July 17, 2014


១៧ កក្កដា​​ ២០១៤

យន្តហោះ​ម៉ាឡេស៊ី​ប្រភេទ​MH-17 បាន​ធ្លាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ប្រទេស​អ៊ុ​យក្រែន បណ្តាលឲ្យ​មនុស្ស​២៩៨​នាក់​ស្លាប់​។ 
សារព័ត៌មាន​BBC​រាយការណ៍​ថា យន្តហោះ​បាន​ធ្វើដំណើរ​ពី​ទីក្រុង​Amsterdam​ប្រទេស​ហូ​ឡង់​ទៅ​កាន់​ទី​ ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។​យន្តហោះ​បាន​ចាក​ចេញ​នៅ​ពេល​រសៀល​ថ្ងៃព្រហស្បតិ៍ ហើយ​រំពឹង​ថា​ដល់​ប្រទេស​ម៉ាឡេស៊ី​នៅ​ព្រលឹម​ថ្ងៃ​សុក្រ​។ អាកាសចរណ៍​ឲ្យដឹងថា ពួកគាត់​បាន​បាត់​ទំនាក់ទំនង​ជាមួយ​យន្តហោះ​ប្រហែលជា​៥០​គីឡូម៉ែត្រ​ពី​ ព្រំដែន​រុស្ស៊ី​-​អ៊ុ​យក្រែន​។ 
សេចក្តីរាយការណ៍ ឲ្យដឹងថា​យន្តហោះ​ធ្លាក់​នៅ​ភូមិ​មួយ​ឈ្មោះថា​Grabovo នៅក្នុង​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​រុស្ស៊ី​។​មិន​មាន​សញ្ញា​ថា​អ្នកធ្វើ​ដំណើរ​ នៅរស់​នោះទេ​។​មន្ត្រី​ជំនាញ​សង្ស័យថា​មាន​បាញ់​មី​ស៊ី​ល​ទម្លាក់​យន្តហោះ​ នោះ តែ​មិន​ទាន់​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​យន្តហោះ​ធ្លាក់​នោះ​ទេ​។​
រដ្ឋាភិបាល​អ៊ុ​យក្រែន និង​ក្រុម​ឧទ្ទាម​បដិសេធ​ការបាញ់​ទម្លាក់​យន្តហោះ​។ អ្នកធ្វើ​ដំណើរ​តាម​យន្តហោះ មាន​ជនជាតិ​ហូឡង់​ចំនួន​១៥៤​នាក់ អូស្ត្រាលី​២៧​នាក់ ម៉ាឡេស៊ី ២៣​នាក់ ឥណ្ឌូនេស៊ី​១១​នាក់ អង់គ្លេស​៦​នាក់ អាល្លឺម៉ង់​៤​នាក់ ជនជាតិ​បែ​ល​ហ្សិក​៤​នាក់ ជនជាតិ​ហ្វីលីពីន​៣​នាក់ កាណាដា​១​នាក់ និង​ក្រុម​ការងារ​បើ​យន្តហោះ​ម៉ាឡេស៊ី​១៥​នាក់​។​
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak មានប្រសាសន៍ថា​លោក​រន្ធត់​នឹង​សេចក្តីរាយការណ៍​ថ​យន្តហោះ​MH​ធ្លាក់​។ លោក​ប្រកាស​ឲ្យមាន​ការស៊ើបអង្កេត​ជា​បន្ទាន់​។​
ប្រទេស​អង់គ្លេស​បាន​កោះ​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ជាបន្ទាន់ ករណី​ធ្លាក់​យន្តហោះ​នេះ​។​
នេះ​ជា​សោដ​នាដកម្ម​លើក​ទី​ពីរ​ហើយ​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​នៃ​ ការធ្លាក់​យន្តហោះ​។​យន្តហោះ​MH-370​ដឹក​អ្នកដំណើរ​ចំនួន​២៣៩​នាក់  បាន​បាត់​ខ្លួន​ចាប់ពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៨​មីនា​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ ខណៈ​វា​ហោះ​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួរ ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។


