December 13, 2013

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២​ធ្នូ​នេះ សម្តេចហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​ទស្សនកិច្ច នៅ​​ប្រទេស​ជប៉ុន​។​ ជា​ដំណើរ​ទស្សន​កិច្ច​ធ្វើ​ឡើងចាប់ពី​ថ្ងៃទី​១២​ ដល់​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ខាងមុខ​។
​គណៈប្រតិភូ​កម្ពុជា​ដែល​ត្រូវ​ចូលរួម មាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក​ហោ ណាំហុង លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម លោក​អូន ព័ន្ធ​មុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​និង​សមាជិក​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត​។​
តាម​គម្រោងដំណើរ​បំពេញ​ទស្សនកិច្ចរបស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​មានដូចជា ពិធី​ចុះ​ហត្ថលេខា​របស់​សម្តេច ហ៊ុន សែន ជាមួយ​សមា​ភាគី​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ អាបេ លើ​ឯកសារ​ចំនួន​៤​។​
​គម្រោង​បន្ទាប់​សម្តេច​ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​លើ​ក ទី​៤០ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើ​ក​ទី​៥ នៅ​ទីក្រុង​តូ​ក្យូ​ ប្រទេស​​ជប៉ុន​ចាប់ពី​ថ្ងៃ​ទី​១២​ ​ដល់​​ថ្ងៃ​ទី​១៤ ​ខែ​ធ្នូ​។
​ចំនែក​ឯគម្រោង​មួយទៀត ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧​ខែ​ធ្នូ នាយករដ្ឋមន្ត្រីហ៊ុន សែន និង​លោក​ជំទាវ នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​​ជប៉ុន ដែល​គ្រោង​នឹង​ចូល​បង្គំ​គាល់​ព្រះ​ចៅ​អធិរាជ និង​អធិ​រាជីនីជ​ប៉ុននៅ​ព្រះបរមរាជវាំង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​។
​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៦ ​ខែវិច្ឆិកា​​កន្លង​ទៅនេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោកស៊ីន​ហ្សូ អាបេ បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​រួចមកហើយ​។ ជា​ដំណើរ​ទស្សនកិច្ចលើក​ដំ​បួង​របស់​លោកមកកាន់​ប្រទេស​កម្ពុជា​តាំងពីនាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​ឡើងកាន់ដំណែង​៕(ដោយៈឆេង សូរិយា)

នៅ​ល្ងាច​ថ្ងៃទី១៧ ធ្នូ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​វិលត្រឡប់​មកដល់​កម្ពុជា វិញ​ហើយ​ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ការងារ​ផ្លូវការ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​រួចមក​។​
​បន្ទាប់ពី​បាន​អញ្ជើញ​ទៅកាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០១៣​សម្តេច​តេ​ជោ ហ៊ុន សែន បាន រួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សា​វរិ​យ៍​គម្រប់​៤០ ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូរ​អាស៊ាន​ជប៉ុន​និង កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន​លើក​ទី​៥ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ១២ ដល់ ១៤ ខែ ធ្នូ និង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ពីថ្ងៃ​ទី​១៥ ដល់ ១៧ ខែធ្នូ ឆ្នាំ​២០១៣​។​

​ក្នុង​រយៈពេល​នៃ​ការ​ស្នាក់នៅ​ប្រទេស​ជប៉ុន​គណប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ប្រធាន​ក្រុមហ៊ុន​មី​នី​បៀរ​របស់​ជប៉ុន​, ប្រធាន​ក្រុមហ៊ុន​មូ​ហី​កូ (​ក្រុមហ៊ុន​រុករក​ប្រេង​ជប៉ុន​),​លោក ម៉ាសា​ហ៊ី​កូ កូ​មូ​រា អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ជប៉ុន​ដែល ជា​គណបក្ស​កំពុងកាន់​អំណាច​ចូលជួប​សំដែង​ការគួរសម ។ ជាមួយនេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ ចូលរួម​ពិធី​ពិសារ​តែ​ដែល​រៀបចំឡើង​ដោយ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​នៅក្នុង​ព្រះបរមរាជវាំង ។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង ប្រតិភូ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សា​វរិ​យ​គម្រប់ ៤០ ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូរ​អាស៊ាន​ជប៉ុន​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី​៥ ។ នៅ​ព្រឹក​ថ្ងៃទី ១៥ ធ្នូ គឺជា​ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​សមគម មិត្តភាព​ជប៉ុន កម្ពុជា ចូលជួប​សំដែង​ការគួរសម និង បាន​ជួបចរចា​ទ្វេរ​ភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ​អា​បេ​។ ក្រោយ​កិច្ចចរចា​នោះ​មាន​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៤ រួមមាន​លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​១, លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​, លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលម្អ​សម្ភារ​សម្រាប់​ការជួសជុល​ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត និង​អនុស្សារណៈ​ស្តីពី​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ក្រសួងការពារជាតិ​ជប៉ុន​និង​ក្រសួងការពារជាតិ​កម្ពុ​ជា​។​

​នៅ​ថ្ងៃទី ១៦ ខែ ធ្នូ សម្តេច​តេ​ជោ និង អញ្ជើញ​ទស្សនៈកិច្ច​នៅ​ទីក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន ហើយ​នៅ​ទីនោះ សម្តេច​តេ​ជោ ហ៊ុន សែន និង អញ្ជើញ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​ជា​បេតិកភណ្ឌ​វប្ប​ធ៍​ម​សំបូរបែប​របស់​ជប៉ុន ។ បន្ទាប់មក​សម្តេច​និង​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​ដែល​រៀបចំឡើង​ដោយ​លោក​អភិបាលខេត្ត​ក្យូ​តូ​។​

​នៅ​ថ្ងៃទី ១៧ ខែ ធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន និង ប្រតិភូ មុន​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​មាតុភូមិ​វិញ និង ធ្វើ​ទស្សនៈកិច្ច​នៅ​វាំង​ចាស់​របស់​ជប៉ុន ។ ប្រតិភូ​និង​វិលត្រឡប់​មកដល់​ទីក្រុង​ភ្នំពេញ​វិញ​នៅវេលា​ម៉ោង ៥ និង ១០ នាទី​ល្ងាច​៕

December 11, 2013

ខាងក្រោមនេះ ជាសម្រង់នៃសេចក្តីថ្លែងការណ៍​រប​ស់លោក William Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ​នៅថ្ងៃ១០ ធ្នូ ២០១៣

នៅថ្ងៃនេះ​កាលពី​៦៥​ឆ្នាំមុន ពិភពលោក​បានទទួល​ស្គាល់​នូវ​សេចក្តីសំរេច​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ដែលថា​ប្រជាជន​ទាំងអស់​កើតមក​មាន​ភា​ព​ស្មើគ្នា និង​ដោយ​សេរី​ជាមួយ​សិទ្ធិមនុស្ស ដែល​មិនអាច​កាត់ផ្តាច់​បាន ដែល​ក្នុងនោះ​មាន​សិទ្ធិសេរីភាព​ស្តីពី​កា​រប​ញ្ជេ​ញ​មតិ សេរីភាព​នៃ​ការបង្កើត​សមាគម​ន៏ និង​សេរីភាព​ក្នុងការ​ជួបប្រជុំ​ជាដើម​។ ទោះបីជា​មានការ​រីកចំរើន​យ៉ាងខ្លាំង ស្តីពី​ការធ្វើអោយ​ប្រសើរឡើង​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​យ៉ាងណាក្តី​នៅ​ជុំវិញ​ភិ​ភព​លោក វា​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ក្នុងការ​ធានាថា ប្រជាជន​ទាំងអស់​មាន​សេរីភាព​ដូចដែល​បានចែង​នៅក្នុង​ឯកសារ​ដ៏​សំខាន់​នៃ​សិទ្ធិមនុស្ស​។​
​នៅក្នុង​ប្រទេស​កម្ពុជា​ពុំមាន​អាទិភាព​ណា​សំខាន់​សំរាប់​សហរដ្ឋអាមេរិក​ជាង​ការលើក​កំពស់ ការគោរព​សិទ្ធិមនុស្ស និង​គោល​ការ​ណ៏​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះឡើយ​។ សកម្មភាព​ដំបូង​មួយ​ក្នុងចំណោម​សកម្មភាព​ជាច្រើន​របស់​ខ្ញុំ នៅពេលដែល​ខ្ញុំ​មកកាន់​ការងារ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា គឺ​ការបង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ (NGO Advisory Council) ជាមួយ​តំណាង​មកពី​អង្គការ ADHOC មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ LICADHO គណៈកម្មាធិការ​ប្រតិបត្តិ​កា​សំរាប់​កម្ពុជា វេទិការ​អង្គការក្រៅរដ្ឋាភិបាល​ស្តីពី​កម្ពុជា អង្គការ​សហព័ន្ធ​ពលកម្ម​កម្ពុជា គណៈកម្មាធិការ​ត្រួតពិនិត្យ​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ អង្គការ SILAKA អង្គការ Oxfam វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​។ នៅពេលដែល​យើង​ប្រារព្ធ​ការអបអរ​ទិវា​សិទ្ធិមនុស្ស​នៅ​ឆ្នាំនេះ ខ្ញុំ​សូម​វាយតំ​លៃ​នូវ​ភាពក្លាហាន​របស់​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​អង្គការ​ក្នុងស្រុក និង​អន្តរជាតិ ដែល​បានធ្វើការ​ដើម្បី​ធ្វើអោយ​ប្រសើរ ឡើង​នូវ​សេចក្តីថ្លៃថ្នូ​របស់​មនុស្ស​ជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​សេរីភាព ភាពស្មើគ្នា និង​យុត្តិធម៌​នៅក្រោម​ច្បាប់​សំរាប់​ទាំងអស់គ្នា​។​
​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​តាំងចិត្ត​ក្នុងការ​ការពារ​សិទ្ធិមនុស្ស​ដល់​ពលរដ្ឋ​របស់ខ្លួន​តាមរយៈ​ស​ន្ធិ​សញ្ញា​អន្តរជាតិ​ជាច្រើន ដែល​នេះ​ជាការ​គួ​អោយ​កោតសរសើរ​។ ការប្រព្រឹត្តិទៅ​នៃ​យុទ្ធនាការ និង​ការបោះឆ្នោត​ដ៏​សកម្ម និង​ដោយ​សន្តិភាព ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោតជាតិ​កន្លងទៅ​ថ្មីៗ​នេះ បានបង្ហាញ​ពី​ភាពប្រសើរ​នៅក្នុង​ការគោរព​សិទ្ធិ​ស៊ីវិល​។ ទោះជា​យ៉ាងនេះ​ក្តី ប្រទេស​កម្ពុជា​នៅតែមាន​ការ​ប្រឈម​នៅក្នុង​បញ្ហា​ជំលោះ​ដីធ្លី និង​ការបណ្តេញ​ប្រជាជន​ចេញពីផ្ទះ​សំបែង អំពើពុករលួយ និង​ការរត់ពន្ធ​មនុស្ស​។ ខ្ញុំ​មានជំនឿថា​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អាចធ្វើអោយ​មានការ​រីក​ចំរើន​ជាសំខាន់​ចំពោះ​បញ្ហា​ដែលមាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​ពិបាក​ដោះស្រាយ​របស់ខ្លួន ដោយ​ធ្វើ​ដៃគូ​ជាមួយ​សង្គម ស៊ីវិល​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បំរើ​ផល​ប្រ​យោ​ជ​ន៏​ប្រជាជន​ជាធំ​។​
​ស​រដ្ឋ​អាមេរិក​ធ្វើការ​តាំងចិត្ត​យ៉ាង​មុតមាំ ក្នុងការ​សំរេចបាន​ជោគជ័យ​នូវ​ការគោរព​សិទ្ធិមនុស្ស ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​។ ការតាំង​ចិត្ត​នេះ បាន​ជុំរុញ​ដោយ គុណ​តំលៃ​នៃ​ការបង្កើត​ប្រទេស​របស់​យើង​និង​ជំនឿ​ដែលថា​សន្តិភាព​អន្តរជាតិ សន្តិសុខ និង​វិបុល​សុខ​ត្រូវបាន​ពង្រឹង នៅពេលដែល​ប្រទេស​នានា​គោរព និង​ការពារ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។ លោក​ប្រធានាធិបតី​អាមេរិក Obama បាន​ពង្រឹង​នូវ​ការតាំង​ចិត្ត​នេះ​តាមរយៈ​សុន្ទរកថា​ខាងក្រោម​៖
​នៅពេលដែល​សហរដ្ឋអាមេរិក​ក្រោកឈរ​ដើម្បី​សិទ្ធិមនុស្ស តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស យើង​ចូលរួម​ជាមួយ​បុរស ស្ត្រី​នៅ​ជុំវិញ​ពិភពលោក ដើម្បី​តស៊ូ​សំរាប់​សិទ្ធិ​ក្នុងការ​បញ្ចេញ​ទស្សនៈ ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​របស់គេ និង​ក្នុងការ​ទទួលបាន​នូវ​សេចក្តីថ្លៃថ្នូរ និង​ការគោរព​។ យើង​ក៏​ពង្រឹង​ផងដែរ​នូវ​សន្តិសុខ និង​សុខមាលភាព​របស់​យើង ពីព្រោះ​ការរំលោភ​សិទ្ធិមនុស្ស អាច​ផ្តល់នូវ​គ្រោះថ្នាក់​ជាច្រើន​នៅលើ​ពិភពលោក​ដែល​យើង​កំពុង​ប្រឈម​ជាមួយ រាប់​តាំងពី​ជំលោះ​ប្រដាប់អាវុធ និង​វិបត្តិ​មនុស្សធម៌ ដល់​អំពើពុករលួយ និង​ការរីក​រាលដាល​នៃ​មនោគមវិជ្ជា ដែល​នាំទៅរក​ការ​ស្អប់​និង​អំពើហិង្សា​។ ដូចនេះ នៅក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិមនុស្ស យើង​សូម​ឧទ្ទិស​សាជាថ្មី ទៀត​ចំពោះ​ខ្លួន​យើង ដល់​ការធ្វើអោយ​ប្រសើរឡើង​នូវ​ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​សំរាប់​មនុស្ស​គ្រប់រូប និង​សន្យា​ប្រកាន់យក​នូវ​ឧ​ត្ត​ម​គតិ​ដែល​យើង​លើក​កំពស់​ពិភពលោក​៕

លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

  • រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ចែកចេញជាពីរប្រភេទ៖

ប្រភេទប្រព័ន្ធ
សមាសភាគប្រព័ន្ធ
ចំនួន
រដ្ឋបាលខេត្ត
ខេត្ត
២៣
រដ្ឋបាលមូលដ្ឋាន
រាជធានី-ខណ្ឌ-សង្កាត់
រាជធានី
ខណ្ឌ
សង្កាត់
៩៦
ក្រុង-សង្កាត់
ក្រុង
២៦
សង្កាត់
១៣១
ស្រុក-ឃុំ/សង្កាត់
ស្រុក
១៥៩
ឃុំ/សង្កាត់
១៤០៦

  • ទំហំជាមធ្យមនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ៖
បរិយាយ
ផ្ទៃដី (គម)
ប្រជាពលរដ្ឋ(នាក់)
ដង់ស៊ីតេ(នាក់/គម)
ទូទាំងប្រទេស(២០១៣)(១)
181,035
15,205,539
84
រាជធានីភ្នំពេញ(២)
678.46
1,501,725
2,213
១ ខណ្ឌ ជាមធ្យម(៣)
58.33
166,361
12,121
១ សង្កាត់ក្នុងរាជធានី ជាមធ្យម(៤)
7.07
15,643
2,213
១ ខេត្ត ជាមធ្យម(៥)
7,841
595,818
76
១ ក្រុង ជាមធ្យម(៦)
380
54,000
143
១ ស្រុក ជាមធ្យម(៧)
1,132
77,357
68
១ ឃុំ សង្កាត់ ជាមធ្យម(៨)
121
8,748
72
(១)៖ តួលេខដកស្រង់ចេញពីគេហទំព័រ CIA World Factbook (https://www.cia.gov/)
(២),(៣)៖ តួលេខដកស្រង់ពីគេហទំព័រសាលារាជធានីភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣
(៤)៖ គណនាដោយយកផ្ទៃដី និងប្រជាពលរដ្ឋរាជធានីភ្នំពេញ ចែកនឹងចំនួនសង្កាត់៩៦ក្នុងរាជធានីភ្នំពេញ
(៥)៖ គណនាដោយយកតួលេខសរុប ដក​ តួលេខរាជធានីភ្នំពេញ ចែកនឹងចំនួនខេត្ត ២៣
(៦) ៖ គណនាដោយផ្អែកលើតួលេខដកស្រង់ចេញពីសៀវភៅទិន្នន័យក្រុងឆ្នាំ២០០៨
(៧)៖ គណនាដោយយកតួលេខទូទាំងប្រទេស ដក តួលេខក្រុងសរុប ចែកនឹងចំនួនស្រុក ១៥៩
(៨)៖ គណនាដោយយកតួលេខទូទាំងប្រទេស ដក តួលេខខណ្ឌបូកតួលេខក្រុង ចែកនឹងចំនួនឃុំ សង្កាត់ទូទាំងប្រទេស ១៤០៦

  • ទំហំខណ្ឌនីមួយៗនៅក្នុងរាជធានីភ្នំពេញ

កម្ពុជា​ និង​ ជប៉ុន​លើកលែង​​​ទិដ្ឋាការ​​ចេញចូល​ប្រទេស

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ​នេះ​ដោយបាន​បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋា​ភិបាល​​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ចំនួន​ ២​ចំណុច ដើម្បី​សម្រួល និង​ជំរុញ​ឲ្យ​មាន​កំណើន​ការផ្លាស់ប្តូរ​រវាង​ប្រជា​កម្ពុជា និង​ប្រជា​ជន​​ជប៉ុន​៖​
ទី​១.​លើកលែង​ទិដ្ឋាការ​រយៈ​៣០​ថ្ងៃ ដល់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​កម្ពុជា​-​ជប៉ុន​។ ការលើកលែង​ទិដ្ឋាការ​នឹង​ត្រូវ​ប្រកាស​ក្នុង​កំឡុងពេលកិច្ចប្រជុំ​រម្លឹ​កខូប​អនុស្សាវរីយ៍​អា​ស៊ាន​-​ជប៉ុន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៣ ដល់​១៥​ធ្នូ​ឆ្នាំ​២០១៣ នៅ​ទីក្រុង​តូ​ក្យូ​។
ទី២.​ផ្តល់​ទិដ្ឋាការ​ចេញ​-​ចូល​ច្រើន​ដង​រយៈពេល​វែង​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​ដល់​អ្នក​កាន់កាប់​លិខិតឆ្លងដែន​ធម្មតា​នៃ​ប្រទេស​ទាំង​ពីរ​។ ការផ្តល់​ទិដ្ឋាការ​នេះ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៣​តទៅ​។

December 7, 2013

ទិវាជាតិ អន្តរជាតិប្រឆាំងអំពើពុករលួយ៖ ០៩ ធ្នូ

"រួមគ្នាប្រឆាំងអំពើពុករលួយ" . . . ពាក្យស្លោកសម្រាប់សហគមន៍ប្រជាជាតិទាំងមូល!

សម្រាប់ខ្លឹមសារលម្អិត សូមទាញយក ទីនេះ

December 6, 2013

Friday, 06 December 2013 13:27 ដោយៈ ដើមអម្ពិល (DAP)-ID: 011 E-mail Print PDF

វិចារណកថា ៖ បញ្ហាបីយ៉ាង ធ្វើឲ្យប៉ះពាល់ ដល់ការស់នៅ របស់ប្រជាពលរដ្ឋ

ក្រុមអ្នកតាមដាន បញ្ហាសង្គមក្នុង ប្រទេសកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ មានបញ្ហាបីយ៉ាង ដែល ធ្វើឲ្យ ប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ទាំងនៅ ក្នុង រាជធានីភ្នំពេញ ទីប្រជុំខេត្តនានា ក៏ដូចជា នៅតាមតំបន់ជនបទ ។ ក្នុងនោះបញ្ហាទី១ គឺរឿងទំនិញឡើងថ្លៃ យ៉ាងគំហុក ជាពិសេស គ្រឿង ឧបភោគ បរិភោគ ក៏ដូចជា របស់ប្រើប្រាស់ផ្សេងៗ ដែលប្រជាពលរដ្ឋ ត្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។ បើតាម ក្រុមអាជីវករ លក់ដូរតាមទីផ្សារនានា ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា ប៉ុនា្មនសប្ដាហ៍ ចុងក្រោយនេះ គ្រឿង ឧបភោគ បរិភោគ នាំចូលពីប្រទេសថៃ បានឡើងថ្លៃប្រមាណ ២០ភាគរយ ចំណែកទំនិញ នាំចូលពី ប្រទេសវៀតណាម បានឡើងថ្លៃប្រមាណ ១៥ភាគរយ។ នៅពេលដែល ទំនិញបានឡើងថ្លៃយ៉ាងគំហុក បែបនេះ គឺទាំងអ្នកទិញ និងអ្នក លក់កំពុងទទួលរងនូវ ផល ប៉ះពាល់ដូចគ្នា ពីព្រោះអ្នកទិញគ្មាន លុយ ឡើងទីផ្សារ រីឯអ្នកលក់ត្រូវបាត់បង់អតិថិជន។ សព្វថ្ងៃ នេះប្រាក់ខែ របស់មន្តី្ររាជការ គ្រូបង្រៀន ទាហាន នគរបាល និង កម្មករ កម្មការិនី មានកម្រិតទាប ក្នុងខណៈដែល ប្រេងសាំង និង ទំនិញលើទីផ្សារ មានតម្លៃខ្ពស់ ហើយចេះតែឡើងថ្លៃឥតឈប់ឈរ។

សម្រាប់កម្មករ កម្មការិនី ប្រាក់ចំណូលរបស់ពួកគេ ជាមធ្យម គឺប្រមាណ ៧៥ដុល្លារអាមេរិក ហើយមន្ត្រី រាជការ មួយចំនួន មានប្រាក់បៀវត្សរ៍ ទាបជាងប្រាក់ខែរបស់ កម្មករ កម្មការិនីទៅទៀត។ ដោយឡែក ប្រជាពលរដ្ឋសាមញ្ញ អ្នកខ្លះរកប្រាក់ចំណូលមិនបាន៥ពាន់រៀលផងក្នុងមួយថ្ងៃ ដូច្នេះ នៅពេលទំនិញ ឡើងថ្លៃធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់ពួកគាត់ ដែលមានប្រាក់ចំណូលទាប។ ហេតុ នេះហើយទើបមន្ត្រីរាជការ គ្រូបង្រៀន ទាហាន នគរបាល តូចតាចដែលមានប្រាក់ ចំណូលទាប បាន អំពាវនាវដល់រាជរដ្ឋាភិបាល ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធឲ្យចាត់វិធាន ការបញ្ចុះតម្លៃ ទំនិញ លើទីផ្សារជាបន្ទាន់ ជាពិសេសគ្រឿង ឧបភោគបរិភោគសព្វបែបយ៉ាង ។

