១ - មជ្ឈដ្ឋានភូមិសា្រស្រ្ដ និងដើមកំណើតជាតិខ្មែរ
ក.មជ្ឈដ្ឋានភូមិសាស្រ្ដ
ក្នុងសម័យដែលរុងរឿងបំផុត ទឹកដីខ្មែរបានលាតសន្ធឹងទៅលើភូមិភាគធំនៃអាស៊ីអគ្នេយ៍ដីគោក។ ក្រៅពីប្រទេសខ្មែរបច្ចុប្បន្ន ទឹកដីកូសាំង ស៊ីនទាំងមូល ផ្នែកខាងត្បូង និងកណ្ដាលនៃប្រទេសលាវ និងផ្នែកខាងកើតនៃប្រទេសថៃ ក៏ជារបស់ខ្មែរដែរ។ ហើយមានពេលខ្លះ អំណាចខ្មែរបានលាតសន្ធឹងរហូតដល់ជ្រោយម៉ាលាយូ និងប្រទេស ភូមាថែមទៀតផង។

ពីស.វ. ទី១៣ ដល់ ១៩ ទឹកដីខ្មែរត្រូវរួញបន្ដិចម្ដងៗ ដោយសារអំពើរុករានរបស់ជនជាតិសៀម និងជនជាតិយួន ដែលមានបំណងយកទន្លេមេគង្គធ្វើជាព្រំដែនរួមរបស់គេ។ ដោយមានការស្នើសុំពីសំណាក់ស្ដេចខ្មែរ ហើយដែលស្របនឹងប្រយោជន៍គេផងនោះ បារាំងបានធ្វើអន្ដរាគមចូលមកក្នុងនយោបាយខ្មែរ ហើយប្រហែលដោយសារនោះ ជាតិខ្មែរយើងក៏អាចនៅគង់វង់រហូតដល់សព្វថ្ងៃ ព្រមទាំងអាចថែរក្សាទឹកដី ដែលខ្លួនធ្លាប់មានកាលពីស.វទី១៨។ ប៉ុន្ដែជនជាតិខ្មែររាប់លាននាក់ ត្រូវឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន ហើយត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ជនបរទេស ដែលបានយកទឹកដីខ្មែរធ្វើជាទឹកដីរបស់គេ។ ប្រទេសខ្មែរសព្វថ្ងៃមានផ្ទៃដីប្រមាណ ១៨១០៣៥គ.មក្រឡា ហើយស្ថិតនៅចន្លោះប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាមខាងត្បូង និងឈូងសមុទ្រថៃ។ បើនិយាយពីសណ្ឋានដី គេឃើញមានភូមិភាគពីរខុសគ្នា មួយផ្នែកជាដីខ្ពស់នៅខាងជើង ឦសាន និងនីរតី មួយផ្នែកទៀតជាដីទំនាបតំបន់បឹងទន្លេសាប អាងទន្លេមេគង្គ និងតំបន់សឆ្នេរមុទ្រ។- - ភូមិភាគដីខ្ពស់ ជាភូមិភាគសំបូរដោយព្រៃឈើ ហើយមានសន្ឋានហាក់ដូចជារបងព័ទ្ធជុំវិញដីទំនាប។
- - នៅទិសនិរតីភ្នំក្រវាញ បានលាតសន្ធឹងតាមឆ្នេរសមុទ្រ តែមានកំពស់មធ្យមមិនហួសពី ១០០០ម. ឡើយ។
- - នៅខាងជើង ជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃ។ នៅខាងត្បូងជួរភ្នំនេះ គេ ឃើញមានភ្នំដងរែក និងខ្ពង់រាបខ្លះ ភ្នំគូលេន។
នៅទិសឦសាន ខ្ពង់រាបក្រានិត (granite) បានលាតសន្ធឹងក្នុងខេត្ដរតនគីរី និងមណ្ឌលគីរី ហើយមានកន្លែងខ្លះមានកំពស់រហូតដល់ ១០០០ម (កន្លែងប្រជុំព្រំដែន ៣) ខ្ពង់រាបទាំងនេះជាប្រភពនៃស្ទឹង ៣ ដែលបានហូរឆ្ពោះទៅរកទន្លេមេគង្គ គឺស្រែពក សេសាន និងសេកង។ ផ្នែកកណ្ដាល នៃប្រទេសខ្មែរ មានសន្ឋានជាបាតចានដែកធំមួយ ដែលគេឃើញមានភ្នំនៅត្រង់ណេះខ្លះ នៅត្រង់ណោះខ្លះ គឺនៅត្រង់នោះហើយដែលមានម នុស្សរស់នៅច្រើនកុះករជាទីបំផុត ហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្ម ព្រោះដីមានជីជាតិ និងមានទំហំធំទូលាយជាងគេនៅអិណ្ឌូចិនទាំង មូលនេះ។ ទន្លេមេគង្គជាទន្លេធំតែមួយ ដែលបានឆ្លងកាត់វាលទំនាបខ្មែរ ពីខាងជើងរហូតដល់ចុងខាងត្បូង។ ទន្លេមានប្រវែងជាង៥០០០គ.ម មានប្រភព ចេញពីខ្ពង់រាបទីបេ ហើយបានហូរកាត់ប្រទេសចិនខាងត្បូង ប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសខ្មែរ និងប្រទេសវៀតណាមខាង ត្បូង។ នៅត្រង់ខោនប្រទេសលាវ ដុំថ្មជាច្រើនបានរាំងផ្លូវទន្លេមេគង្គជាប់បង្កើតបានជាអាងទឹកកំពស់ប្រមាណ២០ម ហើយដែលជាហេតុបណ្ដាល អោយមានល្បាក់ទឹកមិនអាចអោយកប៉ាល់ធ្វើចរាចរណ៍ទៅមកបានឡើយ។ ដីសន្ដរទន្លេមេគង្គមានដៃច្រើន ខ្លះមានទទឹងដល់ទៅ ២.គម ហើយ មានទំហំប្រមាណ៦០០គ.ម។ វាលទំនាបទន្លេមេគង្គ បានលាតសន្ធឹងពីក្រចេះរហូតដល់សមុទ្រចិន។នៅភ្នំពេញទន្លេនេះបានបែកជាបួនត្រង់កន្លែងដែលគេហៅថា «ទន្លេ៤មុខ» ទន្លេធំ ទន្លេសាប ទន្លេតូច ទន្លេបាសាក់។ នៅខែមិនា មេសា ទឹកទន្លេមេគង្គស្រកចុះច្រើនហើយនៅនឹងមួយកន្លែង។ លុះចូលដល់រដូវភ្លៀងជោគជាំ នៅខែកក្កដា ទឹកទន្លេឡើងខ្លាំង ធារទឹកអាចដល់ ៥០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី (លើសទន្លេក្រហមទៅទៀតដែលមានធារទឹកតែ ៣០.០០០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី) ទន្លេតូច និងទន្លេបាសាក់មិនអាចនាំទឹកហូរទៅក្នុងសមុទ្រចិនបានទាំងអស់ ទឹកនោះក៏ហូរចូលទៅក្នុងបឹងធំៗ (បឹងធំ បឹងតូច) តាមរយៈទន្លេសាប។ ដូច្នេះបឹងទន្លេសាបជានីយតករ (Régulateur) មួយយ៉ាងសំខាន់ ទប់ទល់កុំអោយមានទឹកជំនន់ក្នុងរដូវវស្សា។ តាមការសិក្សារបស់អ្នកភូមិសាស្រ្ដ បឹងទន្លេសាបជាស្នាមនៃឈូងសមុទ្រមួយបិទជិតដីល្បាប់ ដែលទន្លេមេគង្គនាំមកលប់ជារៀងរាល់ឆ្នាំ។ បឹង នេះមានប្រវែងសរុប ១៦០.គ.ម. (បឹងធំ បឹងតូច +វាលភក់) ហើយមានទទឹងអតិបរមា ៣៥គ.ម.។ នៅរដូវសំរក (មិនា មេសា) ទំហំផ្ទៃទឹកមានប្រមាណ ៣.០០០ គ.ម២។ នៅរដូវទឹកឡើងខែកក្កដា នៅពេលដែលទឹកទន្លេមេគង្គហូរចូល កំពស់ទឹកឡើងពី ២ ដល់ ១៤ ម. ទឹកហៀរចេញពន្លិច តំបន់ជិតខាងរហូតដល់ ២០ រឺ ៣០គ.ម. ។ នៅខែតុលា វិច្ឆិកា ទឹកហូរចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ គឺក្នុងអោកាសនោះហើយ ដែលប្រជារាស្រ្ដខ្មែរនាំគ្នាប្រារព្ធធ្វើពិធីបុណ្យអុំទូក សំពះព្រះខែ លយប្រទីប។ គួរគាត់សំគាល់ថា បឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោក បើគិតតាមសមាមាត្រនៃទំហំបឹងនេះ។ ម្យ៉ាងទៀត នៅប្រទេសខ្មែរយើងភ្លៀងធ្លាក់ទៀងទាត់ជាងនៅប្រទេសវៀតណាមខាងជើង ហេតុដូច្នេះហើយបានជាទឹកជំនន់នៅទន្លេមេគង្គមានភាព មិនសូវមានភាពសាហាវដូចនៅទន្លេក្រហមទេ។ គេមិនបាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំនាំ គេគ្រាន់តែបង្ហូរទឹកចេញពីកន្លែង ណាដែលលិចទឹក និងបញ្ចូលទឹកទៅក្នុងដីត្រង់ណាដែលពុំសូវមានទឹកដោយការជីកប្រលាយ។ នេះជាពិធីដែលអ្នកស្រុកអាណាចក្រភ្នំ ធ្លាប់បានអនុវត្ដក្នុងការប្រកបរបរកសិកម្មរបស់ខ្លួនជាយូរណាស់មកហើយ។
ពីស.វ. ទី១៣ ដល់ ១៩ ទឹកដីខ្មែរត្រូវរួញបន្ដិចម្ដងៗ ដោយសារអំពើរុករានរបស់ជនជាតិសៀម និងជនជាតិយួន ដែលមានបំណងយកទន្លេមេគង្គធ្វើជាព្រំដែនរួមរបស់គេ។ ដោយមានការស្នើសុំពីសំណាក់ស្ដេចខ្មែរ ហើយដែលស្របនឹងប្រយោជន៍គេផងនោះ បារាំងបានធ្វើអន្ដរាគមចូលមកក្នុងនយោបាយខ្មែរ ហើយប្រហែលដោយសារនោះ ជាតិខ្មែរយើងក៏អាចនៅគង់វង់រហូតដល់សព្វថ្ងៃ ព្រមទាំងអាចថែរក្សាទឹកដី ដែលខ្លួនធ្លាប់មានកាលពីស.វទី១៨។ ប៉ុន្ដែជនជាតិខ្មែររាប់លាននាក់ ត្រូវឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន ហើយត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ជនបរទេស ដែលបានយកទឹកដីខ្មែរធ្វើជាទឹកដីរបស់គេ។
ប្រទេសខ្មែរសព្វថ្ងៃមានផ្ទៃដីប្រមាណ ១៨១០៣៥គ.មក្រឡា ហើយស្ថិតនៅចន្លោះប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាមខាងត្បូង និងឈូងសមុទ្រថៃ។ បើនិយាយពីសណ្ឋានដី គេឃើញមានភូមិភាគពីរខុសគ្នា មួយផ្នែកជាដីខ្ពស់នៅខាងជើង ឦសាន និងនីរតី មួយផ្នែកទៀតជាដីទំនាបតំបន់បឹងទន្លេសាប អាងទន្លេមេគង្គ និងតំបន់សឆ្នេរមុទ្រ។
ខ. អំពីដើមកំណើតជាតិខ្មែរ