ប្រតិកម្ម​របស់​សហគម​ន៍​អន្តរជាតិ
​ប្រទេស​អង់គ្លេស អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេតមួយ ​ដោយ​អង្គការសហប្រជាជាតិ ជា​អ្នកដឹកនាំ ហើយទទូច​ឲ្យក្រុមប្រឹក្សាសន្តិសុខ បើក​កិច្ចប្រជុំ​ជាបន្ទាន់។​
នាយករដ្ឋមន្ត្រី​អង់គ្លេស ​David Cameron​ កោះប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​លោក​ជាបន្ទាន់​។​ លោក​និយាយថា​លោក​មាន​ការ​រន្ធត់ចិត្ត​ជាខ្លាំង។​
​ប្រធាន​ ក្រុមប្រឹក្សាអឺរុប លោក Manuel Barroso គេ​ត្រូវ​ធ្វើ​ការស៊ើបអង្កេតជាបន្ទាន់ ហើយអ្នកពាក់ព័ន្ធ ត្រូវ​ចេញ​មុខ​មក​ទទួលខុស​ត្រូវចំពោះ​សោកនាដកម្ម​នេះ។
​ប្រធាន​ គោលនយោបាយសហភាព​អឺរ៉ុប លោកស្រី Catherine Ashton បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធទាំង​អស់នៅក្នុង​តំបន់ ជួបប្រជុំគ្នា ហើយពិនិត្យស្ថានការណ៍ ធ្លាក់​យន្តហោះ នេះ ដោយ​ស្មារតីទទួលខុសត្រូវ។​
​អគ្គលេខាធិការអង្គការសហប្រជាជាតិ ​លោក បាន ​គី​មួន គាំទ្រឲ្យមាន​ការស៊ើបអង្កេត ជា​បន្ទាន់​ និងកម្រិតអន្តរជាតិ។​
​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​យោធា​ណា​តូ បាន​ពិព័ណនា យន្តហោះម៉ាឡេស៊ី MH-១៧ ថា​ជា​សោ​កនា​កម្ម​ទ្វេ​គ្រោះ។​
អគ្គលេខាធិការណា ​តូ Anders Fogh Rasmussen ទាមទារ​យក​ជនឧក្រិដ្ឋ​មក​ផ្តន្ទាទោស។ លោក​ថា​សោ​កនា​កម្មនេះ កើតចេញពីវិបត្តិ​នៅ​អ៊ុ​យក្រែន ហើយ​ជា​ទង្វើ​របស់ ពួក​សកម្មប្រយុទ្ធ ដែលរុស្ស៊ីគាំទ្រ​។​
ពួក​មន្ត្រី​យោធា​អាមេរិក និយាយថា យន្តហោះ​នេះត្រូវ​បាន​បាញ់​ធ្លាក់ ដោយកាំ​ជ្រួចរបស់​ពួក​ឧទ្ទាម​ ដែល​ក្រុង​ម៉ូស្គូនៅ​ពីក្រោយ។​
​ ប្រធានាធិបតីអាមេរិក បា​រ៉ាក់​អូបា​ម៉ា បាន​ហៅ​ព្រឹតិ្តការណ៍​នេះ ថា​ជា​សោកនាដកម្មដ៏រន្ធត់ ហើយបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ​អាមេរិក ជួយ​ស៊ើបអង្កេតករណី​នេះ​ជាមួយ​រដ្ឋាភិបាល​អ៊ុ​យក្រែន​។​ អនុ​ប្រធានាធិបតី​អាមេរិក Joe Biden បានភ្ជាប់​ទូរស័ព្ទ​ភ្លាមៗ​ជាមួយប្រធានាធិបតី​អ៊ុ​យក្រែន Petro Poroshenko​។​ ជាមួយគ្នានេះ សេត​វិមាន ទទូចថា គេ​ត្រូវឲ្យមាន​បទ​ឈប់​បាញ់គ្នា​មួយ​ជា​បន្ទាន់ រវាង​កងទ័ពរដ្ឋាភិបាលអ៊ុយក្រែន និង​ពួក​ឧទ្ទាម។​
​ ប្រធានាធិបតីបារាំង Francois Hollande និយាយថា គេ​ត្រូវការ​មានការ​សាមគ្គី​គ្នា ដើម្បីជួយ​រំលែក​ទុក្ខ ចំពោះ​ជនរងគ្រោះ​ខណៈ​លោក​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត ជាបន្ទាន់ ។​
​ ប្រទេស​អាល្លឺម៉ង់​ ទាមទារឲ្យ​ជន​ពាក់ព័ន្ធ​ចូលខ្លួន​មក​ទទួលខុសត្រូវ ហើយទទូច​ថា​ជន​គ្រប់​រូប ត្រូវ​ចូលរួមធ្វើ​កិច្ចការ​នេះ​ជា​បន្ទាន់​។​