បញ្ហាសំខាន់ ទីពីរ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ យ៉ាងពេញបន្ទុកដែរ នោះគឺ អំពើពុករលួយរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ព្រោះចំណាត់ ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការ លុបបំបាត់អំពើពុក រលួយនៅថ្នាក់ឃុំ-សង្កាត់ ហាក់ដូចជាពុំមានប្រសិទ្ធភាព នៅឡើយទេ។ ប្រជាពលរដ្ឋ នៅតាមបណ្តាឃុំ-សង្កាត់ មួយចំនួនបានត្អូញត្អែរថា ពេលដែលពួកគាត់ត្រូវ ការឯកសាផ្សេងៗ ដូចជាធ្វើ សំបុត្រកំណើតឲ្យកូនចៅ ឫធ្វើសៀវភៅ គ្រួសារជាដើម ត្រូវបានមន្ត្រីអាជ្ញាធរ ឃុំ-សង្កាត់ តម្រូវឲ្យបង់ លុយក្រៅផ្លូវការ ជាច្រើនផ្ទុយពីច្បាប់ ដែលបានកំណត់ ។ ប្រជាពលរដ្ឋខ្លះ បានត្អូញត្អែរថាគ្រាន់តែ ពួកគាត់សុំច្បាប់ រៀបចំបុណ្យ សពសាច់ញាតិ ឬរៀបចំកម្មវិធី អ្វីបន្តិចបន្តួច សុទ្ធតែត្រូវបង់លុយ ឲ្យមន្ត្រី អាជ្ញាធរនិងសមត្ថកិច្ច។ កាលដែមន្ត្រីអាជ្ញាធរនិង សមត្ថកិច្ចតម្រូវឲ្យបង់ លុយពី១ម៉ឺនរៀលទៅ៤ម៉ឺនរៀល បើចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពធូរធា គឺគ្មានបញ្ហាអ្វីទេ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ ទីទ័លក្រ គឺធ្វើឲ្យពួកគាត់ប្រឈមនឹង ការលំបាកធ្ងន់ធ្ងរបំផុត។

បញ្ហាប្រឈមដែលធ្វើឲ្យ ប៉ះពាល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែរនោះគឺបញ្ហាសុខភាព សង្គម ព្រោះក្រុមចោរប្លន់ ប្រដាប់អាវុធ ក្រុមចោរឆក់តាមផ្លូវ ក្រុមចោរគាស់ផ្ទះប្រជាពលរដ្ឋ លួចយក ទ្រព្យ សម្បត្តិធ្វើសកម្មភាព រៀងរាល់ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ ករណីចោរប្លន់ ប្រដាប់អាវុធ ចោរឆក់ទ្រព្យ សម្បត្តិ ប្រជាពលរដ្ឋ តាមផ្លូវសាធារណៈ ចោរគាស់ផ្ទះប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិ និងបទ ល្មើសផ្សេងៗ ត្រូវបានសាព័ត៌មាននានាធ្វើការចុះផ្សាយ ជារៀងរាល់ថ្ងៃ។ ចំណែកនៅ តំបន់ជន បទវិញ គ្រាន់តែប្រជាពលរដ្ឋ លក់ស្រូវបានលុយបន្តិចបន្តួច ក៏ត្រូវចោរប្លន់បាញ់សម្លាប់ប្លន់ យកលុយយ៉ាង ព្រៃផ្សៃ ដែរ។ ប្រការនេះហើយ ដែលប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងនៅតាម បណ្ដាខេត្ត-ក្រុងនានា បាន អំពាវនាវឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិ ភាព។

នៅមានបញ្ហាជាច្រើនទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ ដូចជាបទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងក្រុមក្មេងទំនើង វាយកាប់ចាក់បាញ់ប្រហារគ្នា ធ្វើឲ្យប៉ះ ពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត បទល្មើស ចាប់រំលោភ សេពសន្ថវៈលើក្មេងស្រី មិនទាន់គ្រប់អាយុ អំពើរំលោភរួចសម្លាប់ និងអំពើឃាតកម្មផ្សេងៗ ហាក់ដូច ជាមានការកើនឡើងគួរឲ្យភ័យខ្លាច។ នៅតាមបណ្ដាខេត្ត-ក្រុងមួយចំនួន ល្បែងស៊ីសង ដូចជាកន្ទុយលេខ ភ្នាល់ប្រដាល់ ភ្នាល់បាល់ទាត់ បញ្ជល់មាន់ និងបៀអាប៉ោងជាដើម កំពុងកើតមានយ៉ាងពេញបន្ទុក ដែលកើតឡើងឥតឈប់ឈរ។ ប្រការនេះតម្រូវឲ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ថែមទៀតក្នុងការពង្រឹង សន្តិសុខសង្គម ដើម្បីឲ្យ ប្រជាពលរដ្ឋរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត៕

December 1, 2013

កំណើន​នគរូបនីយកម្ម​និង​ការ​ប្រឈម​នា​អនាគត

131129_02
កំណើន​នគរូប​នីយ​កម្ម ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​រាជធានី​​តម្រូវ​ឲ្យ​ការ​គ្រប​់គ្រង​​​​​មានប្រ​សិទ្ធ​ភាព​​​។ រូប ហុង មិនា​
បច្ចុប្បន្ន​នេះ​តំបន់​ទីក្រុង​របស់​ប្រទេស​កម្ពុជា​បង្កើត​ឲ្យ​មាន​ផល​ទុន​ក្នុង​ស្រុក​សរុប (GDP) ចំនួន ៥០ ភាគរយ និង​ជា​ទី​កន្លែង​រស់​នៅ​សម្រាប់​ប្រជាជន​ជាង ២០ ភាគរយ​ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រមាណ ១៥ លាន​នាក់។
នៅ​ត្រឹម​ឆ្នាំ ២០៣០ ចំនួន​ប្រជាជន​ក្នុង​ទីក្រុង​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ទ្វេ​ដង ខណៈ​ចំណែក​នៃ​សេដ្ឋកិច្ច​ជាតិ​ដែល​កើត​ចេញ​ពី​ទីក្រុង ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​កើន​ឡើង​ដល់ ៧០ ភាគរយ។
រាជធានី​ភ្នំពេញ ដែល​ជា​ទីក្រុង​មួយ​មាន​ប្រជាជន​ចំនួន ១,៥ លាន​នាក់​និង​ទីក្រុង​ធំៗ​ដទៃ​ទៀត នឹង​ជួប​ប្រទះ​ការ​បន្លាស់​ទី និង​កំណើន​ប្រជាជន​យ៉ាង​លឿន​ដោយ​សារ​ប្រជាជន​ទាំង​នេះ​ព្យាយាម​ស្វែង​រក​ជីវិត​ប្រសើរ​ជាង​មុន។
កំណើន​នគរូបនីយកម្ម​នេះ​នឹង​នាំ​មក​ជាមួយ​នូវ​ផល​វិបាក​មួយ​ចំនួន​ទាំង វិជ្ជមាន​និង​អវិជ្ជមាន ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម។
ប្រសិន​បើ​ត្រូវ​បាន​គ្រប់​គ្រង​ត្រឹម​ត្រូវ កំណើន​នគរូបនីយកម្ម​នឹង​លើក​កម្ពស់​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច ដោយ​សារ​កម្លាំង​ជំរុញ​ពី​ផលិត​ភាព​កើន​ឡើង​ទីផ្សារ​ការងារ​និង​លទ្ធភាព​ទីផ្សារ​ធំ​ជាង​មុន។
ក្រៅ​ពី​ការ​ផ្តល់​ជា​កន្លែង​រស់​នៅ​ដល់​ប្រជាជន​និង​យុវវ័យ​ដែល​កំពុង​រក​ការងារ​ធ្វើ​ទីក្រុង​អាច​ក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧស្សាហកម្ម ការ​ដឹក​ជញ្ជូន និង​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​កំពុង​កើន​ឡើង។
ជា​ពិសេស​ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​កសិកម្ម កំពុង​ចាប់​បង្កើត​ការ​ផ្សារ​ភ្ជាប់​រវាង​ទីក្រុង​និង​ជនបទ វា​នឹង​ផ្តល់​កាតាលីករ សម្រាប់​ឲ្យ​មាន​កំណើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​ជនបទ​និង ទីក្រុង។
សកម្មភាព​ផ្សារ​ភ្ជាប់​រវាង​សហគមន៍​ជនបទ​និង មជ្ឈមណ្ឌល​ទីក្រុង​តាម​ច្រក​របៀង​សេដ្ឋកិច្ច​នឹង​កើន​ឡើង​ហើយ​សហគមន៍​ជនបទ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​លទ្ធភាព​ទីផ្សារ​ប្រសើរ​ឡើង​និង​សេវា​សង្គម​ប្រសើរ​ជាង​មុន។ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង​ដូចជា ការ​ដឹក​ជញ្ជូន​និង​សេវា​ប្រើ​ប្រាស់​មូលដ្ឋាន​នឹង​ជួប​ការ​លំបាក​ជាមួយ​នឹង​សម្ពាធ​នៃ​អ្នក​ប្រើ​ប្រាស់​ច្រើន​ជាង​មុន​ប្រសិន​បើ​មិន​មាន​ការ​វិនិយោគ​ច្រើន​ជាង​មុន​ដើម្បី​ពង្រីក​សេវា​ទាំង​អស់​នេះ។
ខណៈ​ប្រទេស​នេះ​ឈាន​ទៅ​រក​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល មធ្យម ចំនួន​ប្រជាជន​និង​សហគ្រាស​កើន​ឡើង​នឹង​បោះ​ទីតាំង​នៅ​ក្នុង​មជ្ឈមណ្ឌល ទីក្រុង ហើយ​នឹង​អម​ទៅ​ដល់​កំណើន​សកម្មភាព​សេដ្ឋកិច្ច​និង​ទ្រព្យ​សម្បត្តិ។
ជា​ឧទាហរណ៍ៈ កំណើន​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​ខ្លាំង​ដល់ ៣៧ ភាគរយ​នៅ​ត្រឹម​ឆ្នាំ ២០៣០ ដែល​កើន​ឡើង​ពី​ចំនួន ១៨ ភាគរយ ក្នុង​ឆ្នាំ ២០១២។ ល្បឿន​បើក​បរ​ក្នុង​រាជធានី​បច្ចុប្បន្ន​គឺ​ស្ថិត​នៅ​ក្រោម ១៥‑២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​រួច​ទៅ​ហើយ​ក្នុង​អំឡុង​ម៉ោង​ធ្វើ​ចរាចរណ៍​ច្រើន។
ប្រសិន​បើ​មិន​មាន​ការ​ដឹក​ជញ្ជូន​សាធារណៈ​ល្អ លឿន​និង​ឆ្លើយ​តប ទំហំ​ចរាចរណ៍​នឹង​លើស​សមត្ថភាព​ផ្លូវ​ក្នុង​កម្រិត​ធ្ងន់​ធ្ងរ​ហើយ​ល្បឿន​ចរាចរណ៍​យានយន្ត​នឹង​កាន់​តែ​យឺត​ខ្លាំង​ជាង​មុន។
ការ​ធានា​ការ​ផ្គត់ផ្គង់​ទឹក​គ្រប់​គ្រាន់​គឺ​សំខាន់​ណាស់​ជា​ពិសេស​សម្រាប់​នៅ​ទីក្រុង​តូចៗ​និង​បន្ទាប់​បន្សំ ដែល​ការ​ខ្វះ​ខាត​ទឹក​កំពុង​ដាក់​កំហិត​ទៅ​លើ​ផលិតភាព​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​និង​បរិស្ថាន។
ដូចគ្នា​ដែរ ការ​ផ្គត់​ផ្គង់​ថាមពល​នៅ​ក្នុង​ទីក្រុង គឺ​មាន​តម្លៃ​ថ្លៃ​ជ្រុល និង​មិន​អាច​ជឿ​ជាក់​បាន ហេតុ​ដូច្នេះ​វា​ដាក់​កំហិត​ទៅ​លើ​ការ​វិនិយោគ​ក្នុង​ស្រុក​និង​បរទេស។
ការ​បន្លាស់​ទី​ខ្លាំង​ជាង​មុន​មក​រស់​នៅ​ក្នុង​ទីក្រុង​ព្រម​ជាមួយ​នឹង​កំណើន​នៃ​ការ​វិនិយោគ បង្កើត​ឲ្យ​មាន​តម្រូវ​ការ​ដី​ច្រើន​ជាង​មុន និង​ធ្វើ​ឲ្យ​តម្លៃ​ដី​កើន​ឡើង។ ការ​ខ្វះ​ខាត​ផ្ទះ​សម្បែង ជា​ពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ​ក្នុង​ទីក្រុង​នឹង​បណ្តាល​ឲ្យ​មាន​ការ​រស់នៅ​បែប​សំណង់​អនាធិបតេយ្យ​និង​គម្លាត​ខ្លាំង​ឡើង​រវាង​អ្នក​មាន​និង អ្នក​ក្រ។
ការ​មិន​មាន​យន្តការ​ដាក់​កំហិត និង​គ្រប់​គ្រង​កាកសំណល់​តាម​ផ្ទះ និង​កាក​សំណល់​ឧស្សាហកម្ម​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន និង​សុខភាព។
ការ​ប្រែ​ប្រួល​អាកាសធាតុ​ក៏​ប៉ះពាល់​ដល់​ទីក្រុង​ផង​ដែរ ដូចជា​ទឹក​ជន់​ខ្លាំង​ជាង​មុន និង​ផល​ប៉ះពាល់​បរិស្ថាន​ដទៃៗ​ទៀត​ផង។
បើ​ទោះ​បី​ជា​អ្នក​បង្កើត​គោល​នយោបាយ​កំពុង​ធ្វើការ​កែលម្អ​ពី​វិស័យ​មួយ​ទៅ​វិស័យ​មួយ ការ​គ្រប់​គ្រង​ដំណើរការ​នគរូបនីយកម្ម​ត្រឹម​ត្រូវ ក្នុង​រយៈ​កាល​ប្រាំ​ឆ្នាំ​ខាង​មុខ​ទៀត​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​និង​កំណើន​របស់​ប្រទេស​កម្ពុជា។
បទ​ពិសោធ​ពី​ប្រទេស​ជិត ខាង​បង្ហាញ​ថា ចំណាត់​ការ​យឺត​យាវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទីក្រុង​នឹង​នាំ​ឲ្យ​មាន​ការ​ខាត​បង់​សេដ្ឋកិច្ច និង​សង្គម​យ៉ាង​ធំ។
ហេតុ​ដូច្នេះ សំណួរ​ចម្បង គឺថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​កំណើន​នគរូបនីយកម្ម​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។
យុទ្ធសាស្រ្ត ទីក្រុង ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ការ​អភិវឌ្ឍ​ទីក្រុង​ទាំង​មូល​ដោយ​ផ្សារ​ភ្ជាប់​សហគមន៍​ទីក្រុង និង​សហគមន៍​ជនបទ និង​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​ការ​អភិវឌ្ឍ​ឲ្យ​មាន​លក្ខណៈ​រួម​បញ្ចូល និង​និរន្តរភាព​កំណើន។
ដើម្បី​ផ្លាស់​ប្តូរ​ប្រទេស​នេះ​ពី​សេដ្ឋកិច្ច​ជនបទ​ភាគ​ច្រើន​មក​ជា សេដ្ឋកិច្ច​ទីក្រុង​ភាគ​ច្រើន ការ​ធ្វើ​ផែនការ​ទីក្រុង​ដែល​មាន​លក្ខណៈ​សមាហរណកម្ម និង​ការ​គ្រប់​គ្រង​ប្រសើរ​ជាង​មុន​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ទីក្រុង និង​ការ​ប្រើ​ប្រាស់​ដី​គឺជា​ការ​តម្រូវ​ឲ្យ​មាន។
ដើម្បី​ធានា​ការ​ផ្តល់​សេវា​ទីក្រុង​ដែល​ល្អ អ្នក​គ្រប់​គ្រង​ទីក្រុង​ត្រូវ​តែ​ពិចារណា​ទៅ​លើ​បញ្ហា​ការ​ប្រមូល​សំរាម​ការ​ផ្គត់​ផ្គង់​ទឹក​និង​សេវា​មូលដ្ឋាន​ដទៃៗ​ទៀត​។ និរន្តរភាព​នៃ​ការ​ផ្តល់​សេវា​បែប​នេះ​គឺ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ។
អាជ្ញាធរ​ក្រុង​ត្រូវ​កសាង​សមត្ថភាព​បច្ចេកទេស និង​អំណាច​អនុវត្ត​ដើម្បី​ធ្វើ​ផែនការ និង​គ្រប់​គ្រង​ប្រសើរ​ជាង​មុន​ទៅ​លើ​បញ្ហា​ទីក្រុង​រួម​ទាំង​ការ​ផ្តល់ និង​ការ​ថែរក្សា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់។ ឆន្ទៈ​នេះ​ចាំ​បាច់​ត្រូវ​គាំទ្រ​ដោយ​អភិបាលកិច្ច​ទីក្រុង ដែល​មាន​ប្រសិទ្ធភាព។
ការ​ផ្តល់​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់​គឺ​សំខាន់ ដើម្បី​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ សេវា​មូលដ្ឋាន និង​ការ​គ្រប់​គ្រង​បរិស្ថាន។ ភាព​ជា​ដៃ​គូ​សាធារណៈ ឯកជន មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ទាំង​នេះ។
ក្នុង​រាជធានី​ភ្នំពេញ ការ​ប្រមូល​កាកសំណល់ និង​ការ​ប្រព្រឹត្តកម្ម​កាកសំណល់​ត្រូវ​បាន​គ្រប់​គ្រង​រួច​ហើយ​ដោយ ក្រុមហ៊ុន​ឯកជន ហើយ​ការ​ដឹក​ជញ្ជូន​សាធារណៈ​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន នា​ពេល​ឆាប់ៗ​នេះ។
ការងារ​ជាច្រើន​ត្រូវ​តម្រូវ​ឲ្យ​មាន​ដើម្បី​ដោះស្រាយ​បញ្ហា​ទីក្រុង​ដូចជា ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ គួរ​តែ​ត្រូវ​ដាក់​ឲ្យ​មាន (បន្ទាន់ នៅ​ភ្នំពេញ) លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត និង​អនាម័យ​ក្នុង​ទីក្រុង គួរ​តែ​បង្កើន​ល្បឿន​ឲ្យ​បាន​លឿន និង​បញ្ហា​ទឹក​លិច​តាម​ដង​ផ្លូវ​ត្រូវ​តែ​ដោះស្រាយ។
ជាង​នេះ​ទៀត ការ​កែលម្អ​ការ​ផ្គត់​ផ្គង់​ថាមពល​ដែល​អាច​ឲ្យ​ជឿ​ជាក់​បាន​ការ​ប្រមូល​កាកសំណល់​រឹង និង​ការ​គ្រប់​គ្រង​បរិស្ថាន​រួម​ជាមួយ​នឹង​សមត្ថភាព​ធ្វើ​ផែនការ​និង អនុវត្ត​កម្មវិធី​វិនិយោគ​សាធារណៈ គឺ​ត្រូវ​ការ​ឲ្យ​មាន​ជា​បន្ទាន់​ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ទីក្រុង​ដែល មាន​លក្ខណៈ​និរន្តរភាព។
នៅ​ក្នុង​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល ដែល​ទើប​ប្រកាស​ថ្មីៗ​សម្រាប់ ៥ ឆ្នាំ​ខាង​មុខ យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល ៣ ការ​អភិវឌ្ឍ​ទីក្រុង​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​អាទិភាព។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​របស់ ជប៉ុន (JICA) គឺ​សកម្ម​ក្នុង​ការ​ជួយ​រដ្ឋាភិបាល​ក្នុង​វិស័យ​អភិវឌ្ឍន៍​ទីក្រុង​និង​ឈរ​ត្រៀម​ខ្លួន ដើម្បី​ជួយ​ឲ្យ​ការ​អភិវឌ្ឍ​ទីក្រុង​មាន​និរន្តរភាព៕ PS
ដោយ Eric Sidgwick is ADB Country Director for Cambodia and Hiroshi Izaki is JICA Chief Representative for Cambodia.