បញ្ហាដើមកំណើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេលដែលគេធ្វើការសិក្សាស្រាវជ្រាវ ពីអរិយធម៌ រឺពីប្រវត្ដិសាស្រ្ដខ្មែរ។ យ៉ាងណាមិញ ជាតិ ឬពូជអំបូរ ជាមូលធម៌មួយយ៉ាងសំខាន់ ជួយបំភ្លឺអ្នកប្រាជ្ញ ក្នុងការសិក្សាស្រាវជ្រាវ ពីអរិយធម៌ជាតិណាមួយ។ ចំពោះខ្មែរយើង ការយល់មិនច្បាស់ពីអត្ដសញ្ញាណ Identité នេះហើយជាហេតុនាំអោយអ្នកសិក្សាខ្លះមានការភាន់ច្រលំ រហូតទាញភ្ជាត់ជាតិខ្មែរទៅនឹងជាតិណាមួយដែល គេយល់ថាមានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ។ ជាយូរណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរ បានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះ ហើយបានបញ្ចេញយោបល់ ឬសម្មតិកម្មប្លែកគ្នា ហើយជួនកាលក៏ផ្ទុយគ្នាស្រលះតែម្ដង។ ប៉ុន្ដែយើងអាចប្រមូលយោបល់ រឺសម្មតិកម្មទាំងនោះបានបីប្រភេទ៖ ១ -យោបល់ដែលយល់ថាខ្មែរគឺឥណ្ឌា ឬក៏ថា ខ្មែរនិងឥណ្ឌាជាជាតិតែមួយ។ ទស្សនបែបនេះលោកអុកញ៉ាឈឹម ក្រសេម បានបញ្ជាក់យ៉ាង ពិស្ដារក្នុងសៀវភៅ ពង្សាវតារខ្មែរ ភាគ១ បោះពុម្ពនៅភ្នំពេញ គ.ស.១៩៧១។ លោក បានសរសេរថា «តាមដែលបានស្រាវជ្រាវ តាមផ្លូវប្រវត្ដិ សាស្រ្ដមកហើយ ប្រាកដថាក្នុងដែនឥណ្ឌាភាគខាងត្បូង ដែលផុតអំពីមធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់រវាងកណ្ដាលនៃប្រ ទេសទាំងនោះ គឺត្រង់ដែលហៅថា ទក្ខិណាបថ ឬទក្សិនាទ្ធិគោល មានប្រទេសមួយ ឈ្មោះ «កុមេរុ» ជាប្រទេសធំ មានប្រជាជនកុះករច្រើន ខ្មែរ យើងដើមឡើយមុនដែលផ្សាយមកនៅក្នុងកម្ពុជរដ្ឋ អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះ ៗប្រទេសរបស់ខ្មែរពីបុរាណ កាលមក។ ឈ្មោះជាតិ ខ្មែរហៅត្រឹមត្រូវតាមសូសព្ទដើមថា កុមេរុ ដូច្នេះ តែតាមសំលេងនិយាយធម្មតាថា កុមេរុ៍ ទំនងដូចឈ្មោះភ្នំសុមេរុ គេហៅនៅត្រឹម សុមេរុ៍។ លុះយូរមកឈ្មោះនេះបានក្លាយចេញទៅទៀតប្រាកដ នៅសិលាចារឹករបស់ខ្មែរថា «ក្មេរ» ទៅជាសំលេងផ្សំក្រោយសម័យសិលាចារឹកមក បានប្រែថា «ខ្មែរ»។ ..តាំងពី ក្រោយពុទ្ធកាលប្រមាណ ២០០ឆ្នាំជាដើមមកជនជាតិខ្មែរ បានផ្ដើមផ្សាយមកក្នុងដែនសុវណ្ណភូមិ។ ..ពួកខ្លះមក ដោយក្នុងប៉ងដើម្បីរកស៊ីលក់ដូរតាមធម្មតា ពួកខ្លះមកដោយរត់សឹក។ ... អ្នកដែលនាំអារ្យធម៌ឥណ្ឌាមកផ្សាយក្នុង ដែនដីអោយនេះ គឺខ្មែរ អាស្រ័យជាតិខ្មែរជាអ្នកមានអារ្យធម៌ខ្ពង់ខ្ពស់ទាំងមានឥទ្ធិពល ទើបអាចផ្សាយអារ្យធម៌ របស់ខ្លួនទៅលើជាតិទាំងឡាយដែលនៅក្រោមអំណាច និងជាតិទាំងឡាយដែលនៅជិតខាងទៀតផង ដោយហេតុ នេះទើបមានឆាយាថា «ខ្មែរជាឥណ្ឌាទី២» នៅក្នុងសុវណ្ណភូមិ។ ខ ដែលថា «ខ្មែរផ្សាយ មកពីឥណ្ឌា» ដូច្នេះ តើមាន អ្វីខ្លះជាសំអាង តបថា ក្រៅពីជាតិ និងឈ្មោះប្រទេសដូចពោលហើយនៅមានភស្ដុតាងយ៉ាងដទៃទៀតជាច្រើន យ៉ាងសំអាងគឺ៖- ក. លក្ខណអក្សរ និងភាសា
- ខ. លទ្ធិប្រពៃនី និសាសនា
- គ. ពង្សាវតារ និងសេចក្ដីកត់ហេតុ
- ...ជាតិខ្មែរ និងជាតិជ្វា ជាម្ចាស់ស្រុកដើម បានរួមគ្នាទៅជាជាតិមួយហៅថា កុមេរុ គឺជាខ្មែរសព្វថ្ងៃនេះ។ ខ្មែរក្នុងជាន់ដើមរូបរាងច្រើនស្រុងៗ ច្រមុះស្រួច សំបុរកាយខ្មៅស្រអែម ឯជាតិជ្វានោះ មានលក្ខណៈរូបរាងជាមធ្យម សំបុរកាយសជ្រះ រូបច្រើនល្អ។
- ...ពង្សាវតារភូមាថា មន និងខ្មែរ ជាបងប្អូនផងគ្នាចុះមកអំពីឥណ្ឌាទាំងពីរពួក តែពួកមនផ្សាយមកមុនបន្ដិច។
ទស្សនរបស់អុកញ៉ា ឈឹម ក្រសេម ខាងលើនេះ មានជនបរទេសយល់ស្របតាម និងយកទៅប្រើប្រាស់ជាផលប្រយោជន៍របស់គេថែម ទៀត។ លោក Pierre Loti អ្នកនិពន្ធបារាំងដ៏ល្បីល្បាញមួយរូប បានសរសេរក្នុងសៀវភៅឈ្មោះ Pèlerin d'Angkor le peuplekhmer rameau détache de la grande race aryenne..(ប្រជារាស្រ្ដខ្មែរជាមែកធាងដែលដាច់ចេញពីមហាអំបូអារ្យ...)។ ចំណែកលោកមុំសេនី ប្រាមោជ មេធាវីថៃអមតុលាការអន្ដរជាតិនាទីក្រុងឡាអេ (La Hye) បានលើកយកទស្សនបែបនេះមកធ្វើជាទល្ហីករ ដើម្បីប្រឆាំងនឹងខ្មែរ យើងក្នុងរឿងក្ដីប្រាសាទព្រះវិហារ ហើយដែលសារពត៌មានសៀមឈ្មោះ «ឆាវថៃ» ចុះថ្ងៃទី៣១ តុលា ១៩៥៩បានរំលឹកថា «មុំសេនិប្រាមោជ បាននិយាយថា ពពួក «ខម» ជាជនពូជអំបូរឥណ្ឌា។ ជនជាតិថៃមានដើមកំណើតក្នុងខេត្ដចិនយួណានបានវាយយកជ័យទៅលើជាតិខម រហូត ដល់ពួកនេះត្រលប់ទៅស្រុកឥណ្ឌាវិញ។ ដែនដីដែលពីដើមពួកខម តាំងនៅក៏ក្លាយទៅជាដីថៃ ហើយប្រជាជនថៃក៏បែងចែកខ្លួនឯងជាពីរក្រុម។ ក្រុមទី១មកតាំងនៅតំបន់ទំនាប ដែលគេអោយឈ្មោះសព្វថ្ងៃថា «កម្ពុជា» ក្រុមមួយទៀតបានតាំងនៅតំបន់ខ្ពស់ហើយបានថែរក្សាឈ្មោះថៃដដែល។ ២. យោបល់ដែលចាត់ទុកជាតិខ្មែរជាជាតិប្រវេសន៍ ចេញពីប្រទេសឥណ្ឌាហើយបានមកលុកលុយដន្ដើមយកទឹកដីរបស់ជាតិដើមមួយ គឺជនជាតិក្នុងអំបូរមាលាយូរ ប៉ូលីនេស៊ីយែន ឬជាជនជាតិថៃកាដៃ ប៉ុន្ដែជាជាតិមួយដោយលែកពីជាតិឥណ្ឌាហើយស្ថិតក្នុងអំបូរមន ខ្មែរ។ នេះជាទស្សនរបស់លោក Henkrik Kern លោក Sdhémard Lecléere(1) លោក Paul Benerdict លោក Pieere Gourou(2)។ ចំពោះទស្សន Pieere Gourou បានបញ្ជាក់ថា ជនជាតិមន-ខ្មែរប្រហែលជាត្រូវពួកទ្រាវិឌ ឬពួកអារ្យ ច្រានចេញពីប្រទេសឥណ្ឌា ហើយដោយមាននៅសល់ ក្រុម ខ្លះដូចជាពួកមុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា។ គេអាចបន្ថែមទៅក្នុងក្រុមអ្នកស្រាវជ្រាវទី២ នូវឈ្មោះលោក Etienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរមុណ្ឌ មានទីតាំងដើមនៅជើងភ្នំ ទីបេហើយក្រោយមកបានបំបែកជាពីរក្រុម មួយក្រុម មន-ខ្មែរ ចូលមករស់នៅក្នុងភូមភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀត (មុណ្ឌ) ចូលទៅរស់នៅក្នុងប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃ(៣)។ ៣. យោបល់ដែលទទួលស្គាល់ថា ជាតិខ្មែរជាជាតិពិសេសមួយស្ថិតនៅក្នុងអំបូរ មន-ខ្មែរ ហើយបានកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ តែម្ដង។ នេះជាទស្សនរបស់លោក Berard Philippe Groslier (4) និងលោក Marcel Talabot ជាដើម លោកទាំងពីរនេះយល់ឃើញថា ក្នុងសម័យបុព្វប្រវត្ដិសាស្រ្ដដ៏យូរលង់ណាស់មកហើយ មនុស្សពូជខុសគ្នា បានធ្វើដំនើរពីខាងជើងចុះមកអាស៊ីអគ្គេយ៍ ហើយផ្សំកាត់ជាមួយគ្នា។ តាមការប៉ាន់ស្មានរបស់លោកទាំងពីរអំបូរ មន-ខ្មែរ យើងកើតមកពីការផ្សំកាត់រវាងពូជមេលានេស៊ីយាង (Mé lanésiens) និងពូជ ឥណ្ឌូនេស៊ីយាង (Indonésiens) ហើយបានរស់នៅលើទឹកដីលាតសន្ធឹងពីឆ្នេរសមុទ្រចិន រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា។ រួចមកហើយ ឃើញមានលាតត្រដាងនូវយោបល់ និងសម្មតិកម្មរបស់អ្នកសិក្សាស្រាវជ្រាវពីជាតិខ្មែរ។ ឃើញថា យោបល់ និងសម្មតិកម្ម ទាំងនោះ ទោះបីប្លែកគ្នាក៏បានស្របគ្នាត្រង់ចំនុចដែលថាខ្មែរ និងមនស្ថិតនៅក្នុងអំបូរជាមួយគ្នាគឺអំបូរមនខ្មែរនេះឯង។ ដូច្នេះតទៅនេះយើង នឹងខិតខំវែកញែករកមើលថា តើមនខ្មែរនេះជាអំបូរមួយពិសេស ឬក៏ជាជាតិឥណ្ឌាដែរ។ តាមទស្សន លោកអុកញ៉ាឈឹម ក្រសេម ឃើញថា ខ្មែរគឺជាឥណ្ឌាហ្នឹងឯង ព្រោះបានចេញមកពីប្រទេសឥណ្ឌា មានឈ្មោះជាឥណ្ឌា មានទំនៀម ទំលាប់ សាសនា អក្សរ ភាសា ជារបស់ឥណ្ឌា ហើយមនុស្សខ្មែរដើមទៀតសោតក៏មានលក្ខណជាឥណ្ឌាបេះបិទ ហើយលោកបានបញ្ជាក់ថា ខ្មែរជាឥណ្ឌាទី២។ ប្រសិនបើយើងលើកយកលទ្ធផលស្រាវជ្រាវរបស់នរវិទូក្នុងពិភពលោក មកពិនិត្យមើល ឃើញថា មនុស្សខ្មែរ និងមនុស្សឥណ្ឌា(ទាំងពួកស ទាំងពួកខ្មៅ) មានលក្ខណខុសគ្នាឆ្ងាយណាស់។ យាងណាមិញ ខ្មែរមានកំពស់មធ្យម ១.៦១ម.និងសន្ទស្សន៍លលាដ៍ក្បាល៨៤.៥ (ក្បាលមូល) ចំណែកឯពួកឥណ្ឌា-ស(អារ្យ) មានកំពស់ ១.៧២ម និង សន្ទស្សន៍លលាដ៍ក្បាល៧៣.៨ (ក្បាលពយ) និងពួកឥណ្ឌាខ្មៅ(ទ្រាវិឌ)មានកំពស់ ១.៦២ម និងមានសន្ទស្សន៍ លលាដ៍ក្បាល ៧៦.២(ក្បាលពយទៀត) (៥) ឯការដែលអះអាងថាខ្មែរចេញពីប្រទេសឥណ្ឌានោះ តើមានអ្វីអាចបញ្ជាក់បាន? ត្រង់ទំនៀមទំលាប់សាសនា អក្សរភាសា ក្នុងផ្នែកនេះខ្មែរយើងបានទទួលឥទ្ធិពលពីឥណ្ឌាក៏ពិតមែន ប៉ុន្ដែការសិក្សាជីកដល់ជំរៅបានបង្ហាញ អោយឃើញថា ខ្មែរយើងមានអរិយធម៌ផ្ទាល់របស់ខ្លួនទៅហើយមុន ដែលបានទាក់ទងជាមួយឥណ្ឌា។ បានសេចក្ដីថាខ្មែរជាពូជដោយលែកពី ឥណ្ឌា នេះហើយជាទស្សនៈរបស់ក្រុម អ្នកស្រាវជ្រាវទី៣ ដែលយល់ថាអំបូរខ្មែរមន បានកកើតឡើងនៅត្រង់ភូមិភាគអាស៊ីអគ្នេយ៍នេះតែម្ដង ដោយការផ្សំកាត់រវាងពួក មេលានេស៊ីយាង (កំពស់ ១.៦៥ម ក្បាលពយ) និងពួកអិណ្ឌូនេស៊ីយាង កំពស់ពី ១.៦០ ទៅ ១.