ប៉ុន្តែ ​មេដឹកនាំ​រុស្ស៊ី ដែលត្រូវបាន​ថ្កោលទោស ថា​នៅ​ពីក្រោយ​សោកនាដកម្ម​នេះ និយាយថា រដ្ឋាភិបាល​ក្រុងម៉ូស្គូ បានប្រាប់​ទៅ​ក្រសួង​ការពារជាតិ ជួយអន្តរាគមន៍ដើម្បី​ជួយ ស្ដារ​ស្ថិរភាព​នេះ​ឡើង​វិញ។ ​ប៉ុន្តែ លោកដាក់​កំហុស​ព្រឹត្តិការណ៍​នេះ​ទៅលើប្រទេស​អ៊ុ​យក្រែន​។ លោកថា ប្រសិនបើតំបន់ដែលយន្តហោះ​ធ្លាក់​នោះ​ ជា​តំបន់​សន្តិភាព​ គឺមិនមាន​អ្វី​កើតឡើង​ទេ។
​តាម​ព័ត៌មាន​ចុងក្រោយ គឺមាន​មនុស្ស​ស្លាប់​ដែល​ជិះ​យន្តហោះ​នោះ មាន​ចំនួន២៩៨​នាក់។​
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak សម្រេចបញ្ជូនក្រុម​ស៊ើបអង្កេត​ទៅកាន់ប្រទេស​អ៊ុ​យក្រែន ជា​បន្ទាន់​បន្ទាប់​ពី​លោកនិយាយ​តាម​ទូរស័ព្ទ ជាមួយប្រធានាធិបតី President Petro Poroshenko អំពីសោកនាដកម្មរបស់​យន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH-១៧ ដែល​ផ្ទុះ​ធ្លាក់ នៅ​ភាគ​ខាងកើតប្រទេស​អ៊ុ​យក្រែន​។
ជាតិសាសន៍ដែលបានស្លាប់ឧបទ្ទវហេតុធ្លាក់យន្តហោះម៉ាឡេស៊ី MH-17
អ្នកធ្វើ​ដំណើរ​តាម​យន្តហោះ មាន​ជនជាតិ​ហូឡង់​ចំនួន​១៥៤​នាក់ អូស្ត្រាលី​២៧​នាក់ ម៉ាឡេស៊ី២៣​នាក់ ឥណ្ឌូនេស៊ី​១១​នាក់ អង់គ្លេស​៦​នាក់ អាល្លឺម៉ង់​៤​នាក់ ជនជាតិ​ប៊ែល​ហ្ស៊ីក​៤​នាក់ ជនជាតិ​ហ្វីលីពីន​៣​នាក់ កាណាដា​១​នាក់ និង​ក្រុម​ការងារ​លើ​យន្តហោះ​ម៉ាឡេស៊ី​១៥​នាក់​។​
​ប្រវត្តិ​ដែល​យន្តហោះម៉ាឡេស៊ី ជួប​ឧបទ្ទវហេតុ៖
- ​នៅឆ្នាំ១៩៧៧ គឺ​ជើងហោះហើរ MH-653  វា​បាន​ធ្លាក់​ដោយ​ចោរប្លន់​ដោយ​សម្លាប់​មនុស្ស១០០​នាក់។​
-​ នៅ​ឆ្នាំ​១៩៨៣ គឺ​ជើងហោះហើរ MH-684 វា​ធ្លាប់ដោយសារ​អាកាសធាតុ តែ​ពុំ​មាន​មនុស្ស​ស្លាប់​ទេ​។
-​ នៅ​ឆ្នាំ​១៩៩៥ គឺ​ជើងហោះហើរ MH-2113 ស្លាប់​មនុស្ស៣៤​នាក់ ដោយសារអ្នកបើកបរបាត់បង់​ស្មារតី។​
​- នៅ​ឆ្នាំ​២០០០ គឺ​ជើងហោះហើរ MH-085 ពុំ​មាន​មនុស្ស​ស្លាប់​ ឬ​របួស​អ្វី​ទេ តែដោយសារឧបទ្ទវហេតុពេល​បន្ទាបខ្លួន​ចុះ។​
-​ នៅ​ឆ្នាំ២០០៥ គឺ​ជើងហោះហើរ MH-124 ពុំ​មាន​អ្នកស្លាប់​ទេ។​
-​ នៅ​ឆ្នាំ២០១៣ គឺ​ជើងហោះហើរ MH-170 ពុំ​មាន​អ្នកស្លាប់​ទេ ដោយសារ​សម្ពាធ​ខ្យល់ ហើយ
- ​នៅ​ឆ្នាំថ្ងៃទី​៨ ​មិនា ឆ្នាំ២០១៤ គឺ​ជើងហោះហើរ MH-370 ដោយសារ​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា និង​បាត់​មកដល់ពេលនេះ ដោយ​ពុំ​ទាន់​រកឃើញ។  

នេះ​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៤នេះ ហើយ​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​ដែល​ធ្លាក់​យន្តហោះ​ប្រភេទ​Boeing 777 បន្ទាប់​ពី​យន្តហោះ​MH-370​ ដឹក​អ្នកដំណើរ​ចំនួន​២៣៩​នាក់ បាន​បាត់ កាលពីថ្ងៃទី​៨​មីនា​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ ខណៈ​វា​ហោះ​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួរ ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​៕


0 comments :

Post a Comment