ប្រវត្តិសាស្រ្តខ្មែរ

១ - មជ្ឈដ្ឋានភូមិសា្រស្រ្ដ និងដើមកំណើតជាតិខ្មែរ 

ក.មជ្ឈដ្ឋានភូមិសាស្រ្ដ

  ក្នុងសម័យដែលរុងរឿងបំផុត ទឹកដីខ្មែរបានលាតសន្ធឹងទៅលើភូមិភាគធំនៃអាស៊ីអគ្នេយ៍ដីគោក។ ក្រៅពី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន ទឹក​ដី​កូ​សាំង​ ស៊ីន​ទាំង​មូល ផ្នែក​ខាង​ត្បូង និង​កណ្ដាល​នៃ​ប្រទេសលាវ និងផ្នែកខាងកើតនៃប្រទេសថៃ ក៏ជារបស់ខ្មែរដែរ។ ហើយ​មាន​ពេល​ខ្លះ អំណាច​ខ្មែរ​បាន​លាត​សន្ធឹង​រហូត​ដល់​ជ្រោយ​ម៉ាលាយូ និង​ប្រទេស ភូមា​ថែម​ទៀត​ផង។
  1. - ភូមិភាគដីខ្ពស់ ជាភូមិភាគសំបូរដោយព្រៃឈើ ហើយមានសន្ឋានហាក់ដូចជារបងព័ទ្ធជុំវិញដីទំនាប។
  2.  - នៅទិសនិរតីភ្នំក្រវាញ បានលាតសន្ធឹងតាមឆ្នេរសមុទ្រ តែមានកំពស់មធ្យមមិនហួសពី ១០០០ម. ឡើយ។
  3. - នៅខាងជើង ជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃ។ នៅ​​ខាង​ត្បូង​ជួរ​ភ្នំ​នេះ គេ​ ឃើញ​មាន​ភ្នំ​ដង​រែក និង​ខ្ពង់​រាប​ខ្លះ ភ្នំ​គូលេន​។
  នៅទិសឦសាន ខ្ពង់រាបក្រានិត (granite) បានលាតសន្ធឹងក្នុងខេត្ដរតនគីរី និងមណ្ឌលគីរី ហើយមានកន្លែងខ្លះមាន​កំពស់​រហូត​ដល់ ១០០០ម (កន្លែង​ប្រ​ជុំ​ព្រំ​ដែន ៣) ខ្ពង់​រាប​ទាំង​នេះ​ជា​ប្រ​ភព​នៃ​ស្ទឹង ៣ ដែលបានហូរឆ្ពោះទៅរកទន្លេមេគង្គ គឺស្រែពក សេសាន និង​សេ​កង​។ ផ្នែក​កណ្ដាល​ នៃ​ប្រ​ទេស​ខ្មែរ មាន​សន្ឋាន​ជា​បាត​ចាន​ដែក​ធំ​មួយ ដែលគេឃើញមានភ្នំនៅត្រង់ណេះខ្លះ នៅត្រង់ណោះខ្លះ គឺនៅត្រង់នោះហើយដែលមានម នុស្សរស់នៅច្រើនកុះករជាទីបំផុត ហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្ម ព្រោះដីមានជីជាតិ និងមានទំហំធំទូលាយជាងគេនៅអិណ្ឌូចិនទាំង មូលនេះ។
  ទន្លេមេគង្គជាទន្លេធំតែមួយ ដែលបានឆ្លងកាត់វាលទំនាបខ្មែរ ពីខាងជើងរហូតដល់ចុងខាងត្បូង។ ទន្លេមាន​ប្រ​វែង​ជាង​៥០០០​គ.ម មាន​ប្រភព​ ចេញ​ពី​ខ្ពង់​រាប​ទី​បេ ហើយ​បាន​ហូរ​កាត់​ប្រទេសចិនខាងត្បូង ប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសខ្មែរ និង​ប្រ​ទេស​វៀត​ណាម​ខាង​ ត្បូង​។ នៅ​ត្រង់​ខោន​ប្រទេស​លាវ ដុំ​ថ្ម​ជា​ច្រើន​បាន​រាំង​ផ្លូវទន្លេមេគង្គជាប់បង្កើតបានជាអាងទឹកកំពស់ប្រមាណ២០ម ហើយ​ដែល​ជា​ហេតុ​បណ្ដាល​ អោយ​មាន​ល្បាក់​ទឹក​មិន​អាច​អោយ​កប៉ាល់​ធ្វើ​ចរាចរណ៍ទៅមកបានឡើយ។ ដីសន្ដរទន្លេមេគង្គមានដៃច្រើន ខ្លះមានទទឹង​ដល់​ទៅ​ ២.គម ហើយ​ មាន​ទំហំ​ប្រមាណ​៦០០​គ.ម​។
  វាលទំនាបទន្លេមេគង្គ បានលាតសន្ធឹងពីក្រចេះរហូតដល់សមុទ្រចិន។នៅភ្នំពេញទន្លេនេះបានបែកជាបួនត្រង់កន្លែងដែលគេ​ហៅ​ថា «ទន្លេ​៤​មុខ»​ ទន្លេ​ធំ ទន្លេ​សាប ទន្លេ​តូច ទន្លេ​បា​សាក់​។ នៅខែមិនា មេសា ទឹកទន្លេមេគង្គស្រកចុះច្រើនហើយនៅនឹងមួយកន្លែង។ លុះ​ចូល​ដល់​រដូវ​ភ្លៀង​ជោគ​ជាំ ​នៅ​ខែ​កក្កដា ទឹក​ទន្លេ​ឡើង​ខ្លាំង ធារ​ទឹក​អាច​ដល់ ៥០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី (លើសទន្លេក្រហមទៅទៀតដែល​មាន​ធារ​ទឹក​តែ ៣០.០០០​ ម៉ែត្រ​ត្រី​គុណ​ក្នុង​មួយ​វិនាទី) ទន្លេ​តូច និង​ទន្លេបាសាក់មិនអាចនាំទឹកហូរទៅក្នុងសមុទ្រចិនបានទាំងអស់ ទឹកនោះក៏ហូរ​ចូល​ទៅ​ក្នុង​បឹង​ធំៗ ​(បឹង​ធំ បឹង​តូច) តាម​រយៈ​ទន្លេ​សាប​។ ដូច្នេះ​បឹង​ទន្លេ​សាប​ជា​នីយ​តករ (Régulateur) មួយ​យ៉ាង​សំខាន់ ទប់​ទល់​កុំ​អោយ​មាន​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា។
  តាមការសិក្សារបស់អ្នកភូមិសាស្រ្ដ បឹងទន្លេសាបជាស្នាមនៃឈូងសមុទ្រមួយបិទជិតដីល្បាប់ ដែលទន្លេមេគង្គនាំមក​លប់​ជា​រៀង​រាល់​ឆ្នាំ​។ បឹង​ នេះ​មាន​ប្រ​វែង​សរុប ១៦០.គ.ម. (បឹង​ធំ បឹង​តូច +វាល​ភក់) ហើយមានទទឹងអតិបរមា ៣៥គ.ម.។ នៅរដូវសំរក (មិនា មេសា) ទំហំ​ផ្ទៃ​ទឹក​មាន​ប្រ​​មាណ ៣.០០០ គ.ម​។​ នៅ​រដូវ​ទឹក​ឡើងខែកក្កដា នៅពេលដែលទឹកទន្លេមេគង្គហូរចូល កំពស់ទឹកឡើងពី ២ ដល់ ១៤ ម. ទឹក​ហៀរ​ចេញ​ពន្លិច​ តំ​បន់​ជិត​ខាង​រហូត​ដល់​ ២០ រឺ ៣០​គ.ម. ។ នៅខែតុលា វិច្ឆិកា ទឹកហូរចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ គឺ​ក្នុង​អោ​កាស​នោះ​ហើយ​ ដែល​ប្រ​ជា​រាស្រ្ដ​ខ្មែរ​នាំ​គ្នា​ប្រា​រព្ធ​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក សំពះព្រះខែ លយប្រទីប។
  គួរគាត់សំគាល់ថា បឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោក បើគិតតាមសមាមាត្រនៃទំហំ​បឹង​នេះ​។ ម្យ៉ាង​ទៀត​ នៅ​ប្រ​ទេស​ខ្មែរ​យើង​ភ្លៀង​ធ្លាក់​ទៀង​ទាត់ជាងនៅប្រទេសវៀតណាមខាងជើង ហេតុដូច្នេះហើយបានជាទឹកជំនន់នៅ​ទន្លេ​មេ​គង្គ​មាន​ភាព​ មិន​សូវ​មាន​ភាព​សាហាវ​ដូច​នៅ​ទន្លេ​ក្រហម​ទេ​។ គេមិនបាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំនាំ គេគ្រាន់តែបង្ហូរ​ទឹក​ចេញ​ពី​កន្លែង​ ណា​ដែល​លិច​ទឹក និង​បញ្ចូល​ទឹក​ទៅ​ក្នុង​ដី​ត្រង់​ណា​ដែលពុំសូវមានទឹកដោយការជីកប្រលាយ។ នេះជាពិធីដែលអ្នកស្រុក​អា​ណា​ចក្រ​ភ្នំ ធ្លាប់​បាន​​អនុ​វត្ដ​ក្នុង​ការ​ប្រ​កប​របរ​កសិ​កម្ម​របស់​ខ្លួន​ជាយូរ​ណាស់​មក​ហើយ។

ខ. អំពីដើមកំណើតជាតិខ្មែរ

  បញ្ហាដើមកំណើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេលដែលគេធ្វើការសិក្សាស្រាវជ្រាវ ពីអរិយធម៌ រឺពីប្រវត្ដិ​សាស្រ្ដ​ខ្មែរ​។ យ៉ាង​ណា​មិញ​ ជាតិ ឬ​ពូជ​អំបូរ ជា​មូល​ធម៌​មួយ​យ៉ាង​សំខាន់​ ជួយបំភ្លឺអ្នកប្រាជ្ញ ក្នុងការសិក្សាស្រាវជ្រាវ ពីអរិយធម៌ជាតិណាមួយ។ ចំពោះ​ខ្មែរ​យើង ការ​យល់​​មិន​ច្បាស់​ពី​អត្ដ​សញ្ញាណ Identité នេះ​ហើយ​ជា​ហេតុនាំអោយអ្នកសិក្សាខ្លះមានការភាន់ច្រលំ រហូតទាញភ្ជាត់ជាតិខ្មែរ​ទៅ​នឹង​ជាតិ​ណា​មួយ​ដែល​ គេ​យល់​ថា​មាន​អរិយ​ធម៌​ខ្ពង់​ខ្ពស់​ជាង​ខ្មែរ។
  ជាយូរណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរ បានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះ ហើយបានបញ្ចេញយោបល់ ឬ​សម្ម​តិ​កម្ម​ប្លែក​គ្នា ហើយ​ជួន​កាល​ក៏​ផ្ទុយ​គ្នា​ស្រលះ​តែ​ម្ដង​។ ប៉ុន្ដែយើងអាចប្រមូលយោបល់ រឺសម្មតិកម្មទាំងនោះបានបីប្រភេទ៖
  ១ -យោបល់ដែលយល់ថាខ្មែរគឺឥណ្ឌា ឬក៏ថា ខ្មែរនិងឥណ្ឌាជាជាតិតែមួយ។ ទស្សនបែបនេះលោកអុកញ៉ាឈឹម ក្រសេម បាន​បញ្ជាក់​យ៉ាង​ ពិស្ដារ​ក្នុង​សៀវ​ភៅ ពង្សាវ​តារ​ខ្មែរ ភាគ១ បោះពុម្ពនៅភ្នំពេញ គ.ស.១៩៧១។ លោក បានសរសេរថា «តាមដែលបាន​ស្រាវ​ជ្រាវ តាម​ផ្លូវ​ប្រវត្ដិ​ សាស្រ្ដ​មក​ហើយ ប្រាកដ​ថា​ក្នុង​ដែន​ឥណ្ឌា​ភាគខាងត្បូង ដែលផុតអំពីមធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់រវាង​កណ្ដាល​នៃ​ប្រ​ ទេស​ទាំង​នោះ គឺ​ត្រង់​ដែល​ហៅ​ថា ទក្ខិ​ណា​បថ ឬ​ទក្សិ​នាទ្ធិគោល មានប្រទេសមួយ ឈ្មោះ «កុមេរុ» ជាប្រទេសធំ មានប្រជាជន​កុះ​ករ​ច្រើន​ ខ្មែរ យើង​ដើម​ឡើយ​មុន​ដែល​ផ្សាយ​មក​នៅ​ក្នុង​កម្ពុជ​រដ្ឋ អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះ ៗប្រទេសរបស់ខ្មែរពីបុរាណ កាលមក។ ឈ្មោះ​ជាតិ​ ខ្មែរ​ហៅ​ត្រឹម​ត្រូវ​តាម​សូ​សព្ទ​ដើម​ថា កុមេរុ ដូច្នេះ តែ​តាម​សំលេង​និយាយ​ធម្មតាថា កុមេរុ៍ ទំនងដូចឈ្មោះភ្នំសុមេរុ គេ​ហៅ​នៅ​ត្រឹម សុមេរុ៍​។ លុះ​យូរ​មក​ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​ទៅ​ទៀត​ប្រាកដ នៅ​សិលាចារឹករបស់ខ្មែរថា «ក្មេរ» ទៅជាសំលេងផ្សំក្រោយសម័យ​សិលា​ចារឹក​មក​ បាន​ប្រែថា «ខ្មែរ»។ ..តាំងពី ក្រោយពុទ្ធកាលប្រមាណ ២០០ឆ្នាំជាដើមមកជនជាតិខ្មែរ បានផ្ដើមផ្សាយមកក្នុងដែនសុវណ្ណភូមិ។ ..ពួក​ខ្លះ​មក​ ដោយ​ក្នុង​ប៉ង​ដើម្បី​រក​ស៊ី​លក់​ដូរ​តាម​ធម្មតា ពួក​ខ្លះ​មក​ដោយ​រត់​សឹក​។ ... អ្នកដែលនាំអារ្យធម៌ឥណ្ឌាមកផ្សាយក្នុង ដែន​ដី​អោយ​នេះ គឺ​ខ្មែរ​ អា​ស្រ័យ​ជាតិ​ខ្មែរ​ជា​អ្នក​មាន​អារ្យ​ធម៌​ខ្ពង់​ខ្ពស់​ទាំង​មាន​ឥទ្ធិពល ទើប​អាច​ផ្សាយ​អារ្យធម៌ របស់ខ្លួនទៅលើជាតិទាំងឡាយដែល​នៅ​ក្រោម​អំណាច​ និង​ជាតិ​ទាំង​ឡាយ​ដែល​នៅ​ជិត​ខាង​ទៀត​ផង ដោយ​ហេតុ នេះ​ទើប​មានឆាយាថា «ខ្មែរជាឥណ្ឌាទី២» នៅក្នុងសុវណ្ណភូមិ។ ខ ដែល​ថា «ខ្មែរ​ផ្សាយ​ មក​​ពី​​ឥណ្ឌា» ដូច្នេះ តើ​មាន​ អ្វី​ខ្លះ​ជា​សំអាង តប​ថា ក្រៅ​ពី​ជាតិ និង​ឈ្មោះ​ប្រទេស​ដូច​ពោល​ហើយនៅមានភស្ដុតាងយ៉ាងដទៃ​ទៀត​ជា​ច្រើន យ៉ាង​សំអាង​គឺ៖
ក. លក្ខណអក្សរ និងភាសា
ខ. លទ្ធិប្រពៃនី និសាសនា
គ. ពង្សាវតារ និងសេចក្ដីកត់ហេតុ
...ជាតិខ្មែរ និងជាតិជ្វា ជាម្ចាស់​ស្រុក​ដើម បាន​រួម​គ្នា​ទៅ​ជា​ជាតិ​មួយ​ហៅថា កុមេរុ គឺជាខ្មែរសព្វថ្ងៃនេះ។ ខ្មែរក្នុងជាន់ដើម​រូប​រាង​ច្រើន​ស្រុង​ៗ ច្រមុះ​ស្រួច សំ​បុរ​កាយ​ខ្មៅ​ស្រ​អែម ឯ​ជាតិ​ជ្វានោះ​ មាន​លក្ខ​ណៈ​រូប​រាង​ជា​មធ្យម សំបុរកាយសជ្រះ រូបច្រើនល្អ។
...ពង្សាវតារភូមាថា មន និងខ្មែរ ជាបងប្អូនផង​គ្នា​ចុះ​មក​អំពី​ឥណ្ឌា​ទាំង​ពីរ​ពួក តែ​ពួក​មន​ផ្សាយ​មក​មុន​បន្ដិច​។
  ទស្សនរបស់អុកញ៉ា ឈឹម ក្រសេម ខាងលើនេះ មានជនបរទេសយល់ស្របតាម និងយកទៅប្រើប្រាស់ជា​ផល​ប្រ​យោជន៍​របស់​គេ​ថែម​ ទៀត​។ លោក Pierre Loti អ្នក​និពន្ធ​បារាំង​ដ៏​ល្បី​ល្បាញមួយរូប បានសរសេរក្នុងសៀវភៅឈ្មោះ Pèlerin d'Angkor le peuplekhmer rameau détache de la grande race aryenne..(ប្រជារាស្រ្ដខ្មែរជាមែកធាងដែលដាច់ចេញពីមហាអំបូអារ្យ...)។ ចំណែក​លោក​មុំ​សេនី​ ប្រា​មោជ មេ​ធាវី​ថៃ​អម​តុលា​ការ​អន្ដរ​ជាតិនាទីក្រុងឡាអេ (La Hye) បានលើកយកទស្សនបែបនេះមកធ្វើជាទល្ហីករ ដើម្បី​ប្រ​ឆាំង​នឹង​ខ្មែរ​ យើង​ក្នុង​រឿង​ក្ដី​ប្រា​សាទ​ព្រះ​វិហារ ហើយដែលសារពត៌មានសៀមឈ្មោះ «ឆាវថៃ» ចុះថ្ងៃទី៣១ តុលា ១៩៥៩បានរំលឹកថា «មុំ​សេនិ​ប្រា​មោជ​ បាន​និយាយ​ថា ពពួក «ខម» ជា​ជន​ពូជ​អំ​បូរ​ឥណ្ឌា។ ជនជាតិថៃមានដើមកំណើតក្នុងខេត្ដចិនយួណានបានវាយយកជ័យទៅ​លើ​ជាតិ​ខម រហូត​ ដល់​ពួក​នេះ​ត្រលប់​ទៅ​ស្រុក​ឥណ្ឌា​វិញ។ ដែនដីដែលពីដើមពួកខម តាំងនៅក៏ក្លាយទៅជាដីថៃ ហើយប្រជាជនថៃក៏បែងចែក​ខ្លួន​ឯង​ជា​ពីរ​ក្រុម​។ ក្រុម​ទី១​មក​តាំង​នៅ​តំបន់​ទំនាប ដែល​គេ​អោយ​ឈ្មោះ​សព្វ​ថ្ងៃ​ថា «កម្ពុជា» ក្រុមមួយទៀតបានតាំងនៅតំបន់ខ្ពស់ហើយបានថែរក្សា​ឈ្មោះ​ថៃ​ដដែល​។
  ២. យោបល់ដែលចាត់ទុកជាតិខ្មែរជាជាតិប្រវេសន៍ ចេញពីប្រទេសឥណ្ឌាហើយបានមកលុកលុយដន្ដើមយកទឹក​ដី​របស់​ជាតិ​ដើម​មួយ​ គឺ​ជន​ជាតិ​ក្នុង​អំ​បូរ​មាលា​យូរ ប៉ូ​លី​នេ​ស៊ី​យែន ឬជាជនជាតិថៃកាដៃ ប៉ុន្ដែជាជាតិមួយដោយលែកពីជាតិឥណ្ឌាហើយស្ថិត​ក្នុង​អំបូរ​មន ខ្មែរ​។ នេះ​ជា​ទស្សន​របស់​លោក Henkrik Kern លោក Sdhémard Lecléere(1) លោក Paul Benerdict លោក Pieere Gourou(2)។ ចំពោះ​ទស្សន​ Pieere Gourou បាន​បញ្ជាក់​ថា ជន​ជាតិ​មន-ខ្មែរ​ប្រហែលជាត្រូវពួកទ្រាវិឌ ឬពួកអារ្យ ច្រានចេញពីប្រទេសឥណ្ឌា ហើយ​ដោយ​មាន​នៅ​សល់​ ក្រុម ខ្លះ​ដូច​ជា​ពួក​មុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា។
  គេអាចបន្ថែមទៅក្នុងក្រុមអ្នកស្រាវជ្រាវទី២ នូវឈ្មោះលោក Etienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរមុណ្ឌ មាន​ទី​តាំង​ដើម​នៅ​ជើង​ភ្នំ ​ទី​បេ​ហើយ​ក្រោយ​មក​បាន​បំបែក​ជា​ពីរ​ក្រុម មួយក្រុម មន-ខ្មែរ ចូលមករស់នៅក្នុងភូមភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀត (មុណ្ឌ) ចូល​ទៅ​រស់​នៅ​ក្នុង​ប្រ​ទេស​ឥណ្ឌា​រហូត​ដល់​សព្វ​ថ្ងៃ(៣)។
  ៣. យោបល់ដែលទទួលស្គាល់ថា ជាតិខ្មែរជាជាតិពិសេសមួយស្ថិតនៅក្នុងអំបូរ មន-ខ្មែរ ហើយបានកកើតឡើងនៅភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍​នេះ ​តែ​ម្ដង​។ នេះ​ជា​ទស្សន​របស់​លោក Berard Philippe Groslier (4) និងលោក Marcel Talabot ជាដើម លោក​ទាំង​ពីរ​នេះ​យល់​ឃើញ​ថា​ ក្នុង​សម័យ​បុព្វ​ប្រ​វត្ដិ​សាស្រ្ដ​ដ៏​យូរ​លង់ណាស់មកហើយ មនុស្សពូជខុសគ្នា បានធ្វើដំនើរពីខាងជើងចុះមកអាស៊ីអគ្គេយ៍ ហើយ​ផ្សំ​កាត់​ជា​មួយ​គ្នា​។ តាម​ការ​ប៉ាន់​ស្មាន​របស់​លោក​ទាំង​ពីរអំបូរ មន-ខ្មែរ យើងកើតមកពីការផ្សំកាត់រវាងពូជមេលានេស៊ីយាង (Mé lanésiens) និង​ពូជ ឥណ្ឌូ​នេ​ស៊ី​យាង​ (Indonésiens) ហើយ​បាន​រស់​នៅ​លើ​ទឹក​ដី​លាត​សន្ធឹង​ពីឆ្នេរសមុទ្រចិន រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា។
  រួចមកហើយ ឃើញមានលាតត្រដាងនូវយោបល់ និងសម្មតិកម្មរបស់អ្នកសិក្សាស្រាវជ្រាវពីជាតិខ្មែរ។ ឃើញថា យោ​បល់ និង​សម្មតិ​កម្ម​ ទាំង​នោះ ទោះ​បី​ប្លែក​គ្នា​ក៏​បាន​ស្រប​គ្នា​ត្រង់ចំនុចដែលថាខ្មែរ និងមនស្ថិតនៅក្នុងអំបូរជាមួយគ្នាគឺអំបូរមនខ្មែរនេះឯង។ ដូច្នេះ​ត​ទៅ​នេះ​យើង​ នឹង​ខិត​ខំ​វែក​ញែក​រក​មើល​ថា តើ​មន​ខ្មែរ​នេះជាអំបូរមួយពិសេស ឬក៏ជាជាតិឥណ្ឌាដែរ។
  តាមទស្សន លោកអុកញ៉ាឈឹម ក្រសេម ឃើញថា ខ្មែរគឺជាឥណ្ឌាហ្នឹងឯង ព្រោះបានចេញមកពីប្រទេសឥណ្ឌា មាន​ឈ្មោះ​ជា​ឥណ្ឌា មាន​ទំ​នៀម​ ទំលាប់ សាសនា អក្សរ ភាសា ជា​របស់​ឥណ្ឌា ហើយ​មនុស្ស​ខ្មែរដើមទៀតសោតក៏មានលក្ខណជាឥណ្ឌាបេះបិទ ហើយលោក​បាន​បញ្ជាក់​ថា​ ខ្មែរ​ជា​ឥណ្ឌា​ទី​២​។
  ប្រសិនបើយើងលើកយកលទ្ធផលស្រាវជ្រាវរបស់នរវិទូក្នុងពិភពលោក មកពិនិត្យមើល ឃើញថា មនុស្សខ្មែរ និង​មនុស្ស​ឥណ្ឌា​(ទាំង​ពួក​ស​ ទាំង​ពួក​ខ្មៅ​) មាន​លក្ខណ​ខុស​គ្នា​ឆ្ងាយ​ណាស់​។ យាងណាមិញ ខ្មែរមានកំពស់មធ្យម ១.៦១ម.និងសន្ទស្សន៍លលាដ៍​ក្បាល​៨៤.៥ (ក្បាល​មូល)​ ចំ​ណែក​ឯ​ពួក​ឥណ្ឌា-ស​(អារ្យ) មាន​កំពស់ ១.៧២ម និង សន្ទស្សន៍លលាដ៍ក្បាល៧៣.៨ (ក្បាលពយ) និងពួកឥណ្ឌាខ្មៅ​(ទ្រា​វិឌ)មាន​កំពស់ ១.៦២​ម និង​មាន​សន្ទស្សន៍ លលាដ៍​ក្បាល ៧៦.២​(ក្បាល​ពយ​ទៀត) (៥) ឯការដែលអះអាងថាខ្មែរចេញពីប្រទេសឥណ្ឌានោះ តើ​មាន​អ្វី​អាច​បញ្ជាក់​បាន​? ត្រង់​ទំនៀម​ទំលាប់​សាសនា អក្សរ​ភាសា ក្នុងផ្នែកនេះខ្មែរយើងបានទទួលឥទ្ធិពលពីឥណ្ឌាក៏ពិតមែន ប៉ុន្ដែការ​សិក្សា​ជីក​ដល់​ជំរៅ​បាន​បង្ហាញ​ អោយ​ឃើញ​ថា ខ្មែរ​យើង​មានអរិយធម៌ផ្ទាល់របស់ខ្លួនទៅហើយមុន ដែលបានទាក់ទងជាមួយឥណ្ឌា។ បានសេចក្ដីថាខ្មែរជា​ពូជ​ដោយ​លែក​ពី​ ឥណ្ឌា នេះ​ហើយ​ជា​ទស្សនៈ​របស់ក្រុម អ្នកស្រាវជ្រាវទី៣ ដែលយល់ថាអំបូរខ្មែរមន បានកកើតឡើងនៅត្រង់ភូមិភាគ​អាស៊ី​អគ្នេយ៍​នេះ​តែ​ម្ដង​ ដោយ​ការ​ផ្សំ​កាត់​រវាង​ពួក មេលានេស៊ីយាង (កំពស់ ១.៦៥ម ក្បាលពយ) និងពួកអិណ្ឌូនេស៊ីយាង កំពស់ពី ១.៦០ ទៅ  ១.៦៣​ក្បាល​មូល​។ គួរ​ កត់​សំគាស់​ថា​ទស្សនៈ​នេះ​មានលក្ខណស្របនឹងទស្សនៈខ្មែរដែរ ពីព្រោះបើយើងសំ អាងទៅលើរឿងព្រេងខ្មែរក៏ដោយ លុះ​ត្រា​តែ​មាន «នាង​នាគ»​ នៅ​ស្រុក​ខ្មែរ​នេះ​ឯង ទើប​«ព្រះថោង» (ដែល​គេ​ថា​មក​ពីស្រុកឥណ្ឌា) បានជួបប្រភពគ្នា ដោយបានគ្រប់គ្រងនគរគោកធ្លកនេះដែរ។
  បានសេចក្ដីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួន​បាន​ខ្លះ​ចូល​ក្នុង​ស្រុក​ខ្មែរ​។ និយាយ​ពី​ដើម​កំណើត​ជាតិ​ខ្មែរ​នេះ Maurice Glaizer អតីតអភិរក្សអង្គរបានសរសេរ ជាអាទិថា៖
  Ce n'est nullement, comme certains le croient, un peuple d'origine puremen tindinne qui serait venu, à la suite de migrations. se fixer dans une région vide d'habitants, ou en aurait éliminé les eléménts pas des massacres ou des déportations en masse : Les peuple khmer est un peuple autochtone hindousé
  មិនមែនដូចអ្នកខ្លះបានយល់យល់នោះទេ ថាជាប្រជារាស្ដ្រមួយដែលដើមកំណើតជាឥណ្ឌាសុទ្ធសាធ ហើយដែល​បាន​មក​តាំង​នៅ​ក្នុង​តំបន់​ មួយ​គ្មាន​មនុស្ស ឬ​ក៏​បាន​កំចាត់​ពួកអ្នកស្រុកអាយដោយការសំលាប់រង្គាល ឬការនិរទេសទាំងហ្វូង : ប្រជារាស្រ្ដខ្មែរ គឺ​ជា​អ្នក​ស្រុក​ដើម​ដែល​បាន​ទទួល​ឥទ្ធិ​ពល​អរិ​យធម៌​ឥណ្ឌា(៦)។
  ឯលោក Henri Marchal អតីតអភិរក្សអង្គរដែរ បានសរសេរថា : Le Cambodgien n'est pas der race hindoue. Il est le résultat de mombreux croisements avec un fond malayo indonésien.. ខ្មែរ​មិន​មែន​មនុស្ស​ពូជ​សាសន៍​ឥណ្ឌា​ទេ : ខ្មែរ​ជា​លទ្ធ​ផល​នៃ​ការ​ផ្សំ​កាត់​ច្រើន​ជា​មួយ​ នឹង​មាលាយូ អណ្ឌូ​នេស៊ី​យាង​(៧)..។
  ចំពោះយោបល់ដែលថា ខ្មែរបានមកលុកលុយដន្ដើមយកទឹកដីរបស់ជនជាតិដើមមួយនោះ ច្រើនតែសំអាងទៅលើ​រឿង​ព្រេង​ខ្មែរ ដែល​បាន​ និទាន​ថា មាន​ស្ដេច​ចាម​មួយ​អង្គ បាននាំបរិវារ ៥០០នាក់ ជិះសំពៅកំសាន្ដតាម មហាសាគរ លុះប៉ះនឹងខ្យល់ព្យុះបោក​បក់​មក នាំ​អោយ​វិនាស​ សំពៅ​អស់​ទៅ ក៏​រសាត់​ទៅ​ដល់​កោះ​គោកធ្លក ហើយបានរស់នៅទីនោះតទៅ។ តាមយោបល់យើង ការដែលថា ជ្វា​ឬ​ចាម​ជា​ម្ចាស់​ដើម​នៃ​ស្រុក​ គោក​ធ្លក​ដូច​ជា មិន​ទំនង ព្រោះ​ពួក​នេះ​ជា​ចំណូលថ្មី បានជិះសំពៅមកពីស្រុកគេ (មិនច្បាស់ថានៅទីណាទេ តែបើតាមប៉ាន់​ស្មាន​មើល ប្រ​ហែល​ មក​ពី​ម្ដុំ​ខ្ពង់​រាប​ខ្ពស់​វៀត​ណាម​សព្វ​ថ្ងៃ មិនមែនមកពីប្រទេសឥណ្ឌូនេស៊ី ព្រោះចរន្ដ0ច្រើនចុះពីជើងទៅត្បូង)។ តាមសេចក្ដី​ដំណាល​របស់​រឿង​ ព្រេង​ដដែល​ឃើញ​ថា ព្រះ​ថោង​បាន​មករៀបការជាមួយនាងនាគី ដែលរស់នៅទីនោះមុនការមកដល់នៃពួកចាម និងព្រះ​ថោង​ទៅ​ទៀត​។ បើ​ដូច្នេះ ​តើ​យើង​ចាត់​ទុក​ថា នាង​នាគី​នេះ​ជា​អ្វី? ជា​សត្វ​តិរច្ឆាន​មែន ឬក៏ជាមនុស្សដើមបង្អស់នៅទីនោះ (នាងចេះកាលាខ្លួនជា​មនុស្ស​មាន​រូប​រាង​ល្អ)​
  រួមសេចក្ដីមកឃើញថា មានភស្ដុតាងជាច្រើនបង្ហាញថា ខ្មែរជាជាតិមានចំនាស់ បានកកើតឡើងនៅភូមិភាគ អាស៊ីអគ្នេយ៍នេះ ហើយ​ស្ថិត​នៅ​ ក្នុង​អំ​បូរ​មនុស្ស​មួយ​ដោយ​លែក​ពី​អំបូរ​ឥណ្ឌា ហើយដែលនរវិទូលោកអោយ ឈ្មោះថា អូស្រ្ដូអាស្យាទិក (Au stroasiatiques) ។ ជាតិ​ខ្មែរ​បាន​ កើត​ឡើង​បាន​វិវត្ដ​ហើយ​មាន​ជីវិតស្ថិតស្ថេរ រហូតមកដល់សព្វថ្ងៃ នៅលើទឹកដីដែលដូនតាខ្លួនបានកសាងទុកជាកេរដំនែល។ ចំ​ណែក​ជន​ជាតិ​ដទៃ​ ទៀត ដែល​បាន​មក​រស់​នៅ នៅ​ភូមិ​ភាគ​អាស៊ីអគ្នេយ៍ដីគោកសព្វថ្ងៃ ជាអ្នកជិតខាងរបស់ខ្មែរ គឺសុទ្ធតែបានមកដល់ក្រោយ (លើក​លែង​តែ​ជន​ ជាតិ​ចាម​ចេញ) គឺ​ថា បាន​ចូល​មក​ក្នុង​សម័យប្រវត្ដិសាស្រ្ដ ដែលគេអាចដឹងបានច្បាស់លាស់ តាមឯកសារផ្សេងៗ : ភូមា (ស.វ.ទី៩) យួន ស.វ.ទី ១០) សៀម (ស.វ.ទឺ១៣)។