៦៣ក្បាលមូល។ គួរ កត់សំគាស់ថាទស្សនៈនេះមានលក្ខណស្របនឹងទស្សនៈខ្មែរដែរ ពីព្រោះបើយើងសំ អាងទៅលើរឿងព្រេងខ្មែរក៏ដោយ លុះត្រាតែមាន «នាងនាគ» នៅស្រុកខ្មែរនេះឯង ទើប«ព្រះថោង» (ដែលគេថាមកពីស្រុកឥណ្ឌា) បានជួបប្រភពគ្នា ដោយបានគ្រប់គ្រងនគរគោកធ្លកនេះដែរ។ បានសេចក្ដីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលក្នុងស្រុកខ្មែរ។ និយាយពីដើមកំណើតជាតិខ្មែរនេះ Maurice Glaizer អតីតអភិរក្សអង្គរបានសរសេរ ជាអាទិថា៖ Ce n'est nullement, comme certains le croient, un peuple d'origine puremen tindinne qui serait venu, à la suite de migrations. se fixer dans une région vide d'habitants, ou en aurait éliminé les eléménts pas des massacres ou des déportations en masse : Les peuple khmer est un peuple autochtone hindousé មិនមែនដូចអ្នកខ្លះបានយល់យល់នោះទេ ថាជាប្រជារាស្ដ្រមួយដែលដើមកំណើតជាឥណ្ឌាសុទ្ធសាធ ហើយដែលបានមកតាំងនៅក្នុងតំបន់ មួយគ្មានមនុស្ស ឬក៏បានកំចាត់ពួកអ្នកស្រុកអាយដោយការសំលាប់រង្គាល ឬការនិរទេសទាំងហ្វូង : ប្រជារាស្រ្ដខ្មែរ គឺជាអ្នកស្រុកដើមដែលបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា(៦)។ ឯលោក Henri Marchal អតីតអភិរក្សអង្គរដែរ បានសរសេរថា : Le Cambodgien n'est pas der race hindoue. Il est le résultat de mombreux croisements avec un fond malayo indonésien.. ខ្មែរមិនមែនមនុស្សពូជសាសន៍ឥណ្ឌាទេ : ខ្មែរជាលទ្ធផលនៃការផ្សំកាត់ច្រើនជាមួយ នឹងមាលាយូ អណ្ឌូនេស៊ីយាង(៧)..។ ចំពោះយោបល់ដែលថា ខ្មែរបានមកលុកលុយដន្ដើមយកទឹកដីរបស់ជនជាតិដើមមួយនោះ ច្រើនតែសំអាងទៅលើរឿងព្រេងខ្មែរ ដែលបាន និទានថា មានស្ដេចចាមមួយអង្គ បាននាំបរិវារ ៥០០នាក់ ជិះសំពៅកំសាន្ដតាម មហាសាគរ លុះប៉ះនឹងខ្យល់ព្យុះបោកបក់មក នាំអោយវិនាស សំពៅអស់ទៅ ក៏រសាត់ទៅដល់កោះគោកធ្លក ហើយបានរស់នៅទីនោះតទៅ។ តាមយោបល់យើង ការដែលថា ជ្វាឬចាមជាម្ចាស់ដើមនៃស្រុក គោកធ្លកដូចជា មិនទំនង ព្រោះពួកនេះជាចំណូលថ្មី បានជិះសំពៅមកពីស្រុកគេ (មិនច្បាស់ថានៅទីណាទេ តែបើតាមប៉ាន់ស្មានមើល ប្រហែល មកពីម្ដុំខ្ពង់រាបខ្ពស់វៀតណាមសព្វថ្ងៃ មិនមែនមកពីប្រទេសឥណ្ឌូនេស៊ី ព្រោះចរន្ដ0ច្រើនចុះពីជើងទៅត្បូង)។ តាមសេចក្ដីដំណាលរបស់រឿង ព្រេងដដែលឃើញថា ព្រះថោងបានមករៀបការជាមួយនាងនាគី ដែលរស់នៅទីនោះមុនការមកដល់នៃពួកចាម និងព្រះថោងទៅទៀត។ បើដូច្នេះ តើយើងចាត់ទុកថា នាងនាគីនេះជាអ្វី? ជាសត្វតិរច្ឆានមែន ឬក៏ជាមនុស្សដើមបង្អស់នៅទីនោះ (នាងចេះកាលាខ្លួនជាមនុស្សមានរូបរាងល្អ) រួមសេចក្ដីមកឃើញថា មានភស្ដុតាងជាច្រើនបង្ហាញថា ខ្មែរជាជាតិមានចំនាស់ បានកកើតឡើងនៅភូមិភាគ អាស៊ីអគ្នេយ៍នេះ ហើយស្ថិតនៅ ក្នុងអំបូរមនុស្សមួយដោយលែកពីអំបូរឥណ្ឌា ហើយដែលនរវិទូលោកអោយ ឈ្មោះថា អូស្រ្ដូអាស្យាទិក (Au stroasiatiques) ។ ជាតិខ្មែរបាន កើតឡើងបានវិវត្ដហើយមានជីវិតស្ថិតស្ថេរ រហូតមកដល់សព្វថ្ងៃ នៅលើទឹកដីដែលដូនតាខ្លួនបានកសាងទុកជាកេរដំនែល។ ចំណែកជនជាតិដទៃ ទៀត ដែលបានមករស់នៅ នៅភូមិភាគអាស៊ីអគ្នេយ៍ដីគោកសព្វថ្ងៃ ជាអ្នកជិតខាងរបស់ខ្មែរ គឺសុទ្ធតែបានមកដល់ក្រោយ (លើកលែងតែជន ជាតិចាមចេញ) គឺថា បានចូលមកក្នុងសម័យប្រវត្ដិសាស្រ្ដ ដែលគេអាចដឹងបានច្បាស់លាស់ តាមឯកសារផ្សេងៗ : ភូមា (ស.វ.ទី៩) យួន ស.វ.ទី ១០) សៀម (ស.វ.ទឺ១៣)។
២ - អំពីអំបូរខ្មែរ-មន
កាលពីដើមអំបូរខ្មែរ-មន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ ភាសាវិទូមួយក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះមុនគេនៅឆ្នាំ ១៨៥៦ ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មន- អាណ្ណាម» ឬមន-ខ្មែរ =អាណ្ណាម។ ក្រោយទៀត ដោយសិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភាសានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុមភាសាថៃវិញ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែល លោកបានលាតត្រដាងយ៉ាងច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំណងជើងថា «Etude Sur La phonétique historique de la langue annamite...les initiales.» ។ ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មន-ខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជាអំបូរជាតិសា ស្ដ្រផងដែរ។ ក្នុងសៀវភៅ «Les peuple mon-Khmer» បោះពុម្ពផ្សាយនៅឆ្នាំ ១៩០៨ នៅហាណូយ លោក បានបង្ហាញនូវលក្ខណៈរូបរាងកាយរបស់ជនជាតិទាំងនោះដែលមានដូចតទៅ៖

- - មាឌតូចល្មម អាចឡើងដល់មធ្យម
- - ស្បែកសំបុរសណ្ដែកបាយ (Foncé)
- ភ្នែកមានសន្ឋានត្រង់ហើយផ្ដេក បើកធំៗ
- - ច្រមុះទូលាយ
- - ក្បាលពយ
គួរកត់សំគាល់ថា ចំពោះមាឌក្ដី លលាដ៍ក្បាលក្ដី លោក P.W. Schmidt ពុំបានបង្ហាញលេខក្នុងការវាស់វែងអោយបានច្បាស់លាល់ទេ ហើយ មានចំនុចខ្លះដូចជាលលាដ៍ក្បាលជាដើម លោកបានបង្ហាញលទ្ធផលដែលមានទំនាស់ នឹងលទ្ធផល ផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀត។ ក្នុងសៀវភៅ មានចំណងជើងថា «Les Population du Cambodge» លោកបណ្ឌិត G.Olivier បានចុះផ្សាយនូវតារាងនៃលទ្ធផល ការវាស់វែងរបស់លោក ហើយ ដែលយើងអាចដកស្រង់បានដូចតទៅ៖- - ខ្មែរមានកំពស់មធ្យម ១.៦១ម និងមានសន្ទស្សលលាដ៍ក្បាល ៨៤.៥
- - មនមានកំពល់មធ្យម ១.៦២ម និងសន្ទស្សលលាដ៍ ៨៥.៦
បើយោលតាមលទ្ធផលខាងលើនេះយើងឃើញថា ខ្មែរ និងមន មានកំពល់មធ្យមដូចគ្នា (ខុសគ្នាតែមួយភាគរយប៉ុណ្ណោះ ឯក្បាលរាងមូលដូចគ្នាទៀត (ខុសគ្នាតែ ១.១) មិនមែនពយដូចលោក P.W. Schmidt យល់នោះទេ ។ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏យើងអាចយល់ថា ត្រង់ហ្នឹងគ្រាន់តែជាការភាន់ច្រលំទេ ព្រោះលោកបាន សរសេរសន្និដ្ឋានថា លក្ខណៈទាំងនោះ អនុញ្ញាតអោយលោកអះអាងថា ពួកមនុស្សនោះស្ថិតដាច់ចេញពីអំបូរ មុងហ្គោលផង និងអំពីអំបូរអារ្យផង។ លោក Maurice Glaize អតីតអភិរក្សអង្គរ បានសរសេរក្នុងសៀវភៅ Les Monuments du grouped'Akor ថា Les Khmers se rattachent en effet, tant au point de vue eth mologique quelinguistique, aux populations môn de Basse Birmanie... (ជនជាតិខ្មែរ ជាប់ពូជអំបូរទាំងខាងជាតិសាសន៍ និងទាំងខាងភា សា ទៅនឹងជនជាតិមននេះ ប្រទេសភូមាខាងក្រោម L'Asie du Sud Est ក្បាលទី២ថា Khmer, peuple de même souche ethnolinguistique les Môns ខ្មែរជាជនជាតិរិសគល់ខាងជាតិសាសន៍ និងភាសាជាមួយ នឹងជនជាតិមន។ សរុបសេចក្ដីមក យើងឃើញថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក P.W.Schmidt លោក G.Olivier លោក Maurice Glaize និងលោក Philippe Devilers ដូចបានរៀបរាប់រួចមក ហើយជាភស្ដុតាងសំរាប់បញ្ជាក់ និងគាំទ្រនូវទស្សនៈរបស់លោកអ្នកប្រាជ្ញទាំងឡាយដែលបានចាត់ទុកថាអំបូរ ខ្មែរ-មន ជាអំបូរពិសេសមួយ។ បើតាមឯកសារថ្មីដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៤ (Ethnic groups of mainland south-East) អំបូរខ្មែរ=មន មានគ្នាទាំងអស់ ៧៦ក្រុម រស់ចាប់តាំងពីប្រទេសឥណ្ឌាខាងកើត រហូតដល់សមុទ្រ ចិនកាត់តាមប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាម និងប្រទេសខ្មែរ។ ក្នុងចំនោមជនជាតិ ខ្មែរ-មនទាំងឡាយមានតែខ្មែរ និងមនទេដែលបានកសាងអរិយធម៌ខ្ពស់ជាងគេ ព្រោះម្យ៉ាងដោយហេតុជនជាតិទាំងនេះ បានទៅរស់នៅត្រង់វាលទំនាបនៃទន្លេធំៗ ដែលមានជីជាតិល្អ ហើយម្យ៉ាងទៀតដោយមានការប្រាស្រ័យទាក់ទងនឹងបរទេសទៀតផង។ ចំណែកឯជនជាតិខ្មែរ-មនឯទៀត ដែលរស់នៅតាមព្រៃភ្នំ ស្ទើរតែគ្មាន ទំនាក់ទំនងជាមួយគ្នាផងនោះ ក៏ឃើញថាគ្មានការចំរើនលូតលាស់ នៅទន់ខ្សោយគ្រប់វិស័យទាំងអស់។ ដោយ ហេតុនេះហើយបានជាអ្នកប្រាជ្ញលោកបានយកឈ្មោះពីរនេះ គឺ «មន» និង «ខ្មែរ» មកធ្វើជាឈ្មោះសំរាប់សំ គាល់អំបូរទាំងមូល គឺអំបូរខ្មែរមន ប៉ុន្ដែខ្មែរយើងបានផ្លាស់ឈ្មោះនេះពីមន = ខ្មែរ មកជាខ្មែរ-មនវិញ ព្រោះយើងយល់ថា ខ្មែរជាធាតុសំខាន់ជាងគេ ព្រោះជាជនជាតិមួយមានគ្នាច្រើនជាងគេ ហើយមានឋានៈ ជារដ្ឋប្រកបដោយឯករាជ្យ និងអរិយធម៌ខ្ពង់ខ្ពស់ទៀតផង ។ គួរបញ្ជាក់ដែរថា ការកែប្រែមកហើយនេះ បានទទួលការ យល់ព្រមពីអង្គការយូនេស្កូ ក្នុងសម័យប្រជុំកាលពីខែតុលា វិច្ឆកាឆ្នាំ១៩៧០ ហើយ។ តទៅនេះយើងសូមលើក យកធាតុសំខាន់ជាងគេពីរ នៃអំបូរខ្មែរ-មនមកសិក្សា ដើម្បីអោយបានដឹងថាតើខ្មែរ និងមននេះជាអ្វី?
