កម្ពុជា និង ជប៉ុនលើកលែងទិដ្ឋាការចេញចូលប្រទេស
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិបានចេញសេចក្តីជូនព័ត៌មានមួយ នៅថ្ងៃទី៩ ខែធ្នូនេះដោយបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនបានព្រមព្រៀងគ្នាចំនួន ២ចំណុច ដើម្បីសម្រួល និងជំរុញឲ្យមានកំណើនការផ្លាស់ប្តូររវាងប្រជាកម្ពុជា និងប្រជាជនជប៉ុន៖
ទី១.លើកលែងទិដ្ឋាការរយៈ៣០ថ្ងៃ ដល់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការកម្ពុជា-ជប៉ុន។ ការលើកលែងទិដ្ឋាការនឹងត្រូវប្រកាសក្នុងកំឡុងពេលកិច្ចប្រជុំរម្លឹកខូបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់១៥ធ្នូឆ្នាំ២០១៣ នៅទីក្រុងតូក្យូ។
ទី២.ផ្តល់ទិដ្ឋាការចេញ-ចូលច្រើនដងរយៈពេលវែងពី១ឆ្នាំ ទៅ៣ឆ្នាំដល់អ្នកកាន់កាប់លិខិតឆ្លងដែនធម្មតានៃប្រទេសទាំងពីរ។ ការផ្តល់ទិដ្ឋាការនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣តទៅ។
0 comments :
Post a Comment