២ - អំពីអំបូរខ្មែរ-មន

  កាល​ពី​ដើម​អំបូរ​ខ្មែរ​-​មន នេះ​គេយល់​ថា គ្រាន់​តែ​ជា​អំបូរ​ភាសា​មួយ​ប៉ុណ្ណោះ​។ យ៉ាង​ណា​មិញ ភាសា​វិទូ​មួយ​​ក្រុម​មាន​ជា​អាទិ លោក​​ James R.Lagan បាន​រក​ឃើញ​នូវ​អត្ដិ​ភាព​នៃ​អំបូរ​ភាសា​នេះ​មុន​គេ​នៅ​ឆ្នាំ ១៨៥៦ ប៉ុន្ដែ​កាល​ណោះ គេ​និយម​​ហៅ​​អំបូរ​​នេះ​ហៅថា​ «មន- អាណ្ណាម» ឬ​មន​-​ខ្មែរ =​អាណ្ណាម​​។ ក្រោយ​ទៀត ​ដោយ​សិក្សា​ទៅ​ឃើញ​ថា ភាសា​អាណ្ណាម មាន​លក្ខណ​ខុស​ប្លែក​​ពី​​អំបូរ​​ភាសា​​មន = ខ្មែរ​ ទើប​ភាសា​វិទូ​ខ្លះ​បាន​​ដក​​ភាសា​​នេះ​ចេញ ហើយ​យក​ទៅ​បញ្ចូល​ក្នុង​ក្រុម​ភាសា​ថៃ​វិញ​។ នេះ​ជា​ទស្សនៈ​របស់​លោក Henri Maspéro ដែល​​ លោក​បាន​លាត​ត្រ​ដាង​យ៉ាង​ច្បាស់​លាស់​ក្នុង​អត្ថ​បទ​សិក្សា​មួយ​មាន​ចំណង​ជើង​ថា «Etude Sur La phonétique historique de la langue annamite...les initiales.» ។
  ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសា ស្ដ្រផង​ដែរ​។ ក្នុង​សៀវ​ភៅ «Les peuple mon-Khmer» បោះពុម្ពផ្សាយនៅឆ្នាំ ១៩០៨ នៅហាណូយ លោក បានបង្ហាញនូវលក្ខណៈ​រូប​រាង​កាយ​របស់​ជន​ជាតិ​ទាំង​នោះ​ដែល​មាន​ដូច​ត​ទៅ៖​
- ខ្មែរមានកំពស់មធ្យម ១.៦១ម និងមានសន្ទស្សលលាដ៍ក្បាល ៨៤.៥
- មនមានកំពល់មធ្យម ១.៦២ម និងសន្ទស្សលលាដ៍ ៨៥.៦
  បើយោលតាមលទ្ធផលខាងលើនេះយើងឃើញថា ខ្មែរ និងមន មានកំពល់មធ្យមដូចគ្នា (ខុសគ្នាតែមួយភាគរយប៉ុណ្ណោះ ឯ​ក្បាល​រាង​មូល​​ដូច​គ្នា​ទៀត (ខុស​គ្នា​តែ ១.១) មិន​មែន​ពយ​ដូចលោក P.W. Schmidt យល់នោះទេ ។ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏​យើង​អាច​យល់​ថា ត្រង់​ហ្នឹង​គ្រាន់​តែ​ជា​ការ​ភាន់​ច្រលំ​ទេ ព្រោះលោកបាន សរសេរសន្និដ្ឋានថា លក្ខណៈទាំងនោះ អនុញ្ញាតអោយលោកអះអាង​ថា ពួក​មនុស្ស​នោះ​ស្ថិត​ដាច់​ចេញ​ពី​អំបូរ មុង​ហ្គោល​ផង និងអំពីអំបូរអារ្យផង។
  លោក Maurice Glaize អតីតអភិរក្សអង្គរ បានសរសេរក្នុងសៀវភៅ Les Monuments du grouped'Akor ថា Les Khmers se rattachent en effet, tant au point de vue eth mologique quelinguistique, aux  populations môn de Basse Birmanie... (ជន​ជាតិ​ខ្មែរ ជាប់​ពូជ​អំបូរ​ទាំង​ខាង​ជាតិ​សាសន៍ និងទាំងខាងភា សា ទៅនឹងជនជាតិមននេះ ប្រទេសភូមា​ខាង​ក្រោម L'Asie du Sud Est ក្បាលទី២ថា Khmer, peuple de même souche ethnolinguistique les Môns ខ្មែរជាជនជាតិ​រិស​គល់​ខាង​ជាតិ​សាសន៍ និង​ភាសា​ជា​មួយ​ នឹង​ជន​ជាតិ​មន។
  សរុបសេចក្ដីមក យើងឃើញថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក P.W.Schmidt លោក G.Olivier លោក Maurice Glaize និង​លោក Philippe Devilers ដូចបានរៀបរាប់រួចមក ហើយជាភស្ដុតាង​សំរាប់​បញ្ជាក់ និង​គាំ​ទ្រ​នូវ​ទស្សនៈ​របស់​លោក​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ដែល​បាន​ចាត់​ទុក​ថាអំបូរ ខ្មែរ-មន ជាអំបូរពិសេសមួយ។
  បើតាមឯកសារថ្មីដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៤ (Ethnic groups of mainland south-East) អំបូរ​ខ្មែរ​=មន​ មាន​គ្នា​ទាំង​អស់ ៧៦​ក្រុម រស់​ចាប់​តាំង​ពីប្រទេសឥណ្ឌាខាងកើត រហូតដល់សមុទ្រ ចិនកាត់តាមប្រទេសភូមា ប្រ​ទេស​ថៃ ប្រ​ទេស​លាវ ប្រ​ទេស​វៀត​ណាម និង​ប្រ​ទេស​ខ្មែរ​។ ក្នុងចំនោមជនជាតិ ខ្មែរ-មនទាំងឡាយមានតែខ្មែរ និងមនទេដែលបានកសាង​អរិយ​ធម៌​ខ្ពស់​ជាង​គេ ព្រោះ​ម្យ៉ាង​ដោយ​ហេតុ​ជន​ជាតិ​ទាំង​នេះ បាន​ទៅ​រស់​នៅត្រង់វាលទំនាបនៃទន្លេធំៗ ដែលមានជីជាតិល្អ ហើយម្យ៉ាងទៀត​ដោយ​មាន​ការ​ប្រា​ស្រ័យ​ទាក់​ទង​នឹង​បរ​ទេស​ទៀត​ផង​។ ចំណែក​ឯ​ជន​ជាតិខ្មែរ-មនឯទៀត ដែលរស់នៅតាមព្រៃភ្នំ ស្ទើរតែគ្មាន ទំនាក់​ទំនង​ជា​មួយ​គ្នា​ផង​នោះ ក៏​ឃើញ​ថា​គ្មាន​ការ​ចំរើន​លូត​លាស់ នៅ​ទន់​ខ្សោយគ្រប់វិស័យទាំងអស់។ ដោយ ហេតុនេះហើយបានជាអ្នកប្រាជ្ញលោក​បាន​យក​ឈ្មោះពីរ​នេះ គឺ «មន» និង «ខ្មែរ» មក​ធ្វើ​ជា​ឈ្មោះសំរាប់សំ គាល់អំបូរទាំងមូល គឺអំបូរខ្មែរមន ប៉ុន្ដែខ្មែរយើងបានផ្លាស់ឈ្មោះនេះ​ពីមន = ខ្មែរ មក​ជា​ខ្មែរ​-​មន​វិញ ព្រោះ​យើង​យល់​ថា ខ្មែរ​ជា​ធាតុ​សំខាន់​ជាងគេ ព្រោះជាជនជាតិមួយមានគ្នាច្រើនជាងគេ ហើយ​មាន​ឋានៈ ជា​រដ្ឋ​ប្រ​កប​ដោយ​ឯក​រាជ្យ និង​អរិយ​ធម៌​ខ្ពង់ខ្ពស់ទៀតផង ។ គួរបញ្ជាក់ដែរថា ការកែប្រែមកហើយនេះ បានទទួលការ យល់ព្រម​ពី​អង្គ​ការ​យូ​នេស្កូ ក្នុង​សម័យ​ប្រ​ជុំ​កាល​ពី​ខែ​តុលា វិច្ឆកា​ឆ្នាំ​១៩៧០​ ហើយ​។ តទៅនេះយើងសូមលើក យកធាតុសំខាន់ជាងគេពីរ នៃ​អំបូរ​ខ្មែរ-មន​មក​សិក្សា ដើម្បី​អោយ​បាន​ដឹង​ថា​តើ​​ខ្មែរ និង​មន​នេះជាអ្វី?

ក. ខ្មែរ

  ក្នុងការសិក្សាស្រាវជ្រាវពីខ្មែរ ទោះក្នុងផ្នែកជាតិសាសន៍ក្ដី ក្នុងផ្នែកប្រវត្ដិសាស្រ្ដក្ដី ក្នុងផ្នែកវប្បធម៌ អរីយធម៌ក្ដី គេតែង​ឃើញ​មាន​បញ្ហា​​ចោទ​ឡើង​ចំ​ពោះ​ពាក្យ​ថា ខ្មែរ​-មន កម្ពុជានេះឯង ។ ចំពោះពាក្យទាំងបីខាងលើនេះ អ្នកសិក្សាស្រាវជ្រាវ បានផ្ដល់​យោ​បល់​ច្រើន​បែប​ច្រើន​​យ៉ាង​ណាស់​។ រហូត​ដល់​ពេល​នេះ យើងមិនទាន់ហ៊ាន សន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់ណាទេ។ ដើម្បី​ជា​ការ​ត្រិះ​រិះ​សំរាប់​​អ្នក​សិក្សា យើង​សូម​លើក​យក​ទស្សនៈ​ទាំង​នោះ មកលាតត្រដាងមួយម្ដងៗដូចតទៅនេះ៖

១. ទស្សនៈលោក G. Coedès

  អ្នកប្រាជ្ញរូបនេះបានយល់ថា «ខ្មែរ» ប្រហែលជាកើតមកពីការផ្សំរវាងឈ្មោះ «កម្ពុ» និង «មេរា» ដោយសំអាង ទៅ​លើរឿង​ព្រេង​ក្នុង​ សិលា​ចារឹក បក្សី​ចាំ​ក្រុង (ស.វ.ទី១០) ដែលបាននិទានថា ស្ដេចខ្មែរយើងមានដើមកំណើត មកពីអិសី «កម្ពុ​ស្វយ​ម្ភុវ» និង​នាង​ទេព​អប្សរ​ «មេ​រា» ដែល​ព្រះ​ឥសូរ​បាន​ប្រ​ទាន​អោយជាមហេសី។ ទស្សនៈ បែបនេះលោក G.Coe-dès បានត្រដាងក្នុង​ស្នា​ដៃ​លោក​ឈ្មោះ Histore ancienne des Etats Hindouisés d'Extrême-Orient បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤ ហើយ​ត្រូវ​បាន​ព្រះ​ភិក្ខុ​វិរិយ​ បណ្ឌិ​តោ​ប៉ាង ខាត់ យល់​ស្រប​តាម​ទាំង​ស្រុង ។ នៅក្នុងទស្សនាវត្ដីពុទ្ធកសិក្សាឆ្នាំទី១ លេខ៥ ឆ្នាំ១៩៥៧ ព្រះអង្គ​បាន​សរ​សេរ ជា​អាទិ​ថា «ការ​សម្ព័ន្ធ​រិសី​កម្ពុ និង​នាង​មេរា នេះជាបុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស ឬអាទិច្ចវង្សឡើង នៅខាង​ចេលា​។ បើ​យើង​អាន​ប្រ មៀល​ពាក្យ កម្ពុ មេរា នេះ​បន្ដិច​ម្ដង​ៗ ក៏​នឹង​បាន​ទៅ​ជា​ពាក្យ​ខ្មែរ​ដូច

កម្ពុ+មេរា> កម្ពុ+មេរ > កមព + មេរ > ក័ម + មេរ > ក មេរ > ក្មេរ =ខ្មែរ។

  ដំនើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរណាស់។..អ្នកបាលីបានធ្វើពាក្យថា ខ្មែរ ទៅជាបាលីថា ខេមរ​ប្រែ​ថា អ្នក​មាន​សេចក្ដី​ក្សេម​ក្សាន្ដ​។
  ពាក្យកម្ពុជាកើតចេញមកពីពាក្យរិសីកម្ពុ + ស្វយម្ភុវនេះដែរ ព្រោះកាលដែលរិសីកម្ពុ បាននាងអប្សរ មេរានោះ ក៏បាន​កើត​ជា​វង្ស​មួយ​ខាង​​ចេលា​ហៅ​ថា សូរ្យ​វង្ស ឬ​អា​ទិច្ច​វង្ស គឺ​វង្សស្រីកម្ពុ។ តាមប្រវត្ដិថា ការសម្ព័ន្ធ កម្ពុមេរា នេះកើតបានជាបុត្រពីរព្រះ​អង្គ​ហៅ​ថា កម្ពុជៈ = បុត្រ​ កម្ពុ គឺ​ស្រ​ក​វរ្ម័ន និង​ស្រេស្ធ​វរ័្មន សោយរាជ្យសន្ដិវង្សងខាង ចេនលាជាប់រៀងដរាបមក។ ដើមឡើយគេមិនសូវឃើញ​មាន​ប្រើ​ពាក្យ កម្ពុជៈ​​នេះ​ទេ តែ​កាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ បាន​សោយ​រាជ្យមានអំណាចខ្លាំងពូកែ បានរួបរួមចេនលាលើក្រោមអោយជាឯកភាព ហើយ​ទើប​ឃើញ​មាន​​សិលា​ចារឹក​ប្រើ​ពាក្យ កម្វុជ​ទេស ឬ​កម្ពុជ​ទេស ប្រទេសនៃបុត្រកម្ពុ។ ចំពោះយោបល់ដែលថាពាក្យ ខ្មែរ កើតមក​ពី​ការ​ផ្សំ កម្ពុ និង​មេរា លោក​​ឆត្រា​ប្រេម​រឺ​ឌី និង​លោក Pierre Fabricius ថាមិនសមហេតុផលទេ ព្រោះ មិនស្របតាមក្បួនច្បាប់និរុត្ដិវិជ្ជា។