- - មាឌតូចល្មម អាចឡើងដល់មធ្យម
- - ស្បែកសំបុរសណ្ដែកបាយ (Foncé)
- ភ្នែកមានសន្ឋានត្រង់ហើយផ្ដេក បើកធំៗ
- - ច្រមុះទូលាយ
- - ក្បាលពយ
គួរកត់សំគាល់ថា ចំពោះមាឌក្ដី លលាដ៍ក្បាលក្ដី លោក P.W. Schmidt ពុំបានបង្ហាញលេខក្នុងការវាស់វែងអោយបានច្បាស់លាល់ទេ ហើយ មានចំនុចខ្លះដូចជាលលាដ៍ក្បាលជាដើម លោកបានបង្ហាញលទ្ធផលដែលមានទំនាស់ នឹងលទ្ធផល ផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀត។ ក្នុងសៀវភៅ មានចំណងជើងថា «Les Population du Cambodge» លោកបណ្ឌិត G.Olivier បានចុះផ្សាយនូវតារាងនៃលទ្ធផល ការវាស់វែងរបស់លោក ហើយ ដែលយើងអាចដកស្រង់បានដូចតទៅ៖
ក. ខ្មែរ
ក្នុងការសិក្សាស្រាវជ្រាវពីខ្មែរ ទោះក្នុងផ្នែកជាតិសាសន៍ក្ដី ក្នុងផ្នែកប្រវត្ដិសាស្រ្ដក្ដី ក្នុងផ្នែកវប្បធម៌ អរីយធម៌ក្ដី គេតែងឃើញមានបញ្ហាចោទឡើងចំពោះពាក្យថា ខ្មែរ-មន កម្ពុជានេះឯង ។ ចំពោះពាក្យទាំងបីខាងលើនេះ អ្នកសិក្សាស្រាវជ្រាវ បានផ្ដល់យោបល់ច្រើនបែបច្រើនយ៉ាងណាស់។ រហូតដល់ពេលនេះ យើងមិនទាន់ហ៊ាន សន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់ណាទេ។ ដើម្បីជាការត្រិះរិះសំរាប់អ្នកសិក្សា យើងសូមលើកយកទស្សនៈទាំងនោះ មកលាតត្រដាងមួយម្ដងៗដូចតទៅនេះ៖
១. ទស្សនៈលោក G. Coedès
អ្នកប្រាជ្ញរូបនេះបានយល់ថា «ខ្មែរ» ប្រហែលជាកើតមកពីការផ្សំរវាងឈ្មោះ «កម្ពុ» និង «មេរា» ដោយសំអាង ទៅលើរឿងព្រេងក្នុង សិលាចារឹក បក្សីចាំក្រុង (ស.វ.ទី១០) ដែលបាននិទានថា ស្ដេចខ្មែរយើងមានដើមកំណើត មកពីអិសី «កម្ពុស្វយម្ភុវ» និងនាងទេពអប្សរ «មេរា» ដែលព្រះឥសូរបានប្រទានអោយជាមហេសី។ ទស្សនៈ បែបនេះលោក G.Coe-dès បានត្រដាងក្នុងស្នាដៃលោកឈ្មោះ Histore ancienne des Etats Hindouisés d'Extrême-Orient បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤ ហើយត្រូវបានព្រះភិក្ខុវិរិយ បណ្ឌិតោប៉ាង ខាត់ យល់ស្របតាមទាំងស្រុង ។ នៅក្នុងទស្សនាវត្ដីពុទ្ធកសិក្សាឆ្នាំទី១ លេខ៥ ឆ្នាំ១៩៥៧ ព្រះអង្គបានសរសេរ ជាអាទិថា «ការសម្ព័ន្ធរិសីកម្ពុ និងនាងមេរា នេះជាបុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស ឬអាទិច្ចវង្សឡើង នៅខាងចេលា។ បើយើងអានប្រ មៀលពាក្យ កម្ពុ មេរា នេះបន្ដិចម្ដងៗ ក៏នឹងបានទៅជាពាក្យខ្មែរដូច
កម្ពុ+មេរា> កម្ពុ+មេរ > កមព + មេរ > ក័ម + មេរ > ក មេរ > ក្មេរ =ខ្មែរ។
ដំនើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរណាស់។..អ្នកបាលីបានធ្វើពាក្យថា ខ្មែរ ទៅជាបាលីថា ខេមរប្រែថា អ្នកមានសេចក្ដីក្សេមក្សាន្ដ។ ពាក្យកម្ពុជាកើតចេញមកពីពាក្យរិសីកម្ពុ + ស្វយម្ភុវនេះដែរ ព្រោះកាលដែលរិសីកម្ពុ បាននាងអប្សរ មេរានោះ ក៏បានកើតជាវង្សមួយខាងចេលាហៅថា សូរ្យវង្ស ឬអាទិច្ចវង្ស គឺវង្សស្រីកម្ពុ។ តាមប្រវត្ដិថា ការសម្ព័ន្ធ កម្ពុមេរា នេះកើតបានជាបុត្រពីរព្រះអង្គហៅថា កម្ពុជៈ = បុត្រ កម្ពុ គឺស្រកវរ្ម័ន និងស្រេស្ធវរ័្មន សោយរាជ្យសន្ដិវង្សងខាង ចេនលាជាប់រៀងដរាបមក។ ដើមឡើយគេមិនសូវឃើញមានប្រើពាក្យ កម្ពុជៈនេះទេ តែកាលព្រះបាទជ័យវរ្ម័នទី២ បានសោយរាជ្យមានអំណាចខ្លាំងពូកែ បានរួបរួមចេនលាលើក្រោមអោយជាឯកភាព ហើយទើបឃើញមានសិលាចារឹកប្រើពាក្យ កម្វុជទេស ឬកម្ពុជទេស ប្រទេសនៃបុត្រកម្ពុ។ ចំពោះយោបល់ដែលថាពាក្យ ខ្មែរ កើតមកពីការផ្សំ កម្ពុ និងមេរា លោកឆត្រាប្រេមរឺឌី និងលោក Pierre Fabricius ថាមិនសមហេតុផលទេ ព្រោះ មិនស្របតាមក្បួនច្បាប់និរុត្ដិវិជ្ជា។
២. ទស្សនៈលោក ឈឹម ក្រសេម
នៅក្នុងជំពូកទី១ ស្ដីពីដើមកំណើតជាតិខ្មែរ យើងមានអោកាសលើកយកទស្សនៈនេះមកលាតម្ដងរួចមកហើយ។ នៅពេលនេះយើងគ្រាន់តែស្រង់យកអន្លើខ្លះ បង្ហាញឡើងវិញសំរាប់បំភ្លឺនូវការសិក្សារបស់យើងប៉ុណ្ណោះ។ លោកឈឹមក្រសេម បានសរសេរជាអាទិថា «ខ្មែរយើងដើមឡើយមុនដែលផ្សាយមកក្នុងកម្ពុជរដ្ឋអាស្រ័យនៅ ក្នុងកុមេរុរដ្ឋនោះៗ ជាប្រទេសរបស់ខ្មែរ អំពីបុរាណកាលមក។ ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូរសព្ទដើមថា កុមេរុ ដូច្នេះតែតាមសំលេងជាធម្មតា កុមេរុ៍ ទំនងដូចឈ្មោះភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។ លុះយូរមកឈ្មោះនេះបានក្លាយទៅទៀតប្រាកដនៅសិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំលេងផ្សំក្រោយសម័យសិលា ចារឹកមកបានប្រែថា ខ្មែរ។ ដូច្នេះបើតាមលោកឈឹម ក្រសេម ពាក្យ ខ្មែរ បានក្លាយមកពីពាក្យ កុមេរុ ដែលជាឈ្មោះសំគាល់ជនជាតិខ្មែរ និងប្រទេសរបស់ខ្លួនកាល ដែលរស់នៅក្នុងប្រទេសឥណ្ឌាម៉្លេះ។ លោកឆត្រាប្រេមរឺឌី ក្នុងអត្ថបទ «ខ្មែរមកពីណា ?» ផ្សាយតាមវិទ្យុជាតិនៅខែ កុម្ភៈ ១៩៧៣ បានគ្រាំទ្រទស្សនៈនេះយ៉ាងសកម្មណាស់។
កុមេរុ> ក្មេរ> ខ្មែរ
៣. ទស្សនៈលោក រស់ សារេត
ក្នុងអត្ថបទសុំធ្វើវិសោធនកម្មផ្ញើជូនសភាធម្មនុញ្ញ ហើយដែលចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧១ លោករស់ សារេត សមាជិកនៃអង្ការជាន់ខ្ពស់នេះ បានសរសេរជាអាទិថា ៖ «បើតាមកាសិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារ ណាចេះចាំមកឃើញថាប្រទេសខ្មែរ ដែលកាលពីជំនាន់ហៅថាក្រុង ខមនោះគឺ ជាតួដែនដី ឬឧបទ្វីប សុវណ្ណភូមិ ដែលភាសាបារាំងហៅថា La chersonèse d'or..ការដែលយើងយកន័យខាងលើនេះមកពោល គឺ គ្រាន់តែចង់បង្ហាញអោយឃើញថា សុវណ្ណភូមិ គឺជា នគរខម ឬហៅថាក្រុងខម ដែលមានន័យថាមាសដូចគ្នា។ ពាក្យថា ខមនេះក្លាយមកពីពាក្យ ថា កម ដែលប្រែថា មាស។ ឯស្ដេចដែលសោយរាជ្យបឋមវង្សនៃនគរខម មានព្រះ នាមថា កុមេរាជ ដែលប្រែថា មាសដែរ ហើយដែលត្រូវនឹង ភាសាសៀមថា ព្រះថង រួចក្លាយយារទៅជាព្រះ ថោង ដូចដែលយើងធ្លាប់ថារត់មាត់មកហើយ ហេតុអ្វីបានជាជនជាតិខមក្លាយទៅឈ្មោះថា ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម នៅពេលជំនេរចេរកាលតមកក្រោយទៀត ចង់រក្សា តំលៃរិទ្ធិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញខ្លាំងពូកែ កាលពីជំនាន់កមេរុរាជ ជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ បានជាប្រែក្លាយឈ្មោះពី កមឬ ខម មកជា កមេរុ ឬខមេរុ ហើយដែលយាយូរៗមក ទៅជាក្មេរ រួចទីបំផុតទៅជាខ្មែរសព្វថ្ងៃនេះ ។ ចុះចំពោះពាក្យថា កម្ពុជា វិញយ៉ាងម៉េចដែរ? បើយើងបានពិចារណានូវសម្មតិកម្មពីខាងលើនេះរួចហើយ យើង ប្រហែលជាអាចយល់បានដោយងាយ អំពីន័យនៃឈ្មោះ កម្ពុជានេះ។ នៅក្នុងពាក្យថា កម្ពុជា យើងឃើញមាន ពាក្យ កម ដែលប្រែថាមាស ហើយនិងពាក្យ ពុជា ដែលប្រែថាពូជផ្សំគ្នាទៅជា កម្ពុជា គឺកម ឬខម ឬក្មេរ ឬខ្មែរ ដដែលហ្នឹង។ សរុបសេចក្ដីមក យើងអាចសង្ខេបទស្សនៈរបស់លោករស់ សារេត ក្នុងតារាងខាងក្រោមនេះ។
ហេតុអ្វីបានជាជនជាតិខមក្លាយទៅឈ្មោះថា ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម នៅពេលជំនេរចេរកាលតមកក្រោយទៀត ចង់រក្សា តំលៃរិទ្ធិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញខ្លាំងពូកែ កាលពីជំនាន់កមេរុរាជ ជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ បានជាប្រែក្លាយឈ្មោះពី កមឬ ខម មកជា កមេរុ ឬខមេរុ ហើយដែលយាយូរៗមក ទៅជាក្មេរ រួចទីបំផុតទៅជាខ្មែរសព្វថ្ងៃនេះ ។
កម > ខម > កមេរុ > ក្មេរ > ខ្មែរ > កម + ពុជា > កម្ពុជា ឬ កមពុជា
៤. ទស្សនៈលោក ពៅ ឈិន