២. ទស្សនៈលោក ឈឹម ក្រសេម

  នៅក្នុងជំពូកទី១ ស្ដីពីដើមកំណើតជាតិខ្មែរ យើងមានអោកាសលើកយកទស្សនៈនេះមកលាតម្ដងរួចមកហើយ។ នៅ​ពេល​នេះ​យើង​គ្រាន់​​តែ​ស្រង់​យក​អន្លើ​ខ្លះ បង្ហាញ​ឡើងវិញសំរាប់បំភ្លឺនូវការសិក្សារបស់យើងប៉ុណ្ណោះ។ លោកឈឹមក្រសេម បានសរសេរ​ជា​អាទិ​ថា «ខ្មែរ​យើង​​ដើម​ឡើយ​មុន​ដែល​ផ្សាយ​មកក្នុងកម្ពុជរដ្ឋអាស្រ័យនៅ ក្នុងកុមេរុរដ្ឋនោះៗ ជាប្រទេសរបស់ខ្មែរ អំពីបុរាណកាល​មក​។ ឈ្មោះ​ជាតិ​ខ្មែរ​ហៅ​​ត្រឹម​ត្រូវ​តាម​សូរ​សព្ទ​ដើម​ថា កុមេរុ ដូច្នេះតែតាមសំលេងជាធម្មតា កុមេរុ៍ ទំនងដូចឈ្មោះភ្នំព្រះសុមេរុគេហៅនៅត្រឹម​សុមេរុ៍​។ លុះ​យូរ​មក​​ឈ្មោះ​នេះ​បាន​ក្លាយ​ទៅ​ទៀត​ប្រាកដ​នៅ​សិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំលេងផ្សំក្រោយសម័យសិលា ចារឹក​មក​បាន​ប្រែ​ថា ខ្មែរ​។
  ដូច្នេះបើតាមលោកឈឹម ក្រសេម ពាក្យ ខ្មែរ បានក្លាយមកពីពាក្យ កុមេរុ ដែលជាឈ្មោះសំគាល់ជនជាតិខ្មែរ និង​ប្រ​ទេស​របស់​ខ្លួន​កាល​ ដែល​រស់​នៅ​ក្នុង​ប្រ​ទេស​ឥណ្ឌា​ម៉្លេះ​។ លោក​ឆត្រា​ប្រេមរឺឌី ក្នុង​អត្ថ​បទ «ខ្មែរ​មក​ពីណា ?» ផ្សាយតាមវិទ្យុជាតិនៅខែ កុម្ភៈ ១៩៧៣ បាន​គ្រាំ​ទ្រ​ទស្សនៈ​នេះ​យ៉ាង​សកម្ម​ណាស់​។

កុមេរុ> ក្មេរ> ខ្មែរ

៣. ទស្សនៈលោក រស់ សារេត

  ក្នុងអត្ថបទសុំធ្វើវិសោធនកម្មផ្ញើជូនសភាធម្មនុញ្ញ ហើយដែលចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧១ លោករស់ សារេត សមាជិក​នៃ​អង្ការ​ជាន់​ខ្ពស់​នេះ​ បាន​សរ​សេរ​ជា​អាទិ​ថា ៖ «បើ​តាម​កា​សិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារ ណាចេះចាំមកឃើញថាប្រទេសខ្មែរ ដែល​កាល​ពី​ជំនាន់​ហៅ​ថា​ក្រុង​ ខម​នោះ​គឺ ជា​តួ​ដែន​ដី ឬ​ឧប​ទ្វីប សុវណ្ណ​ភូមិ ដែលភាសាបារាំងហៅថា La chersonèse d'or..ការដែលយើងយកន័យខាង​លើ​នេះ​មក​ពោល គឺ​ គ្រាន់​តែ​ចង់​បង្ហាញ​អោយ​ឃើញថា សុវណ្ណភូមិ គឺជា នគរខម ឬហៅថាក្រុងខម ដែលមានន័យថាមាសដូចគ្នា។ ពាក្យថា ខម​នេះ​ក្លាយ​មក​ពី​ពាក្យ​ ថា កម ដែល​ប្រែ​ថា មាស​។ ឯស្ដេចដែលសោយរាជ្យបឋមវង្សនៃនគរខម មានព្រះ នាមថា កុមេរាជ ដែលប្រែថា មាសដែរ ហើយដែលត្រូវនឹង ភាសាសៀមថា ព្រះថង រួចក្លាយយារទៅជាព្រះ ថោង ដូចដែលយើងធ្លាប់ថារត់មាត់មកហើយ
  ហេតុអ្វីបានជាជនជាតិខមក្លាយទៅឈ្មោះថា ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម នៅពេលជំនេរចេរកាលតមក​ក្រោយ​ទៀត ចង់​រក្សា​ តំលៃ​រិទ្ធិ​របស់​ខ្លួន ដែល​ធ្លាប់​ល្បី​ល្បាញ​ខ្លាំង​ពូ​កែ កាលពីជំនាន់កមេរុរាជ ជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ បាន​ជា​ប្រែ​ក្លាយ​ឈ្មោះ​ពី កម​ឬ​ ខម មក​ជា ក​មេរុ ឬ​ខ​មេរុ ហើយ​ដែល​យាយូរ​ៗ​មក ទៅ​ជា​ក្មេរ រួច​ទី​បំផុត​ទៅជាខ្មែរសព្វថ្ងៃនេះ ។
  ចុះចំពោះពាក្យថា កម្ពុជា វិញយ៉ាងម៉េចដែរ? បើយើងបានពិចារណានូវសម្មតិកម្មពីខាងលើនេះរួចហើយ យើង ប្រហែលជាអាចយល់​បាន​ដោយ​ងាយ​ អំពី​ន័យ​នៃ​ឈ្មោះ កម្ពុ​ជា​នេះ​។ នៅក្នុងពាក្យថា កម្ពុជា យើងឃើញមាន ពាក្យ កម ដែលប្រែថាមាស ហើយនិងពាក្យ ពុជា ដែល​ប្រែ​ថា​ពូជ​ផ្សំ​គ្នា​ទៅ​ជា​ កម្ពុជា គឺ​កម ឬ​ខម ឬ​ក្មេរ ឬ​ខ្មែរ ដដែលហ្នឹង។ សរុបសេចក្ដីមក យើងអាចសង្ខេបទស្សនៈរបស់លោករស់ សារេត ក្នុងតារាងខាងក្រោមនេះ។

កម > ខម > កមេរុ > ក្មេរ > ខ្មែរ > កម + ពុជា > កម្ពុជា ឬ កមពុជា

៤. ទស្សនៈលោក ពៅ ឈិន

  លោកពៅ ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញបានសរសេរក្នុងសៀវភៅ «អរិយ​ធម៌​ខ្មែរ-មន​» បោះ​ពុម្ព​ ចុង​ឆ្នាំ​១៩៧១ ថា «ពាក្យ​ថា​ខ្មែរ ក្នុង​វចនា​នុក្រម​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត ព្រះ​ អង្គ​ទ្រង់​បាន​ប្រាប់​ថា នៅ​ក្នុង​អក្សរ​សិលា​ចារឹក​ពី​បុរាណ​ឃើញ​ មាន​សរ​សេរ ក្មេរ យ៉ាង​នេះ​ខ្លះ​ដែរ ប៉ុន្ដែ​ព្រះ​អង្គ​ទ្រង់​យល់​ថា ពាក្យ​នេះ​ទំនង​មក​ពី​មគ​ធ​ភាសា​ថា ខេមរៈ ដែល​ប្រែ​ថា «មនុស្ស​មាន​សេចក្ដី​ក្សេម» ដោយ​សំរេច រូប​មក​ពី​អត្ថិត​ទ្ធិត​ថា ខេមំ-យស្ស-អត្ថិតិ-ខេម​រោ»​។ មួយ​ទៀតពាក្យថា ខេមរ មកពី «ខិ + មៈ + រៈ» ប្រែថា «ក្សេម ល្អ ការ​រក្សា​នូវ ប្រ​យោជន៍​ដែល​បាន​ហើយ»​។
  ដូច្នេះត្រង់ពាក្យថា ខ្មែរ ដែលសម្ដេចព្រះសង្ឃរាជព្រះអង្គទ្រង់យល់ថា ទំនងជាមកពីមគធ ភាសាថា ខេមរៈនោះ បើ​តាម​ការ​ពិចារ​ណា​របស់​ខ្ញុំ ខ្ញុំ​យល់​ថា​ពិត​ជា​មក​ពី​ពាក្យ​ថា ខេមរៈ នោះមែន ពីព្រោះកាលខ្ញុំនៅវត្ដពីក្មេងនោះ ខ្ញុំធ្លាប់បានមើលឃើញនៅក្នុង​សាស្រ្ដា​ស្លឹក​រិត ដែល​ចាស់​ពី បុរាណ​កាល បាន​ចារ​សរ​សេរ​អក្សរ​តំរួតគ្នារបៀប នេះច្រើនណាស់ «គឺយកព្យញ្ចនៈដើមព្យាង្គទៅត្រួតលើព្យ​ញ្ជនៈ​ប្រកប​ដូច​ជា ត្មា = តាម, ថែ្ម​ទ្ងាំ = ថែមទាំង ផ្មើ = ផើម​៘
  ដោយអាស្រ័យហេតុដូចមានចង្អុលខាងលើនេះ លោកពៅ ឈិន ជឿថា ខេមរ > ខ្មេរ > ខ្មែរ (ស្រះឯកើតមក ពី​ការ​និយម​របស់​ខ្មែរ​ក្នុង​ ការ​អាន​ស្រះ «េ » បាលី-សំ​ស្រ្កិត​។ ចំ​ពោះ​ពាក្យ ខម លោកពៅ ឈិន បានសរសេរថា(?) មួយទៀតពាក្យថា ខម នេះ​បើ​ថា​វា​ក្លាយ​មក​ពី​ពាក្យ​ ដើម​ថា «ខមៈ + អ» ដែល​ប្រែ​ថា អត់ អត់ធន គួរ ឬថា ផែនដី នោះវិញក៏បានដែរ ដោយហេតុថា ខ្មែរយើងនេះជាអ្នក​ទទួល​អរិយ​ធម៌​ព្រះ​ពុទ្ធ​ សាសនា ដែល​មាន​អវិ​ហឹង្សា​ធម៌ គឺ​ត្រូវមានចិត្ដគំនិតអត់ធន មិនបៀតបៀនមនុស្សសត្វទូទៅជាប្រធាន។
  ចំពោះពាក្យកម្ពុជា លោកពៅ ឈិន បានសរសេរថា «ព្រះថោងនោះបានផ្លាស់នាមប្រទេសពី នគរគោកធ្លក នោះ​មក​ក្រុង​កម្ពុ​ជា​ធិប​តី​។ ថា​បាន​ជា​អោយ​ឈ្មោះ​ថា ក្រុង​កម្ពុជា​ធិប​តី វិញនោះ ពីព្រោះចង់ប្រើជំនួសពាក្យ សុវណ្ណភូមិ ប្រែថា កន្លែងមានមាស ដោយ​ពាក្យ​ទាំង​ពីរ​នេះ​ មាន​ន័យ​ថា «កន្លែង​កើត​មាស​» ដូច​គ្នា​។ ថាចុះ ហេតុអ្វីក៏ចាំយកពាក្យថា កម្ពុជា មកប្រើជំនួសពាក្យសុវណ្ណភូមិ បើ​ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ ដូច​គ្នា​ទេ​? ត្រង់​នេះ​ថា វា​មក​ពី​ពួក​មន ដែល​គេបាននៅតាមមាត់ទន្លេមេនាមរហូតដល់ខាងត្បូងប្រទេសភូមា ក្នុងជ្រោយ​សុវណ្ណ​ភូមិ ជា​មួយ​ គ្នា​ដែរ​នោះ គេ​បាន​តាំង​រដ្ឋ​អំណាចមួយដែរ។

៥. ទស្សៈរបស់លោក មាស ហាំ

  លោកមាស ហាំមន្រ្ដីចូលនិវត្ដន៍ម្នាក់បានសរសេរក្នុងអត្ថបទ ពង្សាវតារអក្សរខម (វាយអង្គុលីលេខ)ថា នៅប្រទេស​ឥណ្ឌា​មាន​រដ្ឋ​មួយ​ហៅ​ថា ខម​បុត្ដ ឬខម​ពុជ ឬកម​បុត្ដ ឬកម​ពុជ​។ ដូច្នេះ​យើងអាចនឹងយល់បានថា ដោយ ហេតុតែអ្នកស្រុករដ្ឋ ខមពុជ ឬ កម្ពុជា មក​តាំង​ទី​លំ​នៅ នៅ​ប្រទេស​គោក​ធ្លក​ច្រើន ហើយ​អ្នក​ទាំង​នោះសុទ្ធសឹង តែជាអ្នកដំរេះវិជ្ជាឆើតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោក​ធ្លក ក៏​ប្រែ​ឈ្មោះ ​នគរ​គោក​ធ្លក​អោយ​ទៅ​ជា កម្ពុជា ត​មក​។ ឯត្រង់ពាក្យហៅទៅពលរដ្ឋវិញ គេហៅ កម ទៅដូចជាពុំស្របតាមពាក្យ​សំដី​ខ្មែរ ដូច្នេះ​គេហៅ​ថា​ ខម​ទៅ​វិញ​។ ដោយ​ហេតុ​តែ​ជាតិ​ខម​ស្និទ្ធ​ស្នាលជាមួយអ្នកគោកធ្លកទើបគេហៅថា ខេមរៈ (ក្លើម្រាក់) ដែលក្លាយ​ទៅ​ទៀត​ថា ខេមរៈ​តែ​ដោយ​ ពាក្យ​នេះ​វែង​ពិបាក​និយាយ ទើប​កែ​ថា ខម​មែ ដែល​ក្លាយ​ទៅ​ជា​ខ្មែរ​។

៦. ទស្សនៈលោក ហ៊ឹម ខាន់

  លោក ហ៊ឹម ខាន់ជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរ។ ក្នុងអត្ថបទវាយអង្គុលីលេខ «ខមអធិប្បាយ» លោកបាន​ពន្យល់​ថា ពួក​នាគ​ដែល​ ជា​ម្ចាស់​ដើម​នៃ​ប្រ​ទេស​ឥណ្ឌា ត្រូវខ្ចាត់ភ្លាត់មកសុវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌ ឈ្លានពាន(ពួកអារ្យ)។ មុននាគ​មក​ដល់ គេ​ឃើញ​ផែន​ដី​ សុវណ្ណ​ភូមិ​មាន​ម្ចាស់​ដើម​ហើយ​គឺ​ពួក​ខែ និងពួក មន ក៏ប៉ុន្ដែលោកអ្នកប្រាជ្ញភាគច្រើនបានអះអាងស្របគ្នាថា ទីស្ថាន​នេះ​ត្រូវ​អ្នក​បស្ចឹម​ប្រ​ទេស​ ធ្វើ​ឥណ្ឌូ​បនីយ​កម្ម​ ទាល់​តែ​ក្លាយ​ទៅ​ជា​ប្រ​ទេសឥណ្ឌាទី២ តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះ។ ពួកមនរមញ្ញ​ជា​អ្នក​គោរព​ព្រះ​អាទិត្យ​ រី​ឯ​ពួក​ខែ (គឺ​ខ្មែរ​យើង​នេះ) ជា​អ្នក​គោរព​ព្រះចន្ទ។ ចំបាំងបានកើតឡើងរវាងពួកនាគ និងពួកខែ-មន ហើយទោះបីជ័យ​ជំនះ​បាន​ទៅ​ពួក​នាគ​ក៏​ ដោយ ក៏​មួយ​ភាគ​ធំ​ត្រូវ​ក្លាយ​ជា​ខែ ហើយមួយភាគទៀតក្លាយជាមន។ តាំងពីកាលនោះមក នាមនាគក៏កាន់តែ​បាត់​ទៅ​ៗ​។ គេ​ពុំ​ដឹង​បា្រកដ​ថា​ ជន​ជាតិ​ខែ​រួម​នឹង​មន​ហៅ​ថា ខម​ពី​កាល ណាទេ។ អ្នកខ្លះហៅខមទៅជា ក្រម ត្លម យុមខាំ ចាម សៀម លាវ ល្វោ ក៏មាន​។ គេ​ថា​ខម​នេះ​ច្រើន​ មាន​ពណ៌ សំបុរ​ខ្មៅ។ ក្នុង​សៀវ​ភៅ​ចិន្ដា​មុនី​ចែង​ថា ខម ឬខ្មែរជាជាតិសាសនតែមួយ។ ខ្មែរ ខេមរ និង កម្ពុជាមានន័យដូចគ្នា។

៧. ទស្សនៈលោក ឆត្រាប្រេមឬឌី

  លោកឆត្រាប្រេមឬឌីជាអ្នកស្រាវជ្រាវខ្មែរម្នាក់នៅបរទេស។ ក្នុងអត្ថបទមួយមានចំនងជើងថា «ខ្មែរមកពីណា» ផ្សាយតាម​វិទ្យុ​ជាតិ កាល​ពី​ខែ​កម្ភៈ ១៩៧៣ លោក​បាន​បញ្ចេញ​យោបល់របស់លោកថា កាលពីសម័យបុរាណប្រ ទេសខ្មែរផ្នែកខាងលើ​ហៅ​ថា​ ជាន់​លើ ឯ​ផ្នែក​ខាង​ក្រោម​ហៅ​ថា ក្រោម​ពូជ​។ ពាក្យ​នេះ​ក្លាយ​មក​ទៀត​ទៅ​ជា ក្រមពូជ រួច កមពូជ រួច កម្ពុជា ឬ ខម។

៨. ទស្សនៈលោក កេង វ៉ាន់សាក់

  ក្នុងសម័យប្រជុំពេញអង្គ នៃក្រុមប្រឹក្សារាជានាចក្រ (អិលូវព្រឹទ្ធសភា) ស្ដីពីការបង្កើតវិទ្យាស្ថានខ្មែ-មន កាលពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ ១៩៧០ លោក​កេង វ៉ាន​សាក់​បាន​ថ្លែង​បំ​ភ្លឺ​អង្គ​ប្រជុំ​ចំពោះ​ពាក្យ ខ្មែរ និងកម្ពុជា មានសេចក្ដី ដូចតទៅ៖
  ពាក្យ ខ្មែរ ក្លាយមកពីពាក្យ ក + មេ ។ ហេតុបានជាដូច្នេះ ព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុងគ្រួសារ និងក្នុង​សង្គម បាន​សេច​ក្ដី​ថា ខ្មែរ​យើង​ជា​អ្នក​មេ​និយម matriarcaliste។ បុព្វបទ «ក» មាននាទី ធ្វើន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែ​ខ្លាំង​ឡើង ដូច្នេះ ក + មេ មាន​ន័យ​ថា អ្នក​គោរព​មេ​ខ្លាំង​ជាង​អ្នក​ឯ​ទៀត ដែល​គោរព​ល្មម​ៗ ឬគោរពឳពុកទៅវិញ។

ក + មេ > កមេ > ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ ពាក្យ

  កម្ពុជា ក្លាយមកពី ក + ពូជជា ។ ហេតុដែលគេហៅខ្មែរយើងថា ពូជជា ព្រោះយើងពុំដែលធ្វើខ្ញុំ កញ្ជះអ្នកឯទៀតឡើយ។ ហើយ​ដើ​ម្បី​អោយ​ ឃើញ​ន័យ​កាន់​តែ​ខ្លាំង គេ​ដាក់​បុព្វ​បទ «ក» ពីមុខមកទៅ ជា ក + ពូជជា > កពូជជា ដែលអ្នកបាលីសំស្រ្កឹត​និយម​សរ​សេរ​ទៅ​ជា កម្ពុជា ដូច្នេះ​វិញ។
  គួរកត់សំគាល់ជាបន្ថែមទៀតថា ពាក្យខ្មែរនេះត្រូវបានជនជាតិបរទេស ស្គាល់យូរយាណាស់មកហើយ។ ចិន ​ហៅ​យើង​ថា គី​ម៉ាវ អា​រ៉ាប់​​ហៅ​ថា កោ​ម៉ារ (Qomar) ចាម​ហៅ​ ក្វីរ-ក្មីរ យួន​ហៅ កាវ​មេន ឬ​កាវ​មៀន សៀម លាវ​ហៅ​ខម។ ចំពោះ​ពាក្យ ខម នេះ​លោក​ពញា​អនុ​មាន​រាជ​ធន អ្នក​ ប្រាជ្ញ​ថៃ​ខាង​អក្សរ​សាស្រ្ដ​បាន​សរ​សេរ​ក្នុង​សៀវ​ភៅ «Thai literature in Relation to the Diffusion of her cultures ថា Who were tho Khoms? They were probably a race of people akin to the Mons and the Khmers Cambodians of the present-day The olmon alphabet and also the old Khmer alphabet were called khom by the Thai។ បើ​តា​ន័យ​ខាង​លើ​ពាក្យ ខម ទំនង​ជា​កើត​មក​ពី​ ខ(ខ្មែរ) + ម(មន) ទេ​ដឹង​? ព្រោះ​ខ្មែរ​យើង​មិន​និយម​ហៅ​ខ្លួន​ឯង​ថា​ខម​ទេ មាន​តែ​សៀម លាវ ហើយ​ពួក​នេះ​មាន​ការ​កោត​ស្ញប់​ស្ញែង​ចំពោះ​ពួក​ខម​នេះ​ណាស់ ព្រោះ​ ខម (ខ្មែរ + មន?) ជា​អ្នក​មាន​អរិយ​ធម៌​ខ្ពង់​ខ្ពស់​ដែល​បាន​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ពួក​សៀម​លាវ យ៉ាង​សំបើម​។

ខ. មន

  ក្នុងអំបូរខ្មែរ-មន មនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមក។ យ៉ាងណាមិញ ក្នុងអតីតកាល មនជាជាតិមួយធ្លាប់ថ្កុំថ្កើងរុងរឿង មាន​ទឹក​ដី​ធំ​ទូលាយ​ មាន​ប្រ​វត្ដិ​សាស្រ្ដ​យូរ​អង្វែង​មក​ហើយ។ ដូនតាខ្មែរបុរាណស្គាស់ជាតិមននេះ ច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀង និង​បទ​ភ្លេង​ជា​ច្រើន​ ដែល​មាន​ទាក់​ទង​នឹង​ជន​ជាតិ​នេះ ដូចជាបទ «មនមុជទឹក» បទ «សំណាងមន» ៘
  ជនជាតិមនហៅខ្លួនឯងថា មន ប៉ុន្ដែជាតិភូមាបែរជាហៅជាតិនេះថា តៈលាញ់ Talaing វិញ។ តើពាក្យមន នេះ​មាន​ន័យ​សេច​ក្ដី​ដូច​ម្ដេច​? ហើយ​ពាក្យ​ថា តៈ​លាញ់​នោះ​មាន​ន័យ​សេច​ក្ដី​ដូចម្ដេចទៀតដែរ?។ ជនជាតិមន បានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅ​ពី​ពាក្យ មន សំ​រាប់​សំគាល់​ខ្លួន​គេ​ទេ ហើយ​បាន​បញ្ជាក់​ទៀត​ថា តាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះ ពាក្យ មន នេះទំនងជាក្លាយមក​ពី​ពាក្យ​បាលី មនុ ហើយ​មាន​ន័យ​ថា​ប្រជា​ជាតិ ដែល​មាន​មហិទ្ធិ​រិទ្ធិ​ខ្លាំង​ពូកែ​។ នៅក្នុងសិលាចារឹកបុរាណ គេឃើញមានប្រើពាក្យថា ម៌េញ៍ ដែល​អ្នក​សិក្សា​ស្រាវ​​ជ្រាវ​សន្មត​ថា​បាន​វិវត្ដ​បន្ដិចៗ​ដូច​នេះ៖

ម៌េញ៍ > រមេញ៍ > មញ៍ > មន៍

  សព្វថ្ងៃនេះ ជនជាតិមនជួនកាលសរសេរថា មញ៍ ជួនកាលសរសេរថា មន៍។ ចំពោះថា តៈលាញ់វិញ មាន​ទស្សនៈ​ច្រើន​បែប​យ៉ាង​ដែល​ខិត​ខំ​ពន្យល់​។ នៅ​ទី​នេះ​យើង​សូម​លើក​យក​តែ​បីមកជំរាបដូចតទៅនេះ។
  ១. ទស្សនៈដែលយល់ថា តៈលាញ់ក្លាយមកពី តយលយ (Toi loin) តយ មានន័យថា មិច្ឆាទិដ្ឋិជន ឯ​លយ មាន​ន័យ​ថា ត្រូវ​វិនាស​អន្ដ​រាយ​។ តយ​លយ មាន​ន័យ​ថា ពួក​មិច្ឆា​ទិដ្ឋិ​ជន​ទាំង​ឡាយ​ត្រូវ​វិនាស​អន្ដ​រាយ។
  ទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថា ក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គមាន នាមថា តិសៈ សោយ​រាជ្យ​នៅ​នគរ​ ថា​ទង​។ កាល​នោះ​មាន​ពួក​មិច្ឆា​ទិដ្ឋិ​ជន​វា​មកញុះញង់ស្ដេចអង្គនេះអោយ យល់ខុសជាត្រូវ ដោយបោះបង់ចោល​នូវ​ជំ​នឿ​ព្រះ​ពុទ្ធ​សាសនា ព្រះ​ពុទ្ធ​ រូប​ទាំង​ឡាយ ត្រូវ​បញ្ជា​អោយ​យក​ទៅ បោះចោលក្នុងទឹកទន្លេ។ គ្រានោះមានកូនស្រីសេដ្ឋីម្នាក់ មានឈ្មោះហៅថា មិត្ល​ថូ នាង​នោះ​ជា​ពុទ្ធ​សាស​ និក យក​ចិត្ដ​ទុក​ដាក់​គោរព​បូជា​ព្រះ​ពុទ្ធ​ខ្លាំង​ណាស់ ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចទមិឡនោះ តិសៈ ក៏​បាន​ស្រង់​យក​ព្រះ​ពុទ្ធ​បដិមា​ករ​ ខ្លះ​ដែល​គេ​ទំលាក់​ក្នុង​ទឹក​ទន្លេ យក​ទៅ​តំកល់​ទុកក្នុងផ្ទះនាង។ អាស្រ័យដោយ ហេតុនោះ នាងក៏ត្រូវកាត់ទោស​ប្រហារ​ជីវិត​ដោយ​ដុត​នឹង​ភ្លើង​ និង​ដោយ​អោយ​ដំរី​ជាន់ ប៉ុន្ដែ​ទោះ​បី​ពេជ្ឃ​ឃាត ខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏ពុំអាចសំលាប់​នាង​បាន​។ ដោយ​ងឿង​ឆ្ងល់​ខ្លាំង​ ស្ដេច​ក៏​សួរ​ទៅ​ នាង​ថា តើ​នាង​ចេះ​មុខ​វិជ្ជា​គាថាអ្វីទេ? នាងឆ្លើយថា នាងពុំមានសិល្បសាស្រ្ដអ្វីក្រៅពីជំនឿដ៏មុតមាំលើ​ព្រះ​ពុទ្ធ​ឡើយ​។ ស្ដេច​តិសៈ​ យល់​កំហុស​របស់​ខ្លួន ក៏​វិល​ទៅ​រក​ព្រះ​ពុទ្ធ​សាសនាជាថ្មីឡើងវិញ។ បន្ទាប់មក ក៏បញ្ជាអោយចាប់ពួកមិច្ឆាទិដ្ឋិជនទាំង​ឡាយ ព្រម​ជា​មួយ​នឹង​ញាតិ​ សន្ដាន​ទាំង​អស់​យក​ទៅ​កប់​ត្រឹម​ក សំលាប់​ដោយភ្ជួរពីលើ។ ខ្លះទៀតដែលមិនចង់ស្លាប់ដោយវិធីនោះ ក៏រត់ទៅលោត​ទឹក​ធ្វើ​អត្ដ​ឃាត​ទៅ​ ដូច្នេះ​ ពួក​មិច្ឆា​ទិដ្ឋិ​ជន​ទាំង​ឡាយ​ត្រូវ​ស្លាប់​វិនាស​អស់រលីងពីនគរ។ ក្នុងភាសាមន «ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវិនាស​អន្ដ​រាយ» គេ​និយាយ​ថា តយ​ឡយ​ ទើប​មាន​ជន​ខ្លះ​យល់​ស្មាន​ថា យូរ​ៗ​ទៅ​ពាក្យ​នេះ​ក៏​ប្រែ​ក្លាយ​ទៅ​ជា តៈ​លាញ់ ដែល​ជន​ជាតិ​ភូមា ប្រើ​សំ​គាស់​ជាតិ​មន​នេះ​ឯង​។
  ២. ទស្សនៈដែលយល់ឃើញថា តៈលាញ់ ក្លាយមកពីពាក្យភូមាពីរម៉ាត់ តាន និងលាញ (Tan lgaing)។ នេះ គឺជា​ទស្សនៈ​របស់​អ្នក​ប្រាជ្ញ​ភូមា​ ម្នាក់​ឈ្មោះ អ៊ូ​ឆាន់​ម្យៈ (U Chan Mya) សាស្រ្ដា​ចារ្យអក្សរសាស្រ្ដនៅសកល វិទ្យាល័យម៉ាន់ តៈលេ (Mandalay)។ លោក​នេះ​យល់​ថា តាន​មាន​ ន័យ​ថា ទឹក ឯ​លាញ មាន​ន័យ​ថា ចំរើន​លូត​លាស់​ខ្លាំង ឬ​កន្លែង​ដែល​មានទឹកជោរជន់ ។ ចំនេរតមកពាក្យ តាន ក្លាយ​ជា​ពាក្យ តៈ ហើយ​លាយ​ ក្លាយ​ជា ហ្លាញ (Hliang)។ នៅ​ទី​នេះ​ពាក្យ តៈ គ្មានន័យសេចក្ដីអ្វីអោយពិតប្រាកដទេ។ ហ្លាញ វិញមានន័យថា រលក ឬ​រលក​ធំៗ​។ ចំពោះ​អ្នក​ ប្រាជ្ញ​រូប​នេះ ប្រ​ទេស​មន​ដែល​ស្ថិត​នៅ​ក្នុង ប្រទេសភូមាខាងត្បូងសព្វថ្ងៃ ជាតំបន់ស្ថិតនៅ តាមឆ្នេរសមុទ្រ ហើយដែល​តែង​តែ​មាន​ភ្លៀង​ធ្លាក់ ​ជោគ​ជាំ​ផង នោះ​សម​ជា​មាន​ឈ្មោះ​ហៅ​ថា តានលាញណាស់ ហើយយូរៗទៅក៏គេប្រើពាក្យនេះសំរាប់សំគាល់ជន​ជាតិ​ដែល​រស់​នៅ​ទី​នោះ​តែ​ ម្ដង​ គឺ​ជន​ជាតិ​មន​ហ្នឹង​ឯង​។ ទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុផលច្រើន គួរយកទៅពិចារណា ក៏​ប៉ុន្ដែ​គេ​ពុំ​ឃើញ​ប្រើ ​ពាក្យ​នោះ ក្នុង​សិលា​ចារឹក សំ​រាប់​សំគាល់​ជន​ជាតិ​មនសោះឡើយ។
  ៣. ទស្សនៈទី៣ ដែលចាត់ទុកថា តៈលាញ់ក្លាយមកពីពាក្យ តេលិង្គណ ដែលជាតំបន់មួយស្ថិតនៅលើឆ្នេរសមុទ្រ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា​។ តាម​ទស្សនៈ​នេះ​គេ​យល់​ថា ជន​ជាតិ​ឥណ្ឌា​ កាលពីដើមបានមកធ្វើជំនួញនៅប្រទេសមន ហើយបានរៀបការជមួយ​នឹង​ស្រី​មន តែ​លុះ​ដល់​ ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ពុំ​បាន​នាំប្រពន្ធកូនទៅជាមួយផងទេ។ ចំពោះពួកមនជាកូនទាំងនោះហើយដែលគេអោយ​ឈ្មោះ​ហៅ​ថា តៈ​លាញ់​ គឺ​មាន​ន័យ​ថា គ្មាន​ បា ឬ​កូន​ឥត​បា ក៏​ប៉ុន្ដែ​ចំនេរ​ត​មក​ពាក្យ តៈលាញ់ នេះក៏បានប្រើជាទូទៅសំរាប់ជនជាតិមនទាំង​មូល​។ ជា​ការ​ពិត​ណាស់​ថា​ ក្នុង​បុរាណ​កាល ជន​ជាតិ​ឥណ្ឌា និង​មន​មាន​ការ​ប្រាស្រ័យទាក់ទងនឹងគ្នាជាច្រើន។ ជាភស្ដុតាង គឺជន ជាតិមនបានទទួលអិទ្ធិពល វប្ប​ធម៌​ពី​ជន​ជាតិ​ ឥណ្ឌា​ច្រើន មាន​តួ​អក្សរ​ពុទ្ធ​សាសនា​ថេរ​វាទ​ជា​ដើម។ ក្នុងទំនាក់ទំ នងរវាងជនជាតិទាំងពីរនេះ ទំនងជាមានពួកឥណ្ឌាមក​ពី​តំបន់​តេ​លិង្គណ​មែន​ ហើយ​។ លោកសឺដេស Coedès ក៏មានយោបល់ដូចនេះដែរ L'appellation de Talaing, appliquée aux Môns par ley Birmans, semble indiquer qu'à une certaine époque le Telingana ou région de Madras fut enrelations partière- maent actives avec le pays môn តែ​ការ​ដែល​យក​ពាក្យ​ថា តៈ​លាញ់ ប្រើ​សំរាប់​សំគាល់ជនជាតិមនទាំង អស់ហាក់ដូចជាពុំសមរម្យ ។
 តាមយោបល់របស់ជន​ជាតិ​មន​ផ្ទាល់​ថា ពាក្យ​តៈ​លាញ់ ដែល​មាន​ន័យ​​ថា កូន​​ឥត​បា ជា​​រឿង​​ប្រ​ឌិត​ឡើង​ដើម្បី​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​ជាតិ​គេ​ប៉ុណ្ណោះ​។ តាម​ការពិតពាក្យ តៈលាញ់ មាន​ន័យ​ថា​បាត់​បង់​ឳពុក ឬ​ឳពុក​ត្រូវ​បាត់​បង់ ហើយ ​បាន​ក្លាយ​មក​ពី​ពាក្យ អិត​លញរៈ (I'ta loin ra) ពាក្យថា អិតៈ ឬតៈ នេះមានន័យថា ឳពុក ឯ​ពាក្យ លញរៈ​មាន​ន័យ​ថា បាត់​បង់ ឬ​វិនាស តែ​នៅ​ទី​នេះ ពាក្យ​ថា អិតៈ ពុំ​មែន​សំគាល់​ត្រឹមតែ​ឳពុក​ជាមនុស្សម្នាក់ឬច្រើននាក់ប៉ុណ្ណោះ​ទេ តែ​សំគាល់​នូវ​ទឹក​ដី​ទាំង​មូល ជា​គេ​ដំណែល​ពី​ដូន​តា​របស់​ជន​ជាតិ មន​តែ​ម្ដង​។ សូម​ជ្រាប​ថា ក្នុង​គ្រា​ដែល​ជន​ជាតិ​ភូមា វាយលុកចូលក្នុងរដ្ឋមន ជន​ជាតិ​នេះ​រត់​គេច​ពី​ភូមិ​ស្រុក​ដើរ​បន្ដើរ​ស្រែក​បន្ដើរ​ថា អិតៈ​លញរៈ! បាន​សេចក្ដី​ថា ទឹក​ដី​ឳពុក​យើង​ត្រូវ​វិនាស​អន្ដ​រាយ​អស់​ហើយ តែ​ពាក្យ​ខាង​ដើម​គឺ អិ និង​ពាក្យ​ខាង​ចុង លឺ​មិន​សូវ​ច្បាស់ នៅ​សល់​តែ​ពាក្យ តៈ​លញ ដែល​ក្លាយ​ទៅ​ជា តៈ​លាញ់ តាម​សំដី​របស់​ជន​ជាតិភូមាតែម្ដងទៅ។ តើ​ជន​ជាតិ​ដែល​មាន​ឈ្មោះ​ថា​មន​នេះ មាន​គ្នា​ប៉ុន្មាន​នាក់ ហើយ​រស់​នៅ​ទី​ណា ​​ខ្លះ​? និង​​ជា​ពិ​សេស​តើ​ជន​ជាតិ​នេះ​មាន​ប្រវត្ដិ​ពី​ខាង​ដើមរៀងដូចម្ដេចខ្លះដែរ?
  បើតាមពត៌មានដែលយើងបានទទួល ឃើញថាមនមានចំនួនសរុបប្រហែល ៧លាននាក់។ ក្នុងប្រទេសភូមា ទីកន្លែង​ដែល​ជន​ជាតិ​នេះ​រស់​នៅ​ ច្រើន​កុះ​ករ​បំផុត គឺ​តំបន់​ឆ្នេរ​សមុទ្រ តេណាស្សេរីម (Tenasserim) និងបេគូ (Pegu)។ ប៉ុន្ដែនៅរដ្ឋធានី​យ៉ាង​កូង (Rangoon) និង​ក្នុង​ភូមិ​ឆ្ងាយ​ ដាច់​ស្រយាល ស្ថិត​នៅ​ខាង​លិច ក៏មានជន ជាតិមនរស់នៅខ្លះដែរ។ ជនជាតិមនក្នុងប្រទេសថៃមានចំនួនតិចជាង​ប្រទេស​ភូមា ហើយ​ច្រើន​នៅ​ ជិតៗ​ក្រុង បឹង​កក់ នៅ​ជុំវិញ​កាន់​បុរី (ពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅ ស.វ.ទី១៨-១៩) នៅលព្វបុរី នៅអុថៃថានី និងនៅជិតនគររាជ។
  ប្រពៃណីប្រវត្ដិសាស្រ្ដមនបានដំណាលថា ជនជាតិមនមានកំណើតនៅត្រង់ថាទង (សុធម្មវតី) នៅប្រមាណ ៦០០ឆ្នាំ មុន គ.ស.ម៉្លេះ​។ តែ​ ចំលែក​ត្រង់​សព្វ​ថ្ងៃ​ហាក់​ដូច​ជា​គ្មាន​សល់​អ្វីជាដុំកំភួន ល្មមអោយចាត់ទុកទីនោះ ថាជារាជ ធានីចាស់ ឬមួយបុរាណវត្ថុដែល​​នៅ​​សល់ ត្រូវ​កប់​ បាត់​ទៅ​ក្នុង​ដី​​អស់​ទៅ​ហើយ​? បើ​យើង​ពឹង​ផ្អែក​ទៅលើឯកសារចិន ឃើញថាជនជាតិមនបានបង្កើត រដ្ឋទ្វារវតី នៅស.វទី​៧ ដែល​មាន​ទី​តាំង​​នៅ​ ត្រង់​វាល​ទំនាប​​ខាង​ក្រោម នៃ​ទន្លេ​មេ​ណាម ក្នុង​ប្រ​ទេស​ថៃ​សព្វ​ថ្ងៃ។ ប៉ុន្ដែបើតាមប៉ាន់ស្មានមើលទៅរដ្ឋនេះប្រហែល​ក​កើត​ឡើង​នូវមុន ស.វ. ទី​៧ ព្រោះ​នៅ​ត្រង់​ព្រះ​បឋម​ពង​ទឹក ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋទ្វារវតីគេបានរកឃើញវត្ថុជាច្រើន ដែលមានកាល​កំនត់ មុន​ពាក់​កណ្ដាល ស.វ.​ទី​៦​។ ចិន​ប្រ​ហែល​មិន​បាន​ស្គាល់​​រដ្ឋ​នេះ​មុន ស.វ.ទី​៧ ព្រោះ​វា​នៅ​មិន​ចំ​ផ្លូវ​ជំនួញ​។ នៅក្រោយកាលកំនត់នេះបន្ដិច ក្រោមកិច្ច​ដឹក​នាំ​របស់​ព្រះ​នាង​ ឆាម្ម​ទេវី ជន​ជាតិ​មន​បាន​កសាង​រដ្ឋ​មួយ​ទៀត​គឺ រដ្ឋ​ហ​វិបុញ្ជ័យ​នៅ​ត្រង់​វាលទំនាបខាងលើនៃទន្លេមេណាម។ ព្រភព​ចិន​បាន​អោយ​ដឹង​ថែម​ទៀត​ថា រដ្ឋ​ថ្មី​មួយ ត្រូវ​​បាន​​ស្ថាប​នា​ឡើង​មួយ​​ទៀត គឺ​រាជា​ណា​ចក្រ​ហង្សវ​តី​នៅឆ្នាំ ៨២៥ ដោយបងប្អូនភ្លោះពីរនាក់ឈ្មោះ សមល និង​វិមល ហើយ​រដ្ឋ​នេះ ស្ថិត​នៅ​ខាង​​ត្បូង​ប្រទេស​ភូមា នៅ​ចន្លោះ​ទន្លេ អិរវតី និង​សាល់​វិន​។
  គេបានដឹងថា នៅឆ្នាំ ១០៥៧ ស្ដេចអនោរថដែលបានបង្កើតរដ្ឋភូមាដំបូងគឺ រដ្ឋបូកាន បានលើកទ័ពទៅវាយមន នៅថាទង ហើយ​ថែម​ទាំង​បាន​ ​ចាប់​យក​ជា​ឈ្លើយ​អស់​ជា​ច្រើន​ទៅជាមួយផង ។ គួកត់សំគាល់ថា ក្នុងចំនោម ឈ្លើយទាំងនោះ មានអ្នកប្រាជ្ញបណ្ឌិត​កវី​ជា​ច្រើន​ដែល​បាន ​ផ្សាយ​អរិយ​ធម៌​របស់​ខ្លួន​ដល់​ពួក​អ្នក​ឈ្នះ មានតួ អក្សរ និងលទ្ធិពុទ្ធាសាសនាថេរវាទជាដើម។ មកដល់ស.វ.ទី១៦ គឺក្នុង​ឆ្នាំ ១៥៤០ មេ​ទ័ព​ភូមា​ ម្នាក់​មក​ពី​ តង​អ៊ូ (Taungo) បាន​បង្កើត​រាជ​វង្ស​ថ្មី​មួយ​ទៀត ហើយលើទ័ពទៅវាយក្រុងបេគួយធ្វើជារាជធានីរបស់ខ្លួនរហូតទៅ ដែល​បណ្ដាល​ អោយ​ជន​ជាតិ​​មន​បាត់​បង់​ឯក​រាជ្យ អធិប​តេយ្យ​របស់​ខ្លួន ហើយចាប់ពីពេលនោះមក ក៏អស់មាន ឋានៈជារដ្ឋរស់នៅបែក​ខ្ញែក​គ្នា ហើយ​ចំនួន​ ​ប្រ​ជា​រាស្រ្ដ​ក៏​កាន់​តែ​រលោះ​ទៅ​ៗ រហូត​ដល់​សព្វ​ថ្ងៃ ដោយហេតុតែ មានការបង្ក្រាបដោយសំលាប់រង្គាល បន្ទាប់ពីមាន​ការ​បេះ​បោះ​ទាម​ទារ​ សេរី​ភាព​ពីរ​លើក គឺ​ក្នុង​​រជ្ជ​កាល​ស្ដេច បា​យិ​ណោង​ម្ដង ១៥៥១-១៥៨១ និងដោយមេទ័ពអាលោងផាយ៉ាម្ដងក្នុងឆ្នាំ ១៧៥៧ ហើយ​ប្រ​ហែល​ជា​ ដោយ​ហេតុ​នេះ​ហើយ បាន​​ជា​ជន​ជាតិ​ភូមា និយម​ហៅ​មន​ថា​តៈលាញ់ ( តៈលើង ខ្មែរថា ថ្លើង ក្នុងពាក្យថ្លើងបះ គឺ អ្នកចូលចិត្ដបះបោរ។ 

៣ - អំពីបុព្វប្រវត្ដិសាស្រ្ដខ្មែរ

I. ប្រវត្ដិទឹកដីខ្មែរ

  ការសិក្សាបុព្វប្រវត្ដិសាស្រ្ដខ្មែរ តំរូវអោយយើងដឹងពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលមានប្រវត្ដិជាប់ទាក់ទង ​នឹង​អាស៊ី​អាគ្នេយ៍​ទាំង​មូល​ ។​ យ៉ាង​ណា​មិញ​គេ​បាន​ដឹង​ថា នៅដើម និងនៅចុងស័ក (ère)ទី១ ភូមិភាគអាស៊ីអាគ្នេយ៍ បានពើបប្រទះនឹងពើងផ្នត់កា​លេ​ដូន្យាង (Plissement calédonien) និង​ពើង​ផ្នត់​អែរស៊ីន្យាង(Plissement hercynien) ដែលបណ្ដាល​អោយ​ផុះ​ផុល​កើត​បាន​ជា​ជួរ​ភ្នំ និង​ខ្ពង់​រាប​នានា នៅ​ពាស​ពេញ​ ប្រ​ទេស​ខ្មែរ​សព្វ​ថ្ងៃ​។ បន្ទាប់​មក​ដី​ដែល​ដុះ ផុស​ឡើង​នេះ​ក៏​ត្រូវ​ទឹក​សមុទ្រ ទន្រ្ទាន​បណ្ដាល​អោយ​លិច​លង់​អស់ រហូត​ដល់​ដំណាច់​ស័ក​ទី​៣​។ នៅ​ ដើម​ស័ក​ទី​៤​មាន​ការ​បំ​ផុស​​ដី​ម្ដង​ទៀត​ចាប់​ពី​ភូមិ​ភាគ​ហេម​ពាន្ដ ចុះ​រហូត​ដល់​ភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍​ទាំង​មូល​។ ដី​ខ្មែរ​ត្រង់​ភាគ​ខ្លះ​ក៏​ដុះ​ឡើង​កំពស់​ ពី​៧០០ ទៅ ៨៨០ ម៉ែត្រ​។ ក្នុង​អំលុង​ស័ក​ទី​៤ នេះ គេ​សង្កេត​ឃើញ​លំនាច និង​ជំនោរ​ទឹក​សមុទ្រ​ឆ្លាស់​គ្នា​ច្រើន​លើក​​ច្រើន​​សា ជា​ហេតុ​បណ្ដាល​ អោយ​ដី​ដែល​ផុស​ឡើង​ហើយ​ត្រូវ​លិច​បាត់ ទៅ​ក្នុង​ទឹក​សមុទ្រ​វិញ រួច​ផុស​ឡើង​សា​ជា​ថ្មី​ម្ដង​ទៀត​។ នៅ​ចន្លោះ​ពី​​៦០០០០០ ដល់ ១៥០០០ ឆ្នាំ​មុន​ គ.ស. ទឹក​សមុទ្រ​បាន​នាច​ថយ​ទៅ​ពី​១៣០ ដល់ ១៨០​ម៉ែត្រ (បើ​ប្រៀប​ធៀប​នឹង​កំពស់​ទឹក​សមុទ្រ​សព្វ​ថ្ងៃ)​។ ភូ​គព្ភ​វិទូ​ខ្លះ​បាន​​ពន្យល់​ថា ដោយ​ អា​ស្រ័យ​ហេតុ​ខាង​លើ​នេះ​ហើយ បាន​ជា​កាល​ណោះ​ភូមិ​ភាគ​ឥណ្ឌូ​ចិន និង​ប្រជុំ​កោះ​អាំង​សុយ​ឡាំង (Insulinde) ស្ថិត​ជាប់​គ្នា​រ​ហូត​គ្មាន​សមុទ្រ​ ខណ្ឌ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ទេ​។ នៅ​ប្រ​មាណ​១៥០០០​ឆ្នាំ មុន គ.ស. ទឹក​សមុទ្រ​បាន​ជោរ​ឡើង​កំពស់ ១៥ម ដែល​ជា​​ហេតុ​​នាំ​​អោយ​​ទឹក​ដី​ខ្មែរ​ ក្រោម​ព្រម​ទាំង​វាល​​ទំ​នាប​ប្រ​ទេស​ខ្មែរ​បច្ចុប្បន្ន​ខ្លះ​លិច​បាត់​ទៅ​ក្នុង​ទឹក​វិញ​។ នៅ ស.វ.ទី​៣ មុន គ.ស. ទឹក​សមុទ្រ​បាន​នាច​ម្ដង​ៗ​ទៅ​វិញ​។ ឯ​ទន្លេ​ មេ​គង្គ​ក៏​បាន​នាំ​ដី​ល្បាប់​មក​ចាក់​បង្កើត​ជា​ដី​សន្ដរ​ចុះ​ទៅ​ទិស​ខាង​ត្បូង ដេញ​តាម​សំរក​ទឹក​សមុទ្រ​ម្ដង​ៗ​ដែរ(8)