លោកពៅ ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញបានសរសេរក្នុងសៀវភៅ «អរិយធម៌ខ្មែរ-មន» បោះពុម្ព ចុងឆ្នាំ១៩៧១ ថា «ពាក្យថាខ្មែរ ក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះ អង្គទ្រង់បានប្រាប់ថា នៅក្នុងអក្សរសិលាចារឹកពីបុរាណឃើញ មានសរសេរ ក្មេរ យ៉ាងនេះខ្លះដែរ ប៉ុន្ដែព្រះអង្គទ្រង់យល់ថា ពាក្យនេះទំនងមកពីមគធភាសាថា ខេមរៈ ដែលប្រែថា «មនុស្សមានសេចក្ដីក្សេម» ដោយសំរេច រូបមកពីអត្ថិតទ្ធិតថា ខេមំ-យស្ស-អត្ថិតិ-ខេមរោ»។ មួយទៀតពាក្យថា ខេមរ មកពី «ខិ + មៈ + រៈ» ប្រែថា «ក្សេម ល្អ ការរក្សានូវ ប្រយោជន៍ដែលបានហើយ»។ ដូច្នេះត្រង់ពាក្យថា ខ្មែរ ដែលសម្ដេចព្រះសង្ឃរាជព្រះអង្គទ្រង់យល់ថា ទំនងជាមកពីមគធ ភាសាថា ខេមរៈនោះ បើតាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ថាពិតជាមកពីពាក្យថា ខេមរៈ នោះមែន ពីព្រោះកាលខ្ញុំនៅវត្ដពីក្មេងនោះ ខ្ញុំធ្លាប់បានមើលឃើញនៅក្នុងសាស្រ្ដាស្លឹករិត ដែលចាស់ពី បុរាណកាល បានចារសរសេរអក្សរតំរួតគ្នារបៀប នេះច្រើនណាស់ «គឺយកព្យញ្ចនៈដើមព្យាង្គទៅត្រួតលើព្យញ្ជនៈប្រកបដូចជា ត្មា = តាម, ថែ្មទ្ងាំ = ថែមទាំង ផ្មើ = ផើម៘ ដោយអាស្រ័យហេតុដូចមានចង្អុលខាងលើនេះ លោកពៅ ឈិន ជឿថា ខេមរ > ខ្មេរ > ខ្មែរ (ស្រះឯកើតមក ពីការនិយមរបស់ខ្មែរក្នុង ការអានស្រះ «េ » បាលី-សំស្រ្កិត។ ចំពោះពាក្យ ខម លោកពៅ ឈិន បានសរសេរថា(?) មួយទៀតពាក្យថា ខម នេះបើថាវាក្លាយមកពីពាក្យ ដើមថា «ខមៈ + អ» ដែលប្រែថា អត់ អត់ធន គួរ ឬថា ផែនដី នោះវិញក៏បានដែរ ដោយហេតុថា ខ្មែរយើងនេះជាអ្នកទទួលអរិយធម៌ព្រះពុទ្ធ សាសនា ដែលមានអវិហឹង្សាធម៌ គឺត្រូវមានចិត្ដគំនិតអត់ធន មិនបៀតបៀនមនុស្សសត្វទូទៅជាប្រធាន។ ចំពោះពាក្យកម្ពុជា លោកពៅ ឈិន បានសរសេរថា «ព្រះថោងនោះបានផ្លាស់នាមប្រទេសពី នគរគោកធ្លក នោះមកក្រុងកម្ពុជាធិបតី។ ថាបានជាអោយឈ្មោះថា ក្រុងកម្ពុជាធិបតី វិញនោះ ពីព្រោះចង់ប្រើជំនួសពាក្យ សុវណ្ណភូមិ ប្រែថា កន្លែងមានមាស ដោយពាក្យទាំងពីរនេះ មានន័យថា «កន្លែងកើតមាស» ដូចគ្នា។ ថាចុះ ហេតុអ្វីក៏ចាំយកពាក្យថា កម្ពុជា មកប្រើជំនួសពាក្យសុវណ្ណភូមិ បើពាក្យទាំងពីរនេះមានន័យ ដូចគ្នាទេ? ត្រង់នេះថា វាមកពីពួកមន ដែលគេបាននៅតាមមាត់ទន្លេមេនាមរហូតដល់ខាងត្បូងប្រទេសភូមា ក្នុងជ្រោយសុវណ្ណភូមិ ជាមួយ គ្នាដែរនោះ គេបានតាំងរដ្ឋអំណាចមួយដែរ។
៥. ទស្សៈរបស់លោក មាស ហាំ
លោកមាស ហាំមន្រ្ដីចូលនិវត្ដន៍ម្នាក់បានសរសេរក្នុងអត្ថបទ ពង្សាវតារអក្សរខម (វាយអង្គុលីលេខ)ថា នៅប្រទេសឥណ្ឌាមានរដ្ឋមួយហៅថា ខមបុត្ដ ឬខមពុជ ឬកមបុត្ដ ឬកមពុជ។ ដូច្នេះយើងអាចនឹងយល់បានថា ដោយ ហេតុតែអ្នកស្រុករដ្ឋ ខមពុជ ឬ កម្ពុជា មកតាំងទីលំនៅ នៅប្រទេសគោកធ្លកច្រើន ហើយអ្នកទាំងនោះសុទ្ធសឹង តែជាអ្នកដំរេះវិជ្ជាឆើតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោកធ្លក ក៏ប្រែឈ្មោះ នគរគោកធ្លកអោយទៅជា កម្ពុជា តមក។ ឯត្រង់ពាក្យហៅទៅពលរដ្ឋវិញ គេហៅ កម ទៅដូចជាពុំស្របតាមពាក្យសំដីខ្មែរ ដូច្នេះគេហៅថា ខមទៅវិញ។ ដោយហេតុតែជាតិខមស្និទ្ធស្នាលជាមួយអ្នកគោកធ្លកទើបគេហៅថា ខេមរៈ (ក្លើម្រាក់) ដែលក្លាយទៅទៀតថា ខេមរៈតែដោយ ពាក្យនេះវែងពិបាកនិយាយ ទើបកែថា ខមមែ ដែលក្លាយទៅជាខ្មែរ។
៦. ទស្សនៈលោក ហ៊ឹម ខាន់
លោក ហ៊ឹម ខាន់ជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរ។ ក្នុងអត្ថបទវាយអង្គុលីលេខ «ខមអធិប្បាយ» លោកបានពន្យល់ថា ពួកនាគដែល ជាម្ចាស់ដើមនៃប្រទេសឥណ្ឌា ត្រូវខ្ចាត់ភ្លាត់មកសុវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌ ឈ្លានពាន(ពួកអារ្យ)។ មុននាគមកដល់ គេឃើញផែនដី សុវណ្ណភូមិមានម្ចាស់ដើមហើយគឺពួកខែ និងពួក មន ក៏ប៉ុន្ដែលោកអ្នកប្រាជ្ញភាគច្រើនបានអះអាងស្របគ្នាថា ទីស្ថាននេះត្រូវអ្នកបស្ចឹមប្រទេស ធ្វើឥណ្ឌូបនីយកម្ម ទាល់តែក្លាយទៅជាប្រទេសឥណ្ឌាទី២ តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះ។ ពួកមនរមញ្ញជាអ្នកគោរពព្រះអាទិត្យ រីឯពួកខែ (គឺខ្មែរយើងនេះ) ជាអ្នកគោរពព្រះចន្ទ។ ចំបាំងបានកើតឡើងរវាងពួកនាគ និងពួកខែ-មន ហើយទោះបីជ័យជំនះបានទៅពួកនាគក៏ ដោយ ក៏មួយភាគធំត្រូវក្លាយជាខែ ហើយមួយភាគទៀតក្លាយជាមន។ តាំងពីកាលនោះមក នាមនាគក៏កាន់តែបាត់ទៅៗ។ គេពុំដឹងបា្រកដថា ជនជាតិខែរួមនឹងមនហៅថា ខមពីកាល ណាទេ។ អ្នកខ្លះហៅខមទៅជា ក្រម ត្លម យុមខាំ ចាម សៀម លាវ ល្វោ ក៏មាន។ គេថាខមនេះច្រើន មានពណ៌ សំបុរខ្មៅ។ ក្នុងសៀវភៅចិន្ដាមុនីចែងថា ខម ឬខ្មែរជាជាតិសាសនតែមួយ។ ខ្មែរ ខេមរ និង កម្ពុជាមានន័យដូចគ្នា។
៧. ទស្សនៈលោក ឆត្រាប្រេមឬឌី
លោកឆត្រាប្រេមឬឌីជាអ្នកស្រាវជ្រាវខ្មែរម្នាក់នៅបរទេស។ ក្នុងអត្ថបទមួយមានចំនងជើងថា «ខ្មែរមកពីណា» ផ្សាយតាមវិទ្យុជាតិ កាលពីខែកម្ភៈ ១៩៧៣ លោកបានបញ្ចេញយោបល់របស់លោកថា កាលពីសម័យបុរាណប្រ ទេសខ្មែរផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ។ ពាក្យនេះក្លាយមកទៀតទៅជា ក្រមពូជ រួច កមពូជ រួច កម្ពុជា ឬ ខម។
៨. ទស្សនៈលោក កេង វ៉ាន់សាក់
ក្នុងសម័យប្រជុំពេញអង្គ នៃក្រុមប្រឹក្សារាជានាចក្រ (អិលូវព្រឹទ្ធសភា) ស្ដីពីការបង្កើតវិទ្យាស្ថានខ្មែ-មន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៧០ លោកកេង វ៉ានសាក់បានថ្លែងបំភ្លឺអង្គប្រជុំចំពោះពាក្យ ខ្មែរ និងកម្ពុជា មានសេចក្ដី ដូចតទៅ៖ ពាក្យ ខ្មែរ ក្លាយមកពីពាក្យ ក + មេ ។ ហេតុបានជាដូច្នេះ ព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គម បានសេចក្ដីថា ខ្មែរយើងជាអ្នកមេនិយម matriarcaliste។ បុព្វបទ «ក» មាននាទី ធ្វើន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែខ្លាំងឡើង ដូច្នេះ ក + មេ មានន័យថា អ្នកគោរពមេខ្លាំងជាងអ្នកឯទៀត ដែលគោរពល្មមៗ ឬគោរពឳពុកទៅវិញ។
ក + មេ > កមេ > ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ ពាក្យ
កម្ពុជា ក្លាយមកពី ក + ពូជជា ។ ហេតុដែលគេហៅខ្មែរយើងថា ពូជជា ព្រោះយើងពុំដែលធ្វើខ្ញុំ កញ្ជះអ្នកឯទៀតឡើយ។ ហើយដើម្បីអោយ ឃើញន័យកាន់តែខ្លាំង គេដាក់បុព្វបទ «ក» ពីមុខមកទៅ ជា ក + ពូជជា > កពូជជា ដែលអ្នកបាលីសំស្រ្កឹតនិយមសរសេរទៅជា កម្ពុជា ដូច្នេះវិញ។

សរុបសេចក្ដីមក យើងឃើញថាទស្សនៈចំពោះពាក្យថា ខ្មែ-ខម - កម្ពុជា នេះមានច្រើនមែន តែមិនទាន់ចុះសំរុងគ្នានៅឡើយ។ ភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅរិសគល់ឥណ្ឌា មានតែលោកកេង វ៉ាន់សាក់ម្នាក់ទេដែលបានយករិសគល់ខ្មែរ-មន មកធ្វើជាមូលដ្ឋានក្នុងការពន្យល់នេះ។ គួរកត់សំគាល់ថា ពាក្យ ខ្មែរនេះច្បាស់ជាបានក្លាយមកពីពាក្យ ខ្មេរ (សម័យអង្គរ) ដែលបានក្លាយមកពី ក្មេរ ទៀត (សម័យមុនអង្គរ)។ គួរកត់សំគាល់ម្យ៉ាងទៀតថា ខ្មែរយើងនិយមហៅខ្លួនឯងថា ខ្មែរ ឯប្រទេសយើងៗហៅថា ស្រុកខ្មែរ។ ពាក្យថា កម្ពុជា បានក្លាយមកពីពាក្យ កម្ពុជា ដែលបានប្រើក្នុងសិលាចារឹក (ព្រះគោល) ឬ កម្វុជទេស(បន្ទាយឆ្មារ)។ លិលាចារឹកចាមក៏មានប្រើពាក្យ កម្វុជទេសនេះ សំរាប់សំគាល់ប្រទេសខ្មែរយើងដែរ។ សិលាចារឹកបក្សីចាំក្រុង នៅ ស.វ ទី១០ បានពន្យល់ថា ស្ដេចកម្ពុជាមានដើមកំណើតមកពីឥសី កម្ពុ និងនាងអប្សរមេរា។ បើដូច្នេះឃើញថា ពាក្យ កម្ពុជា មានជាប់ទាក់ទង នឹងស្ដេច ឬរាជវង្សនេះច្រើន។ តើពាក្យ កម្ពុជានេះត្រូវគ្នា នឹងពាក្យចិនថា ចេនឡា ឬទេ ? ព្រោះជនជាតិនេះច្រើនហៅប្រទេសយើងថា ចេនឡា តាំងតែពីចេនឡាជារដ្ឋចំនុះរបស់ហ្វូណនរហូតដល់ពេលវាយហ្វូណន ពង្រីកអោយទៅជាចេនឡាធំគឺ នៅពេលដែលមានប្រើពាក្យ កម្វុជទេស ក្នុងសិលាចារឹក។ ឯជនជាតិយួនក៏បានប្រើពាក្យ ចិនឡាប = ចេនឡា តមកទៀត សំរាប់សំគាល់ប្រទេសខ្មែរ នៅសម័យក្រោយអង្គរ គឺសម័យដែលស្ដេចខ្មែរមានឋានន្ដរនាមថា ក្រុងកម្ពុជាធិបតី។ គួរកត់សំគាល់ជាបន្ថែមទៀតថា ពាក្យខ្មែរនេះត្រូវបានជនជាតិបរទេស ស្គាល់យូរយាណាស់មកហើយ។ ចិន ហៅយើងថា គីម៉ាវ អារ៉ាប់ហៅថា កោម៉ារ (Qomar) ចាមហៅ ក្វីរ-ក្មីរ យួនហៅ កាវមេន ឬកាវមៀន សៀម លាវហៅខម។ ចំពោះពាក្យ ខម នេះលោកពញាអនុមានរាជធន អ្នក ប្រាជ្ញថៃខាងអក្សរសាស្រ្ដបានសរសេរក្នុងសៀវភៅ «Thai literature in Relation to the Diffusion of her cultures ថា Who were tho Khoms? They were probably a race of people akin to the Mons and the Khmers Cambodians of the present-day The olmon alphabet and also the old Khmer alphabet were called khom by the Thai។ បើតាន័យខាងលើពាក្យ ខម ទំនងជាកើតមកពី ខ(ខ្មែរ) + ម(មន) ទេដឹង? ព្រោះខ្មែរយើងមិននិយមហៅខ្លួនឯងថាខមទេ មានតែសៀម លាវ ហើយពួកនេះមានការកោតស្ញប់ស្ញែងចំពោះពួកខមនេះណាស់ ព្រោះ ខម (ខ្មែរ + មន?) ជាអ្នកមានអរិយធម៌ខ្ពង់ខ្ពស់ដែលបានជះឥទ្ធិពលទៅលើពួកសៀមលាវ យ៉ាងសំបើម។