II. បុព្វប្រវត្ដិសាស្រ្ដខ្មែរ

  តើទឹកដីខ្មែរដែល​មាន​ប្រ​វត្ដិ​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មាន​មនុស្ស​មក​រស់​នៅ​ចាប់​តាំង​ពី​ពេល​ណា​មក​? ហើយ​ការ​រស់​នៅ​ក្នុង​សម័យ​ ដើម​នោះ មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ​?​។ ចំពោះ​បញ្ហា​នេះ​បុព្វ​ប្រ​វត្ដិ​វិទូ​បាន​ពោល​ថា បុព្វ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​មិន​ទាន់​មាន​​លក្ខណៈ​​ច្បាស់​​លាស់​​ព្រោះ​ ​ការ​ស្រាវ​ជ្រាវ​ក្នុង​វិស័យ​នេះ​មិន​ទាន់​បាន​ធ្វើ​អោយ​ដិត​ដល់​នៅ​ឡើយ​។ ចំពោះ​យុគ​ថ្ម​បំបែក គេ​ទើប​តែ​រក​ឃើញ​ដាន​ខ្លះ​ៗ ប៉ុណ្ណោះ​។ នៅ​ក្នុង​ឆ្នាំ​ ១៩៦៣ លោក E.Saurin បាន​រក​ឃើញ​ដុំ​ថ្ម​ចាំង​នៅ​ទន្លេ​មេ​គង្គ នៅ​ចន្លោះ​ខែត្រ​ស្ទឹង​ត្រែង និង​ខែត្រ​ក្រ​ចេះ​។ ក្រៅ​ពី​នេះ​​នៅ​​មាន​​វត្ថុ​ផ្សេង​ៗ​ ទៀត​ធ្វើ​ពី​ថ្ម​ចាំង ត្រូវ​គេ​បាន​រក​ឃើញ​នៅ​តំបន់​អង្គរ​ដែរ​។ ស្ថានីយ​ឯ​ទៀត​ៗ ដែល​គេបាន​រក​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃ​មាន​​ចំនួន​​៦ ហើយ​សុទ្ធ​តែ​ ស្ថានីយ​ទាក់​ទង​នឹង​យុគ​ថ្ម​រំលីងលាយលោហធាតុ។

ក.១. ស្ថានីយសំរោងសែន អន្លង់ផ្ដៅ ម្លូព្រៃ

  សំរោងសែនជាស្ថានីយមួយស្ថិតនៅខែត្រកំពង់ឆ្នាំង ខាងជើងបឹងទន្លេសាប។ ស្ថានីយនេះជាដីទួលមាន​កំ​ពស់ ៥ម. ហើយ​មាន​ផ្ទៃ​ប្រ​មាណ​ ៦០០០ ម៉ែត្រ​ក្រលា​ប៉ុណ្ណោះ​។ លោក Roques បានរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៩។ ក្រោយមកលោក Moura ១៨៨២ លោក Aymonier 1901 លោក Mansuy 1902 និង 1923 បានទៅធ្វើ ការរុករកនៅទីនោះទៀត។ ការរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៦ ​ជា​ជំហាន​ដំ​បូង​ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​ប្រ​វត្ដិ​សាស្រ្ដ​នៅ​អាស៊ី​អាគ្នេយ៍។
  អន្លង់ផ្ដៅជាស្ថានីយមួយស្ថិតនៅចំងាយ ៣០គ.ម.ត្រង់ទិសអាគ្នេយ៍ពីសំរោងសែន ហើយមានប្រដាប់ប្រដាដូច នៅស្ថានីយ​ខាង​លើ​នេះ​ដែរ​។ លោក Mansuy បាន​រក​ឃើញ​ស្ថានីយនៅឆ្នាំ ១៩០២ ហើយបានដាក់ឈ្មោះ ហៅថា Longprao ទៀតផង។ ម្លូព្រៃស្ថិតនៅ​ខាង​ជើង​ខេត្ដ​ព្រះ​ វិហារ ហើយ​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក  P.lévy នៅឆ្នាំ ១៩៤៣។ ស្ថានីយនេះថ្មីជាងស្ថានីយពីរខាងលើ ព្រោះមាន​ប្រ​ដាប់​ប្រ​ដា​ធ្វើ​ពី​លោ​​ហ​ធាតុ​ច្រើន​។ វត្ថុ​ដែល​គេ​បាន​រក​ឃើញនៅស្ថានីយទាំង៣នេះមាន ៖
ពីថ្មរំលីង :ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំបកឈើ យកសរសៃ ទ្រនាប់ កាំបិទ កន្ដៀវ ថ្មសំលៀង ពុម្ពចាក់កន្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
អំពីឆ្អឹងសត្វ : ចុងព្រួញ កាំបិត ផ្លែសន្ទូច កន្ដៀវ គ្រឿងអលង្ការ
ពីសំបកខ្យង : អង្កាំ ទំហូ
ពីដីឥដ្ឋ : ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រលូម ចានផើង
ពីលង្ហិន : ចុងព្រួញ កន្ដៀវ ពូថៅ ដួង ផ្លែសន្ទូច
ពីដែក : មានតែពន្លាក១គត់ នៅស្ថានីយម្លូព្រៃ។
ឆ្អឹងមនុស្ស : ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៍ក្បាល១
សំណង់ផ្ទះបាយ : ធ្យូង។
  គួរបញ្ជាក់ថា នៅឆ្នាំ ១៩០១ គេបានរកឃើញនៅកោះសំរោងសែន នូវលលាដ៍ក្បាលមួយ ដែលពុកផុយច្រើនណាស់​ទៅ​ហើយ ដោយ​សារ​ តែ​ទឹក​ជំនន់​នៅ​ទី​នោះ​។ ក្រោយ​ពី​បាន​សិក្សា​ពួកបុព្វេប្រវត្ដិវិទូបានចាត់ទុកថាឆ្អឹងលលាដ៍ នេះស្ថិតនៅចន្លោះពួក​ក្បាល​កណ្ដាល (mésocéphalie) គឺ​ពួក​ក្បាល​មូល (Sons- braachycéphalie)​។ បើ​ដូច្នេះ យើង​ឃើញ​ថា ចំណាត់​ខាង​លើ​នេះ​មាន​លក្ខណៈ​ស្រប នឹង​​លទ្ធ​ផល​របស់​លោក​ J.Deriker ដែល​លោក​បាន​រក​ឃើញ​ថា ជន​ជាតិ​ខ្មែរ​បច្ចុប្បន្ន​នេះ ជា​ពូជ​ដែល​មាន​ក្បាល​មូល (Sous- brachycéphalie) ដោយ​​មាន​សន្ទស្សន៍​ លលាដ៍ ៨៣,៦​​។ ការ​ប្រៀប​ធៀប​នេះ​បាន​អនុញ្ញាត​អោយ​យើង​សន្និដ្ឋាន​បាន​ថា មនុស្ស​ដែល​រស់​នៅ​សម័យ​សំ​រោង​​សែន​គឺ ពិត​ជា​បុព្វ​បុរស​ របស់​ជន​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ ហើយ​លោក​មិន​ទាន់​បាន​ទទួល​ឥទ្ធិ​ពល​ឥណ្ឌា​នៅ​ឡើយ​ក្នុង វិស័យ​បូជា​សព​។ ដោយ​សំអាង​ទៅ​​លើ​​កំពស់​ដី​ល្បាប់​៥ម​ ដែល​គ្រប​ពី​លើ​ស្ថាន​សំរោង​សែន​ អ្នក​បច្ចេក​ទេស​បាន សន្និ​ដ្ឋាន​ថា ស្ថានី​នេះ​មាន​អាយុ​ប្រ​ហែល ១០០ ឬ ២០០ ឆ្នាំ​មុន​ គ.ស.។

ក.២. ស្ថានីយព្រែកឆ្លូង

  នេះជាស្ថានីយថ្មរំលីងមួយទៀត ដែលលោក B.Groslier បានរកឃើញនៅព្រែកឆ្លូង សុ្រកមេមត់ ខេត្ដកំពង់ចាម នៅ​ឆ្នាំ ១៩៦២ (១០) ជា​យូរ​មក​ហើយ លោក Groslier បាន​សិក្សា​ពី​លើយន្ដហោះ នូវស្នាដៃធ្វើពីដីមានរាងមូល ដែលនៅរាយប៉ាយ ចាប់​តាំង​ពី​ឡា​បាន​សៀក​ដល់​ ឡុក​និញ (LocNinh) ក្នុង​ប្រ​ទេស​វៀត​ណាម​ខាងត្បូងដោយ ឆ្លងកាត់តាមមេមត់ បានសេចក្ដីថាស្នាដៃទាំងនោះ​ស្ថិត​នៅ​ក្នុង​តំបន់​ដី​ក្រ​ហម​នៃ​ចំការ​កៅ​ស៊ូ​ធំ​ៗ​។
  មានសញ្ញាសម្មតិកម្មជាច្រើនបានស្របគ្នា ជាហេតុនាំអោយលោក Groslier ជឿថា ទីកន្លែងទាំងនោះ ជាទីលំ នៅ​របស់​ជន​ជាតិ​ខ្មែរ​ដើម​។​ ដូច្នេះ​ដើ​ម្បី​ធ្វើ​ការ​បញ្ជាក់​ពី​គំនិត​នេះនៅឆ្នាំ ១៩៦២ លោក Groslier បានជ្រើសរើស យកទីកន្លែងមួយ​នៅ​ព្រែក​ឆ្លូង​ដើម្បី​ធ្វើ​កំណាយ ព្រោះ កន្លែង​នោះ​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រ​ព័ន្ធ​ទាំង​មូល។ ក្នុងការរុករក នេះ លោក Grolier បានរកឃើញរបស់ធ្វើពីថ្ម និងគ្រឿង​ចាន​ឆ្នាំង​មួយ​ចំនួន​ធំ​។ វត្ថុ​ទាំង​នោះ​បាន​បង្ហាញ​អោយ​ឃើញ​ថា នៅត្រង់កន្លែងដែលជាជំរំការពារយ៉ាងមាំមួននោះ មានមនុស្សរស់នៅដោយ​ការ​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​ ហើយ​។ ជំរំ​ដែល​លោក​ Groslier បាន​សិក្សា មានកំពែងរាងមូលព័ទ្ធជុំវិញ (វិជ្ឈមាត្រ ជាង២០០ម.) ហើយមាន​ផ្លូវ​ចូល​ពីរ​។ អាយុ​នៃ​ជំរំ​មាន​ ប្រ​ហែល​ពី​១៥០០ ដល់ ៥០០​ឆ្នាំ​មុន​គ.ស​។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមាន រាងប្លែកៗ ខ្លះមានរាងជាពង ខ្លះរាង​ជា​ចតុ​មុម យក​លំនាំ​តាម​ របស់​ដែល​ធ្វើ​ពី​លង្ហិន​ដំបូង​។ គ្រឿង​ចាន​ឆ្នាំង​មាន រាងច្រើនបែបយ៉ាងហើយ មានក្បាច់រចនាល្អវិចិត្រ ប៉ុន្ដែ​ក្រោយ​មក​បែរ​ជា​មាន​សភាព​គ្រោត​ ​គ្រាត​​គ្មាន​​លំអ​អ្វី​សោះ​។ វត្ថុ​​ទាំង​​អស់នេះគេចាត់ទុកថាជាស្នាដៃរបស់ជនជាតិខ្មែរដើម មុនពេលដែលជនជាតិ​នេះ​ចុះ​មក​​រស់​​នៅ ត្រង់​វាល​ទំនាប​ នៃ​ទន្លេ​មេ​គង្គ និង​មុន​ពេល​ដែល​បាន​ទទួល​អរិយ​ធម៌​ឥណ្ឌា។

ក.៣ ស្ថានីយល្អាងស្ពាន

  ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ១៩៦៩ លោកនិងលោកស្រី Mourer សាស្រ្ដាចារ្យនៅមហាវិទ្យាល័យបុរាណវត្ថុវិទ្យា ដោយ​មាន​និស្សិត​នៃ​មហា​វិទ្យា​ ល័យ​នេះ​ចូល​រួម​ផង បាន​ធ្វើ​កំណាយ​នៅ​រូង​ភ្នំ​ល្អាង​ស្ពាន​នៃភ្នំទាកទ្រាំង មានចំងាយប្រ មាណ ៥គ.ម. ពី​អណ្ដើក​ហែប​ខែត្ត​បាត់​ដំបង​(11​)។ វត្ថុ​ដែល​គេ​បាន​រក​ឃើញ​មាន​ចំនួនប្រមាណ ២០០០ ហើយ មានជាអាទិ គ្រឿងប្រដាប់ធ្វើពីថ្មសំណង់ផ្ទះបាយ សាក​សព​សត្វ​ល្អិត បំណែក​ គ្រឿង​ចាន​ឆ្នាំង ឆ្អឹង​សត្វ​(Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និងឆ្អឹងដងកាំបិត)។ វត្ថុ​ទាំង​នេះ​ត្រូវ​បាន​គេ​ផ្ញើ​ ទៅ​ប្រទេស​បារាំង ដើម្បី​ធ្វើ​ការ​សិក្សា​។ ដុំធ្យូងជាច្រើនដែលគេរកឃើញក្នុងស្រទាប់លើ អនុញ្ញាតអោយគេចុះ​កាល​កំនត់​ដោយ​វិធី​វិទ្យុ​សកម្ម (G 14)​៖
- ស្រទាប់ទី១  = 1200 BP (750 ក្រោយ គ.ស)
- ស្រទាប់ទី៣ = 4200 BP (2050 មុន គ.ស)
- ស្រទាប់ទី៤ = 6250 (4290 មុន គ.ស.)

ក. ៤ ស្ថានីយក្បាលរមាស

  នៅចន្លោះឆ្នាំ ១៩៦៦ និងឆ្នាំ ១៩៦៩ លោក Carbonnel និង Dalibrias បានធ្វើការរុករកក្នុងរូងភ្នំ ដែលជាលំនៅរបស់​មនុស្ស​បុព្វ​ប្រ​វត្ដិ​សាស្រ្ដ​ នៅ​ភ្នំ​ក្បាល​រមាស​ក្នុង​ខែត្រ​កំពត​។ នៅទីនោះ លោកទាំងពីរបានរកឃើញនូវគ្រឿង ចាន​ឆ្នាំង​ដែល​មាន​អាយុ ៣៤២០​ឆ្នាំ​មុន គ.ស(11)

ខ. ជីវភាពក្នុងសម័យបុព្វប្រវត្ដិសាស្រ្ដ
ខ. ១. ពូជមនុស្ស

  ការសិក្សាឆ្អឹងលលាដ៍ដែលលោក Aymonier បានរកឃើញនៅសំរោងសែននៅឆ្នាំ ១៩០១ បានង្ហាញអោយយើងឃើញ​ថា មនុស្ស​ដែល​រស់​នៅ ​នៅ​សម័យ​សំរោង​សែន​គឺ ពិត​ជា​បុព្វ​បុរសរបស់ជនជាតិខ្មែរសព្វថ្ងៃ។ ឯការ សិក្សាពីបំនែកឆ្អឹងផ្សេងៗ អោយ​យើង​ដឹង​ថា មនុស្ស​នៅ​ម័យ​នោះ​ ជា​មនុស្ស​មាន​មាឌ​មធ្យម តែ​មាំ​ហើយ​មាន​ចិញ្ចើម​លយ​ទៀត​ផង​។

ខ. ២. ភូមិស្រុករបស់ប្រើប្រាស់

  នៅយុគថ្មរំលីង មនុស្សចូលចិត្ដរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស ភ្នំទាកទ្រាំង) ឬលើខ្ពង់រាប (មនុស្សសម័យមេមត់) ក្រោយ​មក​ទៀត ទើប​ ចេញ​មក​រស់​នៅ​ត្រង់​វាល​ខាង​ជើង​បឹង​ទន្លេសាប (សំរោងសែន អន្លង់ផ្ដៅ) ឬទៅខាងជើង បន្ដិចទៀត (ម្លូព្រៃ)។ ខ្ទម​ពួក​នេះ​ធ្វើ​ពី​ឈើ ហើយ​ សង់​ខ្ពស់​ពី​ដី​ដើម្បី​ជៀស​វាង​ទឹក​ជំនន់ និងសត្វសាហាវ។ ឯ ឈើដែលគេយកទៅសង់ផ្ទះ គឺបានមកពីកាប់ដោយពូ​ថៅ​ថ្ម​ធំៗ​។ នៅ​ក្នុង​ស្ថានីយ​ជា​ ច្រើន គេ​បាន​រក​ឃើញ​គំនរ សំនល់​ផ្ទះ​គឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជាច្រើនគេបានរកឃើញគំនរ​សំនល់​ផ្ទះ​បាយ​មាន ជា​អាទិ សំបក​ខ្យង​ខ្ចៅ​ឆ្អឹង​សត្វ ឆ្អឹង​ត្រី អំបែង​ក្អម​ឆ្នាំង​៘ ឯប្រដាប់ប្រើប្រាស់វិញមានក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ។

ខ. ៣. សកម្មភាពនៃអ្នកស្រុក

  មនុស្សចេះធ្វើស្រែវស្សារួចហើយក្នុងតំបន់បឹងទន្លេសាប រហូតដល់ម្លូព្រៃថែមទៀត ព្រោះគេបានរកឃើញកន្ដៀវ ជា​ច្រើន ខ្លះ​ធ្វើ​ពី​ឆ្អឹង​សត្វ​ ខ្លះ​ធ្វើ​ពី​លង្ហិន​។ សត្វ​ដែល​គេ​ចិញ្ចឹម​ច្បាស់ជាមាន គោ និង ជ្រូកនេះហើយ។ ក្រៅពី ស្រូវមនុស្សត្រូវការសាច់​សត្វ​ដែល​គេ​បាន​មក​ដោយ​ការ​ បរ​បាញ់ ព្រោះ​គេ​បាន​រក​ឃើញ​ចុង​ព្រួញ (១ធ្វើពីដែក ច្រើនទៀតធ្វើពីឆ្អឹង) និងពីការនេសាទ្រត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និង​លង្ហិន)​។ ត្រង់​ដែល​គេ​ បាន​រក​ឃើញ បង្ហាញ​ថា មនុស្ស​សម័យ​នោះ​ចេះ​ត្បាញទៅហើយ។ គេមិនបានដឹងច្បាស់ថា វត្ថុធាតុដើមដែលគេ​ប្រើ​ក្នុង​មុខ​របរ​នេះ​ជា​អ្វី​ទេ​ តែ​បើ​តាម​ប៉ាន់​ស្មាន​មើល​ទៅ​ គឺកប្បាសហ្នឹងឯង។

ខ. ៤. ជំនឿ ទំនៀមទំលាប់

  គេមិនអាចស្គាល់ច្បាស់ពីជំនឿ និងទំនៀមទំលាប់របស់មនុស្សដើមទាំងនោះទេ ចំពោះវិធីរំលាយសព បើ​តាម​គេ​ស្មាន​មើល​ទៅ​ប្រហែល​គេ​ដាក់​សព​អោយ​អង្គុយ​ចោង​ហោង ហើយ​គេ​បំពាក់គ្រឿងអលង្ការអោយ មានកងដៃ និងខ្សែកជាដើម។

III អរិយធម៌ស្រ្ដូអាស៊ី

  ការសិក្សាពីជីវភាពក្នុងសម័យបុព្វប្រវត្ដិខាងលើ បានបង្ហាញអោយឃើញថា ជីវភាពមានលក្ខណៈជា «អរិយធម៌ អូ​ស្រ្ដូ​អា​ស៊ី»​។ តើ​អ្វី​ទៅ​ ដែល​ហៅ​ថា អរិយ​ធម៌​អូស្ដ្រូ​អាស៊ី ហើយ​អរិយធម៌នេះមានគោលសំខាន់អ្វីខ្លះ?
  ក្នុងកាលដ៏យូរលង់ មុនការមកដល់នៃជនជាតិចិន និងជនជាតិឥណ្ឌាអាស៊ីអាគ្នេយ៍បានស្គាស់នូវអរិយធម៌ពិសេស មួយ​បែប​។ តាម​ពិត​អរិយ​ ធម៌​នេះ​បាន​លាត​សន្ធឹង​លើ​អាស៊ី​ខាង​ត្បូងចាប់តាំងពីប្រទេសឥណ្ឌារហូតដល់ Nuvell Guinée ដោយរាប់បញ្ចូលទាំង​ប្រ​ទេស​ចិន​ខាង​ត្បូង​ផង​ (ចាប់​ផ្ដើម​តាំង​ពី​ទន្លេ​យ៉ង់​សេ​ចុះ​ក្រោម)​។ ដោយហេតុ តែអរិយធម៌ទាំងនោះមានលក្ខណដូចគ្នាច្រើន គេអោយ​ឈ្មោះ​ហៅ​ថា អរិយធម៌​អាស៊ី​ ខាង​ត្បូង​(អូស្រ្ដូ​អាស៊ី) ឬ​អរិយ​ធម៌​ខ្យល់រដូវ)(12)។ យ៉ាងណាមិញលោក A M Hocart និងលោក P.Mus បាន​សង្កេត​ឃើញ​មាន​ភាព​ដូច​ គ្នា​ក្នុង​ជំនឿ​ជា​មូល​ដ្ឋាន និង​ក្នុង​ពិធីសំខាន់ៗក្នុងភូមិភាគអាស៊ីខ្យល់រដូវទាំងមូល។ គេមិនទាន់ដឹងច្បាស់ថាអរិយ ធម៌​នេះ​ហូរ​ចេញ​ពី​មជ្ឈ​មណ្ឌល​ ណា​ឡើយ​ទេ​។ ចំពោះ​រឿង​នេះ​មាន​សម្មតិកម្មពីរយ៉ាង(13):
  - អ្នកខ្លះយល់ថាប្រហែលជាមានអំបូរមនុស្សមួយ ឬច្រើនដែលមានរិសគល់នៅឥណ្ឌូចិន ឬនៅលើកោះ បានហូរចូលទៅ​ក្នុង​ប្រទេស​ឥណ្ឌា​មុន​កាល​មក​ដល់​របស់​ពួក​អារ្យ​។
- ខ្លះទៀតយល់ផ្ទុយទៅវិញថាពួកទ្រាវិឌ ឬពួកអារ្យដែលចូលលុកលុយប្រទេសឥណ្ឌាតាមទិសពាយព្យ បានរុញច្រាន​អោយ​ពួក​អ្នក​ស្រុក​ដើម​ថយ​ទៅ​ខាង​ត្បូង ឬ​ទៅ​ខាង​កើត ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឥណ្ឌូ​ចិន និង​ប្រ​ជុំ​កោះ insoline។
ទោះជាមានប្រភពមកពីណាក៏ដោយ យើងអាចបញ្ជាក់នូវគោលសំខាន់ៗនៃអរិយធម៌អូស្រ្ដូអាស៊ីបានដូតទៅ៖
 