សរុបសេចក្ដីមក យើងឃើញថាទស្សនៈចំពោះពាក្យថា ខ្មែ-ខម - កម្ពុជា នេះមានច្រើនមែន តែមិនទាន់ចុះសំរុងគ្នានៅឡើយ។ ភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅរិសគល់ឥណ្ឌា មានតែលោកកេង វ៉ាន់សាក់ម្នាក់ទេដែលបានយករិសគល់ខ្មែរ-មន មកធ្វើជាមូលដ្ឋានក្នុងការពន្យល់នេះ។ គួរកត់សំគាល់ថា ពាក្យ ខ្មែរនេះច្បាស់ជាបានក្លាយមកពីពាក្យ ខ្មេរ (សម័យអង្គរ) ដែលបានក្លាយមកពី ក្មេរ ទៀត (សម័យមុនអង្គរ)។ គួរកត់សំគាល់ម្យ៉ាងទៀតថា ខ្មែរយើងនិយមហៅខ្លួនឯងថា ខ្មែរ ឯប្រទេសយើងៗហៅថា ស្រុកខ្មែរ។ ពាក្យថា កម្ពុជា បានក្លាយមកពីពាក្យ កម្ពុជា ដែលបានប្រើក្នុងសិលាចារឹក (ព្រះគោល) ឬ កម្វុជទេស(បន្ទាយឆ្មារ)។ លិលាចារឹកចាមក៏មានប្រើពាក្យ កម្វុជទេសនេះ សំរាប់សំគាល់ប្រទេសខ្មែរយើងដែរ។ សិលាចារឹកបក្សីចាំក្រុង នៅ ស.វ ទី១០ បានពន្យល់ថា ស្ដេចកម្ពុជាមានដើមកំណើតមកពីឥសី កម្ពុ និងនាងអប្សរមេរា។ បើដូច្នេះឃើញថា ពាក្យ កម្ពុជា មានជាប់ទាក់ទង នឹងស្ដេច ឬរាជវង្សនេះច្រើន។ តើពាក្យ កម្ពុជានេះត្រូវគ្នា នឹងពាក្យចិនថា ចេនឡា ឬទេ ? ព្រោះជនជាតិនេះច្រើនហៅប្រទេសយើងថា ចេនឡា តាំងតែពីចេនឡាជារដ្ឋចំនុះរបស់ហ្វូណនរហូតដល់ពេលវាយហ្វូណន ពង្រីកអោយទៅជាចេនឡាធំគឺ នៅពេលដែលមានប្រើពាក្យ កម្វុជទេស ក្នុងសិលាចារឹក។ ឯជនជាតិយួនក៏បានប្រើពាក្យ ចិនឡាប = ចេនឡា តមកទៀត សំរាប់សំគាល់ប្រទេសខ្មែរ នៅសម័យក្រោយអង្គរ គឺសម័យដែលស្ដេចខ្មែរមានឋានន្ដរនាមថា ក្រុងកម្ពុជាធិបតី។
ខ. មន
ក្នុងអំបូរខ្មែរ-មន មនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមក។ យ៉ាងណាមិញ ក្នុងអតីតកាល មនជាជាតិមួយធ្លាប់ថ្កុំថ្កើងរុងរឿង មានទឹកដីធំទូលាយ មានប្រវត្ដិសាស្រ្ដយូរអង្វែងមកហើយ។ ដូនតាខ្មែរបុរាណស្គាស់ជាតិមននេះ ច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀង និងបទភ្លេងជាច្រើន ដែលមានទាក់ទងនឹងជនជាតិនេះ ដូចជាបទ «មនមុជទឹក» បទ «សំណាងមន» ៘ ជនជាតិមនហៅខ្លួនឯងថា មន ប៉ុន្ដែជាតិភូមាបែរជាហៅជាតិនេះថា តៈលាញ់ Talaing វិញ។ តើពាក្យមន នេះមានន័យសេចក្ដីដូចម្ដេច? ហើយពាក្យថា តៈលាញ់នោះមានន័យសេចក្ដីដូចម្ដេចទៀតដែរ?។ ជនជាតិមន បានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យ មន សំរាប់សំគាល់ខ្លួនគេទេ ហើយបានបញ្ជាក់ទៀតថា តាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះ ពាក្យ មន នេះទំនងជាក្លាយមកពីពាក្យបាលី មនុ ហើយមានន័យថាប្រជាជាតិ ដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែ។ នៅក្នុងសិលាចារឹកបុរាណ គេឃើញមានប្រើពាក្យថា ម៌េញ៍ ដែលអ្នកសិក្សាស្រាវជ្រាវសន្មតថាបានវិវត្ដបន្ដិចៗដូចនេះ៖
ម៌េញ៍ > រមេញ៍ > មញ៍ > មន៍
សព្វថ្ងៃនេះ ជនជាតិមនជួនកាលសរសេរថា មញ៍ ជួនកាលសរសេរថា មន៍។ ចំពោះថា តៈលាញ់វិញ មានទស្សនៈច្រើនបែបយ៉ាងដែលខិតខំពន្យល់។ នៅទីនេះយើងសូមលើកយកតែបីមកជំរាបដូចតទៅនេះ។ ១. ទស្សនៈដែលយល់ថា តៈលាញ់ក្លាយមកពី តយលយ (Toi loin) តយ មានន័យថា មិច្ឆាទិដ្ឋិជន ឯលយ មានន័យថា ត្រូវវិនាសអន្ដរាយ។ តយលយ មានន័យថា ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិនាសអន្ដរាយ។ ទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថា ក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គមាន នាមថា តិសៈ សោយរាជ្យនៅនគរ ថាទង។ កាលនោះមានពួកមិច្ឆាទិដ្ឋិជនវាមកញុះញង់ស្ដេចអង្គនេះអោយ យល់ខុសជាត្រូវ ដោយបោះបង់ចោលនូវជំនឿព្រះពុទ្ធសាសនា ព្រះពុទ្ធ រូបទាំងឡាយ ត្រូវបញ្ជាអោយយកទៅ បោះចោលក្នុងទឹកទន្លេ។ គ្រានោះមានកូនស្រីសេដ្ឋីម្នាក់ មានឈ្មោះហៅថា មិត្លថូ នាងនោះជាពុទ្ធសាស និក យកចិត្ដទុកដាក់គោរពបូជាព្រះពុទ្ធខ្លាំងណាស់ ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចទមិឡនោះ តិសៈ ក៏បានស្រង់យកព្រះពុទ្ធបដិមាករ ខ្លះដែលគេទំលាក់ក្នុងទឹកទន្លេ យកទៅតំកល់ទុកក្នុងផ្ទះនាង។ អាស្រ័យដោយ ហេតុនោះ នាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើង និងដោយអោយដំរីជាន់ ប៉ុន្ដែទោះបីពេជ្ឃឃាត ខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏ពុំអាចសំលាប់នាងបាន។ ដោយងឿងឆ្ងល់ខ្លាំង ស្ដេចក៏សួរទៅ នាងថា តើនាងចេះមុខវិជ្ជាគាថាអ្វីទេ? នាងឆ្លើយថា នាងពុំមានសិល្បសាស្រ្ដអ្វីក្រៅពីជំនឿដ៏មុតមាំលើព្រះពុទ្ធឡើយ។ ស្ដេចតិសៈ យល់កំហុសរបស់ខ្លួន ក៏វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញ។ បន្ទាប់មក ក៏បញ្ជាអោយចាប់ពួកមិច្ឆាទិដ្ឋិជនទាំងឡាយ ព្រមជាមួយនឹងញាតិ សន្ដានទាំងអស់យកទៅកប់ត្រឹមក សំលាប់ដោយភ្ជួរពីលើ។ ខ្លះទៀតដែលមិនចង់ស្លាប់ដោយវិធីនោះ ក៏រត់ទៅលោតទឹកធ្វើអត្ដឃាតទៅ ដូច្នេះ ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវស្លាប់វិនាសអស់រលីងពីនគរ។ ក្នុងភាសាមន «ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវិនាសអន្ដរាយ» គេនិយាយថា តយឡយ ទើបមានជនខ្លះយល់ស្មានថា យូរៗទៅពាក្យនេះក៏ប្រែក្លាយទៅជា តៈលាញ់ ដែលជនជាតិភូមា ប្រើសំគាស់ជាតិមននេះឯង។ ២. ទស្សនៈដែលយល់ឃើញថា តៈលាញ់ ក្លាយមកពីពាក្យភូមាពីរម៉ាត់ តាន និងលាញ (Tan lgaing)។ នេះ គឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមា ម្នាក់ឈ្មោះ អ៊ូឆាន់ម្យៈ (U Chan Mya) សាស្រ្ដាចារ្យអក្សរសាស្រ្ដនៅសកល វិទ្យាល័យម៉ាន់ តៈលេ (Mandalay)។ លោកនេះយល់ថា តានមាន ន័យថា ទឹក ឯលាញ មានន័យថា ចំរើនលូតលាស់ខ្លាំង ឬកន្លែងដែលមានទឹកជោរជន់ ។ ចំនេរតមកពាក្យ តាន ក្លាយជាពាក្យ តៈ ហើយលាយ ក្លាយជា ហ្លាញ (Hliang)។ នៅទីនេះពាក្យ តៈ គ្មានន័យសេចក្ដីអ្វីអោយពិតប្រាកដទេ។ ហ្លាញ វិញមានន័យថា រលក ឬរលកធំៗ។ ចំពោះអ្នក ប្រាជ្ញរូបនេះ ប្រទេសមនដែលស្ថិតនៅក្នុង ប្រទេសភូមាខាងត្បូងសព្វថ្ងៃ ជាតំបន់ស្ថិតនៅ តាមឆ្នេរសមុទ្រ ហើយដែលតែងតែមានភ្លៀងធ្លាក់ ជោគជាំផង នោះសមជាមានឈ្មោះហៅថា តានលាញណាស់ ហើយយូរៗទៅក៏គេប្រើពាក្យនេះសំរាប់សំគាល់ជនជាតិដែលរស់នៅទីនោះតែ ម្ដង គឺជនជាតិមនហ្នឹងឯង។ ទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុផលច្រើន គួរយកទៅពិចារណា ក៏ប៉ុន្ដែគេពុំឃើញប្រើ ពាក្យនោះ ក្នុងសិលាចារឹក សំរាប់សំគាល់ជនជាតិមនសោះឡើយ។ ៣. ទស្សនៈទី៣ ដែលចាត់ទុកថា តៈលាញ់ក្លាយមកពីពាក្យ តេលិង្គណ ដែលជាតំបន់មួយស្ថិតនៅលើឆ្នេរសមុទ្រខាងកើតនៃប្រទេសឥណ្ឌា។ តាមទស្សនៈនេះគេយល់ថា ជនជាតិឥណ្ឌា កាលពីដើមបានមកធ្វើជំនួញនៅប្រទេសមន ហើយបានរៀបការជមួយនឹងស្រីមន តែលុះដល់ ត្រលប់ទៅស្រុកកំណើតវិញ ពុំបាននាំប្រពន្ធកូនទៅជាមួយផងទេ។ ចំពោះពួកមនជាកូនទាំងនោះហើយដែលគេអោយឈ្មោះហៅថា តៈលាញ់ គឺមានន័យថា គ្មាន បា ឬកូនឥតបា ក៏ប៉ុន្ដែចំនេរតមកពាក្យ តៈលាញ់ នេះក៏បានប្រើជាទូទៅសំរាប់ជនជាតិមនទាំងមូល។ ជាការពិតណាស់ថា ក្នុងបុរាណកាល ជនជាតិឥណ្ឌា និងមនមានការប្រាស្រ័យទាក់ទងនឹងគ្នាជាច្រើន។ ជាភស្ដុតាង គឺជន ជាតិមនបានទទួលអិទ្ធិពល វប្បធម៌ពីជនជាតិ ឥណ្ឌាច្រើន មានតួអក្សរពុទ្ធសាសនាថេរវាទជាដើម។ ក្នុងទំនាក់ទំ នងរវាងជនជាតិទាំងពីរនេះ ទំនងជាមានពួកឥណ្ឌាមកពីតំបន់តេលិង្គណមែន ហើយ។ លោកសឺដេស Coedès ក៏មានយោបល់ដូចនេះដែរ L'appellation de Talaing, appliquée aux Môns par ley Birmans, semble indiquer qu'à une certaine époque le Telingana ou région de Madras fut enrelations partière- maent actives avec le pays môn តែការដែលយកពាក្យថា តៈលាញ់ ប្រើសំរាប់សំគាល់ជនជាតិមនទាំង អស់ហាក់ដូចជាពុំសមរម្យ ។ តាមយោបល់របស់ជនជាតិមនផ្ទាល់ថា ពាក្យតៈលាញ់ ដែលមានន័យថា កូនឥតបា ជារឿងប្រឌិតឡើងដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះរបស់ជាតិគេប៉ុណ្ណោះ។ តាមការពិតពាក្យ តៈលាញ់ មានន័យថាបាត់បង់ឳពុក ឬឳពុកត្រូវបាត់បង់ ហើយ បានក្លាយមកពីពាក្យ អិតលញរៈ (I'ta loin ra) ពាក្យថា អិតៈ ឬតៈ នេះមានន័យថា ឳពុក ឯពាក្យ លញរៈមានន័យថា បាត់បង់ ឬវិនាស តែនៅទីនេះ ពាក្យថា អិតៈ ពុំមែនសំគាល់ត្រឹមតែឳពុកជាមនុស្សម្នាក់ឬច្រើននាក់ប៉ុណ្ណោះទេ តែសំគាល់នូវទឹកដីទាំងមូល ជាគេដំណែលពីដូនតារបស់ជនជាតិ មនតែម្ដង។ សូមជ្រាបថា ក្នុងគ្រាដែលជនជាតិភូមា វាយលុកចូលក្នុងរដ្ឋមន ជនជាតិនេះរត់គេចពីភូមិស្រុកដើរបន្ដើរស្រែកបន្ដើរថា អិតៈលញរៈ! បានសេចក្ដីថា ទឹកដីឳពុកយើងត្រូវវិនាសអន្ដរាយអស់ហើយ តែពាក្យខាងដើមគឺ អិ និងពាក្យខាងចុង លឺមិនសូវច្បាស់ នៅសល់តែពាក្យ តៈលញ ដែលក្លាយទៅជា តៈលាញ់ តាមសំដីរបស់ជនជាតិភូមាតែម្ដងទៅ។ តើជនជាតិដែលមានឈ្មោះថាមននេះ មានគ្នាប៉ុន្មាននាក់ ហើយរស់នៅទីណា ខ្លះ? និងជាពិសេសតើជនជាតិនេះមានប្រវត្ដិពីខាងដើមរៀងដូចម្ដេចខ្លះដែរ? បើតាមពត៌មានដែលយើងបានទទួល ឃើញថាមនមានចំនួនសរុបប្រហែល ៧លាននាក់។ ក្នុងប្រទេសភូមា ទីកន្លែងដែលជនជាតិនេះរស់នៅ ច្រើនកុះករបំផុត គឺតំបន់ឆ្នេរសមុទ្រ តេណាស្សេរីម (Tenasserim) និងបេគូ (Pegu)។ ប៉ុន្ដែនៅរដ្ឋធានីយ៉ាងកូង (Rangoon) និងក្នុងភូមិឆ្ងាយ ដាច់ស្រយាល ស្ថិតនៅខាងលិច ក៏មានជន ជាតិមនរស់នៅខ្លះដែរ។ ជនជាតិមនក្នុងប្រទេសថៃមានចំនួនតិចជាងប្រទេសភូមា ហើយច្រើននៅ ជិតៗក្រុង បឹងកក់ នៅជុំវិញកាន់បុរី (ពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅ ស.វ.ទី១៨-១៩) នៅលព្វបុរី នៅអុថៃថានី និងនៅជិតនគររាជ។ ប្រពៃណីប្រវត្ដិសាស្រ្ដមនបានដំណាលថា ជនជាតិមនមានកំណើតនៅត្រង់ថាទង (សុធម្មវតី) នៅប្រមាណ ៦០០ឆ្នាំ មុន គ.ស.ម៉្លេះ។ តែ ចំលែកត្រង់សព្វថ្ងៃហាក់ដូចជាគ្មានសល់អ្វីជាដុំកំភួន ល្មមអោយចាត់ទុកទីនោះ ថាជារាជ ធានីចាស់ ឬមួយបុរាណវត្ថុដែលនៅសល់ ត្រូវកប់ បាត់ទៅក្នុងដីអស់ទៅហើយ? បើយើងពឹងផ្អែកទៅលើឯកសារចិន ឃើញថាជនជាតិមនបានបង្កើត រដ្ឋទ្វារវតី នៅស.វទី៧ ដែលមានទីតាំងនៅ ត្រង់វាលទំនាបខាងក្រោម នៃទន្លេមេណាម ក្នុងប្រទេសថៃសព្វថ្ងៃ។ ប៉ុន្ដែបើតាមប៉ាន់ស្មានមើលទៅរដ្ឋនេះប្រហែលកកើតឡើងនូវមុន ស.វ. ទី៧ ព្រោះនៅត្រង់ព្រះបឋមពងទឹក ដែលស្ថិតនៅក្នុងរដ្ឋទ្វារវតីគេបានរកឃើញវត្ថុជាច្រើន ដែលមានកាលកំនត់ មុនពាក់កណ្ដាល ស.វ.ទី៦។ ចិនប្រហែលមិនបានស្គាល់រដ្ឋនេះមុន ស.វ.ទី៧ ព្រោះវានៅមិនចំផ្លូវជំនួញ។ នៅក្រោយកាលកំនត់នេះបន្ដិច ក្រោមកិច្ចដឹកនាំរបស់ព្រះនាង ឆាម្មទេវី ជនជាតិមនបានកសាងរដ្ឋមួយទៀតគឺ រដ្ឋហវិបុញ្ជ័យនៅត្រង់វាលទំនាបខាងលើនៃទន្លេមេណាម។ ព្រភពចិនបានអោយដឹងថែមទៀតថា រដ្ឋថ្មីមួយ ត្រូវបានស្ថាបនាឡើងមួយទៀត គឺរាជាណាចក្រហង្សវតីនៅឆ្នាំ ៨២៥ ដោយបងប្អូនភ្លោះពីរនាក់ឈ្មោះ សមល និងវិមល ហើយរដ្ឋនេះ ស្ថិតនៅខាងត្បូងប្រទេសភូមា នៅចន្លោះទន្លេ អិរវតី និងសាល់វិន។ គេបានដឹងថា នៅឆ្នាំ ១០៥៧ ស្ដេចអនោរថដែលបានបង្កើតរដ្ឋភូមាដំបូងគឺ រដ្ឋបូកាន បានលើកទ័ពទៅវាយមន នៅថាទង ហើយថែមទាំងបាន ចាប់យកជាឈ្លើយអស់ជាច្រើនទៅជាមួយផង ។ គួកត់សំគាល់ថា ក្នុងចំនោម ឈ្លើយទាំងនោះ មានអ្នកប្រាជ្ញបណ្ឌិតកវីជាច្រើនដែលបាន ផ្សាយអរិយធម៌របស់ខ្លួនដល់ពួកអ្នកឈ្នះ មានតួ អក្សរ និងលទ្ធិពុទ្ធាសាសនាថេរវាទជាដើម។ មកដល់ស.វ.ទី១៦ គឺក្នុងឆ្នាំ ១៥៤០ មេទ័ពភូមា ម្នាក់មកពី តងអ៊ូ (Taungo) បានបង្កើតរាជវង្សថ្មីមួយទៀត ហើយលើទ័ពទៅវាយក្រុងបេគួយធ្វើជារាជធានីរបស់ខ្លួនរហូតទៅ ដែលបណ្ដាល អោយជនជាតិមនបាត់បង់ឯករាជ្យ អធិបតេយ្យរបស់ខ្លួន ហើយចាប់ពីពេលនោះមក ក៏អស់មាន ឋានៈជារដ្ឋរស់នៅបែកខ្ញែកគ្នា ហើយចំនួន ប្រជារាស្រ្ដក៏កាន់តែរលោះទៅៗ រហូតដល់សព្វថ្ងៃ ដោយហេតុតែ មានការបង្ក្រាបដោយសំលាប់រង្គាល បន្ទាប់ពីមានការបេះបោះទាមទារ សេរីភាពពីរលើក គឺក្នុងរជ្ជកាលស្ដេច បាយិណោងម្ដង ១៥៥១-១៥៨១ និងដោយមេទ័ពអាលោងផាយ៉ាម្ដងក្នុងឆ្នាំ ១៧៥៧ ហើយប្រហែលជា ដោយហេតុនេះហើយ បានជាជនជាតិភូមា និយមហៅមនថាតៈលាញ់ ( តៈលើង ខ្មែរថា ថ្លើង ក្នុងពាក្យថ្លើងបះ គឺ អ្នកចូលចិត្ដបះបោរ។
៣ - អំពីបុព្វប្រវត្ដិសាស្រ្ដខ្មែរ
I. ប្រវត្ដិទឹកដីខ្មែរ
ការសិក្សាបុព្វប្រវត្ដិសាស្រ្ដខ្មែរ តំរូវអោយយើងដឹងពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលមានប្រវត្ដិជាប់ទាក់ទង នឹងអាស៊ីអាគ្នេយ៍ទាំងមូល ។ យ៉ាងណាមិញគេបានដឹងថា នៅដើម និងនៅចុងស័ក (ère)ទី១ ភូមិភាគអាស៊ីអាគ្នេយ៍ បានពើបប្រទះនឹងពើងផ្នត់កាលេដូន្យាង (Plissement calédonien) និងពើងផ្នត់អែរស៊ីន្យាង(Plissement hercynien) ដែលបណ្ដាលអោយផុះផុលកើតបានជាជួរភ្នំ និងខ្ពង់រាបនានា នៅពាសពេញ ប្រទេសខ្មែរសព្វថ្ងៃ។ បន្ទាប់មកដីដែលដុះ ផុសឡើងនេះក៏ត្រូវទឹកសមុទ្រ ទន្រ្ទានបណ្ដាលអោយលិចលង់អស់ រហូតដល់ដំណាច់ស័កទី៣។ នៅ ដើមស័កទី៤មានការបំផុសដីម្ដងទៀតចាប់ពីភូមិភាគហេមពាន្ដ ចុះរហូតដល់ភូមិភាគអាស៊ីអាគ្នេយ៍ទាំងមូល។ ដីខ្មែរត្រង់ភាគខ្លះក៏ដុះឡើងកំពស់ ពី៧០០ ទៅ ៨៨០ ម៉ែត្រ។ ក្នុងអំលុងស័កទី៤ នេះ គេសង្កេតឃើញលំនាច និងជំនោរទឹកសមុទ្រឆ្លាស់គ្នាច្រើនលើកច្រើនសា ជាហេតុបណ្ដាល អោយដីដែលផុសឡើងហើយត្រូវលិចបាត់ ទៅក្នុងទឹកសមុទ្រវិញ រួចផុសឡើងសាជាថ្មីម្ដងទៀត។ នៅចន្លោះពី៦០០០០០ ដល់ ១៥០០០ ឆ្នាំមុន គ.ស. ទឹកសមុទ្របាននាចថយទៅពី១៣០ ដល់ ១៨០ម៉ែត្រ (បើប្រៀបធៀបនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃ)។ ភូគព្ភវិទូខ្លះបានពន្យល់ថា ដោយ អាស្រ័យហេតុខាងលើនេះហើយ បានជាកាលណោះភូមិភាគឥណ្ឌូចិន និងប្រជុំកោះអាំងសុយឡាំង (Insulinde) ស្ថិតជាប់គ្នារហូតគ្មានសមុទ្រ ខណ្ឌ ដូចយើងឃើញសព្វថ្ងៃនេះទេ។ នៅប្រមាណ១៥០០០ឆ្នាំ មុន គ.ស. ទឹកសមុទ្របានជោរឡើងកំពស់ ១៥ម ដែលជាហេតុនាំអោយទឹកដីខ្មែរ ក្រោមព្រមទាំងវាលទំនាបប្រទេសខ្មែរបច្ចុប្បន្នខ្លះលិចបាត់ទៅក្នុងទឹកវិញ។ នៅ ស.វ.ទី៣ មុន គ.ស. ទឹកសមុទ្របាននាចម្ដងៗទៅវិញ។ ឯទន្លេ មេគង្គក៏បាននាំដីល្បាប់មកចាក់បង្កើតជាដីសន្ដរចុះទៅទិសខាងត្បូង ដេញតាមសំរកទឹកសមុទ្រម្ដងៗដែរ(8)។
II. បុព្វប្រវត្ដិសាស្រ្ដខ្មែរ
តើទឹកដីខ្មែរដែលមានប្រវត្ដិដូចបានរៀបរាប់ខាងលើនេះ មានមនុស្សមករស់នៅចាប់តាំងពីពេលណាមក? ហើយការរស់នៅក្នុងសម័យ ដើមនោះ មានលក្ខណៈដូចម្ដេចខ្លះ?។ ចំពោះបញ្ហានេះបុព្វប្រវត្ដិវិទូបានពោលថា បុព្វប្រវត្ដិសាស្រ្ដខ្មែរមិនទាន់មានលក្ខណៈច្បាស់លាស់ព្រោះ ការស្រាវជ្រាវក្នុងវិស័យនេះមិនទាន់បានធ្វើអោយដិតដល់នៅឡើយ។ ចំពោះយុគថ្មបំបែក គេទើបតែរកឃើញដានខ្លះៗ ប៉ុណ្ណោះ។ នៅក្នុងឆ្នាំ ១៩៦៣ លោក E.Saurin បានរកឃើញដុំថ្មចាំងនៅទន្លេមេគង្គ នៅចន្លោះខែត្រស្ទឹងត្រែង និងខែត្រក្រចេះ។ ក្រៅពីនេះនៅមានវត្ថុផ្សេងៗ ទៀតធ្វើពីថ្មចាំង ត្រូវគេបានរកឃើញនៅតំបន់អង្គរដែរ។ ស្ថានីយឯទៀតៗ ដែលគេបានរកឃើញរហូតដល់សព្វថ្ងៃមានចំនួន៦ ហើយសុទ្ធតែ ស្ថានីយទាក់ទងនឹងយុគថ្មរំលីងលាយលោហធាតុ។
ក.១. ស្ថានីយសំរោងសែន អន្លង់ផ្ដៅ ម្លូព្រៃ
សំរោងសែនជាស្ថានីយមួយស្ថិតនៅខែត្រកំពង់ឆ្នាំង ខាងជើងបឹងទន្លេសាប។ ស្ថានីយនេះជាដីទួលមានកំពស់ ៥ម. ហើយមានផ្ទៃប្រមាណ ៦០០០ ម៉ែត្រក្រលាប៉ុណ្ណោះ។ លោក Roques បានរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៩។ ក្រោយមកលោក Moura ១៨៨២ លោក Aymonier 1901 លោក Mansuy 1902 និង 1923 បានទៅធ្វើ ការរុករកនៅទីនោះទៀត។ ការរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៦ ជាជំហានដំបូងក្នុងការស្រាវជ្រាវផ្នែកប្រវត្ដិសាស្រ្ដនៅអាស៊ីអាគ្នេយ៍។
អន្លង់ផ្ដៅជាស្ថានីយមួយស្ថិតនៅចំងាយ ៣០គ.ម.ត្រង់ទិសអាគ្នេយ៍ពីសំរោងសែន ហើយមានប្រដាប់ប្រដាដូច នៅស្ថានីយខាងលើនេះដែរ។ លោក Mansuy បានរកឃើញស្ថានីយនៅឆ្នាំ ១៩០២ ហើយបានដាក់ឈ្មោះ ហៅថា Longprao ទៀតផង។ ម្លូព្រៃស្ថិតនៅខាងជើងខេត្ដព្រះ វិហារ ហើយត្រូវបានរកឃើញដោយលោក P.lévy នៅឆ្នាំ ១៩៤៣។ ស្ថានីយនេះថ្មីជាងស្ថានីយពីរខាងលើ ព្រោះមានប្រដាប់ប្រដាធ្វើពីលោហធាតុច្រើន។ វត្ថុដែលគេបានរកឃើញនៅស្ថានីយទាំង៣នេះមាន ៖
- ពីថ្មរំលីង :ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំបកឈើ យកសរសៃ ទ្រនាប់ កាំបិទ កន្ដៀវ ថ្មសំលៀង ពុម្ពចាក់កន្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
- អំពីឆ្អឹងសត្វ : ចុងព្រួញ កាំបិត ផ្លែសន្ទូច កន្ដៀវ គ្រឿងអលង្ការ
- ពីសំបកខ្យង : អង្កាំ ទំហូ
- ពីដីឥដ្ឋ : ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រលូម ចានផើង
- ពីលង្ហិន : ចុងព្រួញ កន្ដៀវ ពូថៅ ដួង ផ្លែសន្ទូច
- ពីដែក : មានតែពន្លាក១គត់ នៅស្ថានីយម្លូព្រៃ។
- ឆ្អឹងមនុស្ស : ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៍ក្បាល១
- សំណង់ផ្ទះបាយ : ធ្យូង។
ក្នុងចំណោមរបស់ទាំងឡាយដែលបានរៀបរាប់ខាងពីលើ យើងបានសង្កេតឃើញថា វត្ថុធ្វើពីថ្មរំលីង បាននៅលាយលំជាមួយនឹងវត្ថុធ្វើពីលោហធាតុ។ ដូច្នោះយើងអាចសន្និដ្ឋានបានថា នៅប្រទេសខ្មែរយើងពុំមានព្រំដែនអោយបានច្បាស់ ពូថៅថ្មរំលីងមានពន្លួញ ផ្លែសន្ទូចធ្វើពីលង្ហិន ចានជើងធ្វើពីឥដ្ឋ លាស់រវាងយុគថ្ម និងយុគលោហធាតុទេ។ ឯរបស់ដែលធ្វើពីដែក មានតែមួយគត់គឺ ពន្លាកនៅម្លូព្រៃ ត្រង់នេះសអោយឃើញថា មនុស្សបុព្វប្រវត្ដិសាស្រ្ដប្រហែល ជាមិនទាន់ចេះស្លដែកនៅឡើយទេ។ ហើយបាន រៀនបច្ចេកទេសនេះពីពួកឥណ្ឌា ព្រោះគេបានសង្កេត ឃើញថាពួកកួយដែលចេះស្លដែក នៅក្នុងខេត្ដកំពង់ធំ នៅប្រើប្រាស់ស្នប់ ដែលគេឃើញមានប្រើប្រាស់ក្នុង រដ្ឋអុរិស្សរបស់ឥណ្ឌានៅឡើយ។ ម្យ៉ាងទៀត ពិធីសែនព្រេន ដែលពួកកួយបានប្រារព្ធធ្វើ មុនពេលស្លដែកម្ដងៗ ក៏ជាពិធីខាងសាសនាព្រាហ្មណ៍ដែរ។