១. ក្នុងវិស័យសំភារៈ
- ចេះធ្វើស្រែវស្សា
- ចេះវិធីបញ្ចូលទឹកក្នុងស្រែ
- ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
- ចេះស្លលោហធាតុ
- ស្ទាត់ជំនាញខាងនាវាចរណ៍ៈ អរិយធម៌នេះត្រូវគេផ្សព្វផ្សាយរហូតដល់កោះ Madagascar ហើយ​អ្នក​ខ្លះ​ថា រហូត​ដល់​ប្រជុំ​កោះ​ជប៉ុន​ថែម​ ទៀត​ព្រោះ​ទំនាក់​ទំនង​នេះ គេ​សំអាង​ទៅ​លើ​ប្រដាប់​ប្រដា​សម័យ​បុព្វ​ប្រវត្ដិ​សាស្រ្ដ លើ​ភាសា​និង​របាំ​ប្រ​ពៃណី​។ គេ​យល់​ថា ហេតុ​ដែល​នាំ​អោយ​អរិយ​ ធម៌​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទៅ​ឆ្ងាយ ដូច្នេះ​ព្រោះ​តែ​មនុស្ស​ជំនាន់​នោះ​ចេះ​ទាញ​ផល​ប្រ​យោជន៍​ពី​ភាព​ឆ្លាស់​គ្នា​នៃ​ខ្យល់​រដូវ​។

២. ក្នុងវិស័យសង្គមកិច្ច

  ក្នុងវិស័យនេះមានការទុកស្រីជាធំក្នុងគ្រួសារ និងសង្គម Matriareat និងការរាប់ញាតិតាមខ្សែស្រលាយខាង​ម្ដាយ filiation en lingne maternelle។
  ចំពោះខ្មែរយើង គោលសំខាន់ខាងលើនេះ តែងបានបន្សល់នូវដាន ជាក់លាក់តាំងតែពីដើមរហូតមកដល់សព្វថ្ងៃ។ យ៉ាង​ណា​មិញ​រឿង​ព្រេង​ ដែល​ទាក់​ទង នឹង​ការ​បង្កើត​បឋម​វង្ស ហើយដែលអ្នកប្រវត្ដិសាស្រ្ដចិនបានកត់ត្រាទុក ហ៊ុន ទៀន និងនាងលីវយី បាន​បង្ហាញ​ថា​អ្នក​ដឹក​នាំ​សង្គម​ ខ្មែរ​ក្នុង​សម័យ​ដើម​មាន​ភេទ​ជា​ស្រី​។ ឯសិលាចារឹកបានអោយពត៌មានថា នៅសម័យអង្គរ ស្រីមានអំណាចទុកដាក់ចែក​ចាយ​ទ្រព្យ​សម្បត្ដិ​គ្រួ​ ​សារ តាម​ចំណង់​ចិត្ដ​របស់​ខ្លួន ដោយ​មិន​បាច់សុំយោបល់ពីប្ដីទេ ចំណែកប្ដីវិញបើចង់ធ្វើអំណោយត្រូវទទួលការយល់​ព្រម​ពី​ប្រពន្ធ​ជា​មុន ឬ​បើ​ ពុំ​ដូច្នោះ​ទេ ទាល់​តែ​បញ្ជាក់​ថា​ទ្រព្យ​នេះ​ជាទ្រព្យផ្ទាល់របស់ខ្លួនជាប្ដី ឥតមានទាក់ទងនឹងប្រពន្ធទេ។ ម្យ៉ាងទៀត ការចែក​កេរ​មត៌​តក តែង​ធ្វើ​តាម​ ខ្សែ​ស្រ​លាយ​ខាង​ស្រី​ជា​ដរាប ការ​ផ្ទេរ​ការ​ងារ​ជាព្រហ្មណ៍ មិនត្រូវផ្ទេរពីឳពុកទៅកូនទេ តែត្រូវផ្ទេរពីឳពុកទៅកូនប្រុស​របស់​ប្អូន​ស្រី ឬ​ក៏​ពី​ឳពុក​ មា​ទៅ​កូន​ប្រុស​របស់​កូន​ស្រី នៃ​ប្អូន​ស្រី​របស់ខ្លួន។ របបចែកកេរមរត៌កដោយចាប់យកខ្សែស្រលាយខាងម្ដាយ​ជា​ធំ matrilinéarité ត្រូវ​គេ​ យក​ទៅ​អនុ​វត្ដ​ក្នុង​ការ​ផ្ទេរ​រាជ​សម្បត្ដិ​ទៀត : សិលាចារឹក ប្រែរូប (៩៦១) បានអោយដឹងថា ព្រះបាទរាជេន្រ្ទវរ័្មនទី២ មាន​ព្រះ​បិតា​ព្រះ​នាម ម​ហេន្រ្ទ​ វរ្ម័ន ដែល​មាន​ដើម​កំណើត​នៅ ភវ​បុរ ចេន​ឡា​ដី​គោក ឯ​ព្រះ​មាតា​ព្រះ​នាម មហេន្រ្ទ​ទេវី ជា​បង​បង្កើត​របស់​ព្រះ​បាទ​យ​សោ​​វរ្ម័ន​​ទី១​ ជា​ក្សត្រ​ខាង​ សោម​វង្ស ដោយ​ហេតុ​នេះ​ហើយ ទើប​ទ្រង់​អាច​ទទួល​រាជ​សម្បត្ដិ ពី​ព្រះ​បាទ​ហសិ​វរ្ម័ន​ទី៤​? ជា​ក្សត្រ​សោម​វង្ស​បាន(11)
  គួរកត់សំគាល់ថា មានរឿងព្រេងខ្មែរជាច្រើនបាននិទានពីការប្រកួតប្រជែងរវាងស្រី និងប្រុសក្នុងវិស័យផ្សេងៗ មាន​ការ​ជីក​ស្រះ ពូន​ភ្នំ​ សង់​ប្រាសាទ​ជា​ដើម ហើយ​ទោះ​បីរឿងទាំងនោះបានបញ្ជាក់ថា ភេទស្រីមានជ័យជំនះ លើប្រុសក៏ដោយ ក៏សព្វ​ថ្ងៃ​នេះ​សង្គម​ខ្មែរ​បាន​វិវត្ដ​ មក​ដល់​ដំណាក់​ការ​មួយ​ដែល​ភេទ​ស្រី ត្រូវបាត់បង់ឧត្ដមភាពរបស់ខ្លួនទៅលើភេទប្រុសទៅហើយ។ ប៉ុន្ដែសង្គមនេះ​នៅ​រក្សា​ដាន​ខ្លះ​ល្មម​ អោយ​យើង​ជឿ​បាន​នូវ​អត្ថិ​ភាព​របស់​ទស្សនៈទុកស្រីជាធំនៅឡើយ។ យ៉ាងណាមិញ របស់ ឬមនុស្សដែលមាន ឬ​មាន​តួ​នាទី​ជា​ធំ​ចំបង​ លើ​គេ​ឯ​ទៀត ខ្មែរ​យើង​នៅ​តែហៅថា មេ ដូចមេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេ​ការ​៘ ក្នុង​ការ​ស្ដី​ ដណ្ដឹង​គូ​ស្រករ ត្រូវ​ប្រុស​ចូល​ទៅ​និយាយ​សុំសេចក្ដីព្រមពីខាងស្រី លុះដល់ពេលរៀបការ ខ្មែរយើងក៏និយមទៅ​ធ្វើ​ផ្ទះ​ខាង​ស្រី​ទៀត​។ ហើយ​ភស្ដុ​តាង​ដែល​ជាក់​ស្ដែង​ជាង​នេះទៅទៀត គឺពាក្យស្លោកខ្មែរមួយវគ្គដែលបានចែងថា «សូវស្លាប់​បាកុំ​​អោយ​ស្លាប់​មេ សូវ​លិច​ទូក​កណ្ដាល​ទន្លេ​កុំ​អោយ​ភ្លើង​ឆេះ​ផ្ទះ​»​។
  ដោយអាងទៅលើគោលធំមួយនៃអរិយធម៌ខ្មែរ គឺការទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គមនេះហើយទើបយើងយល់ថា ខ្មែរ​ទំនង​ជា​ក្លាយ​មក​ពី ក + មេ ដូច​មាន​ការ​វិវត្ដន៍​ដូច​ត​ទៅ​នេះ៖

ក + មេ > កមេ > ក្មេ> ក្មេរិ>ខ្មែរិ>ខ្មែរ

- ក្នុងភាសាខ្មែរិ ព្យញ្ជនៈ «ក» ជាបុព្វបទមួយសំរាប់ធ្វើន័យរបស់ពាក្យណាមួយអោយមានលក្ខណៈកាន់តែខ្លាំងក្លាឡើង។
ឧទាហរណ៍ កកាយ (ញាប់ជាងធម្មតា) កកូរ (កូញាប់ជាងធម្មតា) កខឹក (សើច លឺកខឹកៗ ញាប់ជាងធម្មតា)
- មេ សំគាល់ស្រ្ដីជាម្ដាយនៅក្នុងគ្រួសារ ឬស្រ្ដីជាអ្នកដឹកនាំនៅក្នុងសង្គម។
- ក្មេរិ បានន័យថា អ្នកគោរពមេ គឺអ្នកធ្វើអោយមេមានលក្ខណៈកាន់តែច្បាស់ឡើង។ ពាក្យនេះ មានប្រើនៅ​ក្នុង​សិលា​ចា​រឹក​មុន​សម័យ​អង្គរ ដូច​ជា​នៅ​សិលា​ចារឹក​ប្រា​សាទ​ជាន់​ជុំ​ជា​ដើម​។
- ខ្មេរិ ក្លាយមកពីក្មេរិទៀតគឺ ក ក្លាយមកជា ខ ។ ពាក្យនេះមានប្រើនៅសម័យអង្គរ ក្នុងសិលា​ចារឹក​ប្រា​សាទ​បន្ទាយ​ឆ្មារ​ជា​ដើម គឺ​ក្នុង​សម័យ​ដែល​ខ្មែរ​យើង​បាន​បង្កើត​តួ ខ សំរាប់​សរ​សេរ​ពាក្យ​បាលី​សំ​​ស្រ្កឹត​។
- ខ្មេរិ​ក្លាយមកពីខ្មេរនេះទៀត ដូចជាម៉ែដែលបានក្លាយមកពីមេដូច្នេះដែរ។
  ដើម្បីជាការប្រៀបធៀប គួរគប្បីជ្រាបថា ជនជាតិឥណ្ឌា និងជនជាតិចិន ដែលធ្លាប់តែជះឥទ្ធិពលរបស់ខ្លួន មកលើជាតិ​ខ្មែរ​នោះ គេ​មិន​និយម​ ទុក​ស្រ្ដី​ជា​ធំ​ដូច​ខ្មែរ​យើង​ទេ ផ្ទុយ​ទៅ​វិញ​គេទុកប្រុសជាធាតុមានតំលៃជាងស្រី។ ចំពោះជនជាតិឥណ្ឌាគេដឹងថា តាំង​តែ​ពី​ព្រេង​នាយ​មក​ស្រី​មេ​ ម៉ាយ​ពុំ​មាន​សិទ្ធ​យក​ប្ដី​ថ្មី​ទៀត​ឡើយ កាលណាប្ដី ស្លាប់ទៅស្រ្ដីឥណ្ឌាត្រូវនៅបំរើគ្រួសារប្ដីតទៅទៀត ឬមួយលោត​ទៅ​ក្នុង​ភ្លើង​ស្លាប់​តាម​ប្ដី​ ដើម្បី​ជៀស​អោយ​ផុត​ពី​លំ​បាក​វេទ​នា​ក្នុងការរស់នៅ(14)។ ម្យ៉ាងទៀតពាក្យ ប្ដី ដែលក្លាយមកពីពាក្យ បតិ =ម្ចាស់ ក៏​អាច​បង្ហាញ​អោយ​ឃើញ​ថា ជន​ជាតិ​ឥណ្ឌា​មាន​ទស្សនៈ​ខុស​ឆ្ងាយ​ពី​ខ្មែរ​ណាស់​។
  ចំណែកក្នុងសង្គមចិនវិញ គេឃើញមានការគោរពបូជាដូនតា។ ក្នុងគ្រួសារនីមួយៗ គឺប្ដីជាអ្នកមានមុខងារសំ​ខាន់​ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ ធ្វើ​យ៉ាង​ណា​អោយ​ការ​គោរ​ពបូជានេះ អាចប្រព្រឹត្ដទៅដោយគ្មានឧបសគ្គ។ បើឳពុកស្លាប់ទៅ គឺកូនច្បងនេះហើយ​ដែល​ត្រូវ​ទទួល​តំណែង​ សំខាន់​ខាង​លើ​ជា​ជំនួស​ឳពុក ឯ​កូន​ស្រី​គ្មាននាទីអ្វីបន្ដិចបន្ដួចសោះឡើយ ក្នុងបន្ទុកនោះ។ ហើយនេះហើយបានជាជន​ជាតិ​ចិន មិន​អោយ​ តំលៃ​ទៅ​លើ​កូន​ស្រី​ទេ តែ​កាល​ណា​រៀប​ការ​ហើយ គេតែងបញ្ជូនអោយទៅនៅគ្រួសារខាងប្រុស។ បើកាលណា​ប្ដី​ស្លាប់ ត្រូវ​នៅ​បំរើ​ គ្រួសារ​ខាង​ប្ដី​ត​ទៅ​ទៀត​។ តាម​ទំលាប់​ចិន កូនស្រីមិនទាន់មានប្ដី ត្រូវស្ដាប់បង្គាប់ឳពុក បើមានប្ដីត្រូវស្ដាប់បង្គាប់​ប្ដី ហើយ​បើ​ផុត​ពី​ប្ដី​ទៅ​ ត្រូវ​ស្ដាប់​បង្គាប់​កូន​ប្រុស​ច្បង (Régle des trois soumission) គួរកត់សំគាល់ម្យ៉ាងទៀតថា ជនជាតិចិន និយមអោយ​តំលៃ​ទៅ​ញាតិ​ខាង​ ឳពុក : ឧទា​ហរណ៍ ដូច​ជា​ជីដូន​ជីតា​ខាង​ឳពុក​ គេ​ហៅថា ជីដូនជីតាក្នុង ឯជីដូនជីតាខាងម្ដាយ គេហៅថា ជីដូនជីតាក្រៅ​ក្នុង គឺ​ក្នុង​រង្វង់​គ្រួសារ​ ក្រៅ គឺ​ក្រៅ​រង្វង់​គ្រួសារ​គេ​មិន​សូវ​រាប់​រក​ទេ។

៣. ក្នុងវិស័យជំនឿ

  មនុស្សជាន់ដើមជឿថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើដែលរស់នៅលើខ្ពង់​រាប​សព្វ​ថ្ងៃ ក៏​នៅ​មាន​ ជំ​នឿ​បែប​នេះ​ដែរ ពួក​នេះ​ចែក​ព្រលឹងជាបីប្រភេទ គឺព្រលឹងធំដែលចេញពីខ្លួនមនុស្ស ៦ខែមុនពេលស្លាប់ ព្រលឹងតូច​ចេញ​ទៅ​នៅ​ពេល​ស្លាប់​ នឹង​ព្រលឹង​ខ្លះ​ទៀត​ស្លាប់​៦​ខែ​ហើយ​ទើប​ព្រមចេញ (១៦)។ ដល់កាលណាមនុស្សស្លាប់ទៅគេយកទៅកប់ ហើយ​គេ​យក​គ្រឿង​ប្រ​ដាប់​ដែល​បុគ្គល​ នោះ​ធ្លាប់​ប្រើ​ យក​ទៅ​កប់​ជា​មួយ​ដែរ ដើម្បីទុកអោយប្រើប្រាស់ទៅទៀត។ ខ្មែរយើងសម័យឥលូវ តែកាលណាមានមនុស្ស​ស្លាប់ គេ​តែង​រៀប​ គ្រឿង​បន្លុង​ប្រ​គេន​ចំពោះ​ព្រះ​សង្ឃ ដើម្បីបញ្ជូនអោយអ្នកស្លាប់នោះដែរ។ បើតាមការស្រាវជ្រាវរបស់បុព្វ​ប្រ​វត្ដិ​វិទូ មនុស្ស​ជាន់​ដើម​និយ​ម​បញ្ចុះ​ ខ្មោច​ក្នុង​ក្រឡ ឬ​ក្នុង​ថ្មដុល dolmen ឬ menhir ដោយ​ដាក់​អោយ​សព​អង្គុយ​។ ទំលាប់​នៅ​ស្ថិត​ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ បើ​កាល​ណា​មាន​វរ​ជន​ ស្លាប់ គេ​យក​សព​ទៅ​ដាក់​ក្នុង​កោដ្ឋ ដែល​ប្រ​ហែល​ជា​ក្លាយ​មក​ពី​ក្រឡ​នោះ​ហើយ ឯ​ធាតុ​របស់​រាស្រ្ដ​សា​មញ្ញ ក៏​​គេ​​យក​​ទៅ​​ដាក់​ក្នុង​កោដ្ឋ ហើយ​បញ្ចុះ ក្នុង​ចេតីយ​ដែរ​។
  ផលវិបាកសំខាន់ដែលហូរចេញពីជំនឿដែលថាមនុស្សស្លាប់ទៅមិនសូន្យ គឺជំនឿលើខ្មោចអារក្សអ្នកតានេះឯង ។ អ្នក​តា​ជា​ព្រលឹង​នៃ​ជន​ ដែល​ស្លាប់​ទៅ​ហើយ តែ​នៅ​រក្សា​មើល​សុខទុក្ខដល់កូនចៅតទៅទៀត បើជាស្រីគេហៅថា អ្នកដូន។ ខ្មែរយើង​សព្វ​ថ្ងៃ​នៅ​មាន​ជំនឿ​លើ​អ្នក​ តា​ច្រើន​នៅ​ឡើយ ជា​ពិសេស​ក្នុង​ចំណោមអ្នកស្រែចំការ ខ្ទមអ្នកតា គេឃើញមានពាសពេញភូមិស្រុក ហើយ​ពិធី​សែន​ឡើង​អ្នក​តា​ក៏​គេ​ ប្រារព​ធ្វើ​រៀង​រាស់​ឆ្នាំ​ដែរ​។ ពួក​ខ្មែរ​លើ ក៏មានជំនឿដូចគ្នានេះដែរ ហើយគេហៅអ្នកតាថាព្រះ ដូច្នេះយើងឃើញ​ថា ពួក​អ្នក​ស្រុក​អាយ​មាន​ ទំលាប់​គោរព​បូជា​ដូន​តា​នេះ​ស្រេចទៅហើយ នៅមុនពេលឥណ្ឌាចូលមកដល់។ លុះលទ្ធិពុទ្ធសាសនានាំចូលមក ជំនឿ​ដែល​ចាត់​ទុក​ថា​មនុស្ស​ ស្លាប់​ទៅ​មិន​សូន្យ ព្រោះ​មាន​វិញ្ញាណទៅកើតជារូបថ្មីទៀត ក៏មានលក្ខណៈប្រហាក់ប្រហែល នឹងជំនឿរបស់អ្នកស្រុក​អាយ (ព្រលឹង ហើយ​ និង​វិញ្ញាណ​មិន​ដូច​គ្នា​បេះ​បិទ​ទេ) ហើយក៏បានពួកនេះទទួលយកទៅ។ សព្វថ្ងៃនេះបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យសំយោគ​រវាង​ជំនឿ​បែប​ពុទ្ធ​សាសនា និង​ជំនឿ​អ្នក​ស្រុក​អាយ​។
  មនុស្សជំនាន់ដើមមានជំនឿម្យ៉ាងទៀតថា កន្លែងសំរាប់គោរពបូជា គឺស្ថិតនៅលើកំពស់ មានកំពូលភ្នំជាដើម។ គឺ​ជំ​នឿ​បែប​នេះ​ហើយ​ ដែល​បង្កើត​អោយ​មាន​ទស្សនៈ​ក្នុង​ការករសាងប្រាសាទភ្នំ អេតណូ-វិទូខ្លះដូចជាលោក Quarit Ches Wates បាន​ពន្យល់​ថា ប្រា​សាទ​ភ្នំ​ជា​ដំណាង​ភ្នំ ឯ​លិង្គ​តំ​កល់​ក្នុង​ប្រា​សាទ​ជា​តួ​អ្នក​តា​នេះ​ឯង​។
  ជំនឿមួយទៀតរបស់អ្នកស្រុកដើមដែលគួរអោយកត់សំគាល់ដែរ គឺការគោរពទេព្ដាដី ព្រោះដីជាមូលដ្ឋានផ្ដល់នូវ ស្រូវ​អង្ករ​អាហារ​សំខាន់​។ ជំនឿ​នេះ គេ​ឃើញ​មាន​រំលឹក​ឡើង​វិញ​ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​បើក​រដូវ​ធ្វើ​ស្រែ​ចំការ។

ក្នុងវិស័យភាសា

  គេឃើញមានប្រើភាសាដែលគេអាចបង្កើតពាក្យថ្មីបានដោយប្រើបទដើម pr-fixes បទជ្រែក infixes និង​បទ​ចុង​។ ចំពោះ​ខ្មែរ​យើង​ធ្វើ​ កំលាយ​ពាក្យ​ដោយ​ប្រើ​បទ​ដើម និង​បទ​ជ្រែក​ឃើញនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ហើ យប្រកបដោយក្បួន​ខ្នាត​ច្បាស់​លាស់​ណាស់​។ ម្យ៉ាង​ទៀត​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​អោយឃើញថាវិធីបែប នេះ ក៏មានពិតប្រាកដក្នុងភាសាមនដែរ។
 
ក្នុងភាសាខ្មែរ
ព  +  យល់  >  ពន្យល់
ប  +  ដើរ   >   បណ្ដើរ
គិត  >  គំនិត  ( គ + ន + ិ  + ត)
កាយ  >  កំណាយ (ក + ណ + ា យ
ក្នុងភាមន
គេត (វិល) > បៈ គេត (បង្វិល)
គើ  (ឆេះ) > ពគើ  (បញ្ឆេះ
ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
ក្លូត (លួច) >កម្លូត (ចោរ)