គួរបញ្ជាក់ថា នៅឆ្នាំ ១៩០១ គេបានរកឃើញនៅកោះសំរោងសែន នូវលលាដ៍ក្បាលមួយ ដែលពុកផុយច្រើនណាស់ទៅហើយ ដោយសារ តែទឹកជំនន់នៅទីនោះ។ ក្រោយពីបានសិក្សាពួកបុព្វេប្រវត្ដិវិទូបានចាត់ទុកថាឆ្អឹងលលាដ៍ នេះស្ថិតនៅចន្លោះពួកក្បាលកណ្ដាល (mésocéphalie) គឺពួកក្បាលមូល (Sons- braachycéphalie)។ បើដូច្នេះ យើងឃើញថា ចំណាត់ខាងលើនេះមានលក្ខណៈស្រប នឹងលទ្ធផលរបស់លោក J.Deriker ដែលលោកបានរកឃើញថា ជនជាតិខ្មែរបច្ចុប្បន្ននេះ ជាពូជដែលមានក្បាលមូល (Sous- brachycéphalie) ដោយមានសន្ទស្សន៍ លលាដ៍ ៨៣,៦។ ការប្រៀបធៀបនេះបានអនុញ្ញាតអោយយើងសន្និដ្ឋានបានថា មនុស្សដែលរស់នៅសម័យសំរោងសែនគឺ ពិតជាបុព្វបុរស របស់ជនជាតិខ្មែរសព្វថ្ងៃ ហើយលោកមិនទាន់បានទទួលឥទ្ធិពលឥណ្ឌានៅឡើយក្នុង វិស័យបូជាសព។ ដោយសំអាងទៅលើកំពស់ដីល្បាប់៥ម ដែលគ្របពីលើស្ថានសំរោងសែន អ្នកបច្ចេកទេសបាន សន្និដ្ឋានថា ស្ថានីនេះមានអាយុប្រហែល ១០០ ឬ ២០០ ឆ្នាំមុន គ.ស.។
ក.២. ស្ថានីយព្រែកឆ្លូង
នេះជាស្ថានីយថ្មរំលីងមួយទៀត ដែលលោក B.Groslier បានរកឃើញនៅព្រែកឆ្លូង សុ្រកមេមត់ ខេត្ដកំពង់ចាម នៅឆ្នាំ ១៩៦២ (១០) ជាយូរមកហើយ លោក Groslier បានសិក្សាពីលើយន្ដហោះ នូវស្នាដៃធ្វើពីដីមានរាងមូល ដែលនៅរាយប៉ាយ ចាប់តាំងពីឡាបានសៀកដល់ ឡុកនិញ (LocNinh) ក្នុងប្រទេសវៀតណាមខាងត្បូងដោយ ឆ្លងកាត់តាមមេមត់ បានសេចក្ដីថាស្នាដៃទាំងនោះស្ថិតនៅក្នុងតំបន់ដីក្រហមនៃចំការកៅស៊ូធំៗ។
មានសញ្ញាសម្មតិកម្មជាច្រើនបានស្របគ្នា ជាហេតុនាំអោយលោក Groslier ជឿថា ទីកន្លែងទាំងនោះ ជាទីលំ នៅរបស់ជនជាតិខ្មែរដើម។ ដូច្នេះដើម្បីធ្វើការបញ្ជាក់ពីគំនិតនេះនៅឆ្នាំ ១៩៦២ លោក Groslier បានជ្រើសរើស យកទីកន្លែងមួយនៅព្រែកឆ្លូងដើម្បីធ្វើកំណាយ ព្រោះ កន្លែងនោះស្ថិតនៅចំកណ្ដាលប្រព័ន្ធទាំងមូល។ ក្នុងការរុករក នេះ លោក Grolier បានរកឃើញរបស់ធ្វើពីថ្ម និងគ្រឿងចានឆ្នាំងមួយចំនួនធំ។ វត្ថុទាំងនោះបានបង្ហាញអោយឃើញថា នៅត្រង់កន្លែងដែលជាជំរំការពារយ៉ាងមាំមួននោះ មានមនុស្សរស់នៅដោយការរៀបចំយ៉ាងហ្មត់ចត់ ហើយ។ ជំរំដែលលោក Groslier បានសិក្សា មានកំពែងរាងមូលព័ទ្ធជុំវិញ (វិជ្ឈមាត្រ ជាង២០០ម.) ហើយមានផ្លូវចូលពីរ។ អាយុនៃជំរំមាន ប្រហែលពី១៥០០ ដល់ ៥០០ឆ្នាំមុនគ.ស។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមាន រាងប្លែកៗ ខ្លះមានរាងជាពង ខ្លះរាងជាចតុមុម យកលំនាំតាម របស់ដែលធ្វើពីលង្ហិនដំបូង។ គ្រឿងចានឆ្នាំងមាន រាងច្រើនបែបយ៉ាងហើយ មានក្បាច់រចនាល្អវិចិត្រ ប៉ុន្ដែក្រោយមកបែរជាមានសភាពគ្រោត គ្រាតគ្មានលំអអ្វីសោះ។ វត្ថុទាំងអស់នេះគេចាត់ទុកថាជាស្នាដៃរបស់ជនជាតិខ្មែរដើម មុនពេលដែលជនជាតិនេះចុះមករស់នៅ ត្រង់វាលទំនាប នៃទន្លេមេគង្គ និងមុនពេលដែលបានទទួលអរិយធម៌ឥណ្ឌា។
ក.៣ ស្ថានីយល្អាងស្ពាន
ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ១៩៦៩ លោកនិងលោកស្រី Mourer សាស្រ្ដាចារ្យនៅមហាវិទ្យាល័យបុរាណវត្ថុវិទ្យា ដោយមាននិស្សិតនៃមហាវិទ្យា ល័យនេះចូលរួមផង បានធ្វើកំណាយនៅរូងភ្នំល្អាងស្ពាននៃភ្នំទាកទ្រាំង មានចំងាយប្រ មាណ ៥គ.ម. ពីអណ្ដើកហែបខែត្តបាត់ដំបង(11)។ វត្ថុដែលគេបានរកឃើញមានចំនួនប្រមាណ ២០០០ ហើយ មានជាអាទិ គ្រឿងប្រដាប់ធ្វើពីថ្មសំណង់ផ្ទះបាយ សាកសពសត្វល្អិត បំណែក គ្រឿងចានឆ្នាំង ឆ្អឹងសត្វ(Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និងឆ្អឹងដងកាំបិត)។ វត្ថុទាំងនេះត្រូវបានគេផ្ញើ ទៅប្រទេសបារាំង ដើម្បីធ្វើការសិក្សា។ ដុំធ្យូងជាច្រើនដែលគេរកឃើញក្នុងស្រទាប់លើ អនុញ្ញាតអោយគេចុះកាលកំនត់ដោយវិធីវិទ្យុសកម្ម (G 14)៖
- - ស្រទាប់ទី១ = 1200 BP (750 ក្រោយ គ.ស)
- - ស្រទាប់ទី៣ = 4200 BP (2050 មុន គ.ស)
- - ស្រទាប់ទី៤ = 6250 (4290 មុន គ.ស.)
ក. ៤ ស្ថានីយក្បាលរមាស
នៅចន្លោះឆ្នាំ ១៩៦៦ និងឆ្នាំ ១៩៦៩ លោក Carbonnel និង Dalibrias បានធ្វើការរុករកក្នុងរូងភ្នំ ដែលជាលំនៅរបស់មនុស្សបុព្វប្រវត្ដិសាស្រ្ដ នៅភ្នំក្បាលរមាសក្នុងខែត្រកំពត។ នៅទីនោះ លោកទាំងពីរបានរកឃើញនូវគ្រឿង ចានឆ្នាំងដែលមានអាយុ ៣៤២០ឆ្នាំមុន គ.ស(11)។
ខ. ជីវភាពក្នុងសម័យបុព្វប្រវត្ដិសាស្រ្ដ
ខ. ១. ពូជមនុស្ស
ការសិក្សាឆ្អឹងលលាដ៍ដែលលោក Aymonier បានរកឃើញនៅសំរោងសែននៅឆ្នាំ ១៩០១ បានង្ហាញអោយយើងឃើញថា មនុស្សដែលរស់នៅ នៅសម័យសំរោងសែនគឺ ពិតជាបុព្វបុរសរបស់ជនជាតិខ្មែរសព្វថ្ងៃ។ ឯការ សិក្សាពីបំនែកឆ្អឹងផ្សេងៗ អោយយើងដឹងថា មនុស្សនៅម័យនោះ ជាមនុស្សមានមាឌមធ្យម តែមាំហើយមានចិញ្ចើមលយទៀតផង។
ខ. ២. ភូមិស្រុករបស់ប្រើប្រាស់
នៅយុគថ្មរំលីង មនុស្សចូលចិត្ដរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស ភ្នំទាកទ្រាំង) ឬលើខ្ពង់រាប (មនុស្សសម័យមេមត់) ក្រោយមកទៀត ទើប ចេញមករស់នៅត្រង់វាលខាងជើងបឹងទន្លេសាប (សំរោងសែន អន្លង់ផ្ដៅ) ឬទៅខាងជើង បន្ដិចទៀត (ម្លូព្រៃ)។ ខ្ទមពួកនេះធ្វើពីឈើ ហើយ សង់ខ្ពស់ពីដីដើម្បីជៀសវាងទឹកជំនន់ និងសត្វសាហាវ។ ឯ ឈើដែលគេយកទៅសង់ផ្ទះ គឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជា ច្រើន គេបានរកឃើញគំនរ សំនល់ផ្ទះគឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជាច្រើនគេបានរកឃើញគំនរសំនល់ផ្ទះបាយមាន ជាអាទិ សំបកខ្យងខ្ចៅឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង៘ ឯប្រដាប់ប្រើប្រាស់វិញមានក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ។
ខ. ៣. សកម្មភាពនៃអ្នកស្រុក
មនុស្សចេះធ្វើស្រែវស្សារួចហើយក្នុងតំបន់បឹងទន្លេសាប រហូតដល់ម្លូព្រៃថែមទៀត ព្រោះគេបានរកឃើញកន្ដៀវ ជាច្រើន ខ្លះធ្វើពីឆ្អឹងសត្វ ខ្លះធ្វើពីលង្ហិន។ សត្វដែលគេចិញ្ចឹមច្បាស់ជាមាន គោ និង ជ្រូកនេះហើយ។ ក្រៅពី ស្រូវមនុស្សត្រូវការសាច់សត្វដែលគេបានមកដោយការ បរបាញ់ ព្រោះគេបានរកឃើញចុងព្រួញ (១ធ្វើពីដែក ច្រើនទៀតធ្វើពីឆ្អឹង) និងពីការនេសាទ្រត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន)។ ត្រង់ដែលគេ បានរកឃើញ បង្ហាញថា មនុស្សសម័យនោះចេះត្បាញទៅហើយ។ គេមិនបានដឹងច្បាស់ថា វត្ថុធាតុដើមដែលគេប្រើក្នុងមុខរបរនេះជាអ្វីទេ តែបើតាមប៉ាន់ស្មានមើលទៅ គឺកប្បាសហ្នឹងឯង។
ខ. ៤. ជំនឿ ទំនៀមទំលាប់
គេមិនអាចស្គាល់ច្បាស់ពីជំនឿ និងទំនៀមទំលាប់របស់មនុស្សដើមទាំងនោះទេ ចំពោះវិធីរំលាយសព បើតាមគេស្មានមើលទៅប្រហែលគេដាក់សពអោយអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការអោយ មានកងដៃ និងខ្សែកជាដើម។
III អរិយធម៌ស្រ្ដូអាស៊ី
ការសិក្សាពីជីវភាពក្នុងសម័យបុព្វប្រវត្ដិខាងលើ បានបង្ហាញអោយឃើញថា ជីវភាពមានលក្ខណៈជា «អរិយធម៌ អូស្រ្ដូអាស៊ី»។ តើអ្វីទៅ ដែលហៅថា អរិយធម៌អូស្ដ្រូអាស៊ី ហើយអរិយធម៌នេះមានគោលសំខាន់អ្វីខ្លះ?
ក្នុងកាលដ៏យូរលង់ មុនការមកដល់នៃជនជាតិចិន និងជនជាតិឥណ្ឌាអាស៊ីអាគ្នេយ៍បានស្គាស់នូវអរិយធម៌ពិសេស មួយបែប។ តាមពិតអរិយ ធម៌នេះបានលាតសន្ធឹងលើអាស៊ីខាងត្បូងចាប់តាំងពីប្រទេសឥណ្ឌារហូតដល់ Nuvell Guinée ដោយរាប់បញ្ចូលទាំងប្រទេសចិនខាងត្បូងផង (ចាប់ផ្ដើមតាំងពីទន្លេយ៉ង់សេចុះក្រោម)។ ដោយហេតុ តែអរិយធម៌ទាំងនោះមានលក្ខណដូចគ្នាច្រើន គេអោយឈ្មោះហៅថា អរិយធម៌អាស៊ី ខាងត្បូង(អូស្រ្ដូអាស៊ី) ឬអរិយធម៌ខ្យល់រដូវ)(12)។ យ៉ាងណាមិញលោក A M Hocart និងលោក P.Mus បានសង្កេតឃើញមានភាពដូច គ្នាក្នុងជំនឿជាមូលដ្ឋាន និងក្នុងពិធីសំខាន់ៗក្នុងភូមិភាគអាស៊ីខ្យល់រដូវទាំងមូល។ គេមិនទាន់ដឹងច្បាស់ថាអរិយ ធម៌នេះហូរចេញពីមជ្ឈមណ្ឌល ណាឡើយទេ។ ចំពោះរឿងនេះមានសម្មតិកម្មពីរយ៉ាង(13):

- អ្នកខ្លះយល់ថាប្រហែលជាមានអំបូរមនុស្សមួយ ឬច្រើនដែលមានរិសគល់នៅឥណ្ឌូចិន ឬនៅលើកោះ បានហូរចូលទៅក្នុងប្រទេសឥណ្ឌាមុនកាលមកដល់របស់ពួកអារ្យ។
- ខ្លះទៀតយល់ផ្ទុយទៅវិញថាពួកទ្រាវិឌ ឬពួកអារ្យដែលចូលលុកលុយប្រទេសឥណ្ឌាតាមទិសពាយព្យ បានរុញច្រានអោយពួកអ្នកស្រុកដើមថយទៅខាងត្បូង ឬទៅខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិន និងប្រជុំកោះ insoline។

- ទោះជាមានប្រភពមកពីណាក៏ដោយ យើងអាចបញ្ជាក់នូវគោលសំខាន់ៗនៃអរិយធម៌អូស្រ្ដូអាស៊ីបានដូតទៅ៖
- ១. ក្នុងវិស័យសំភារៈ
- - ចេះធ្វើស្រែវស្សា
- - ចេះវិធីបញ្ចូលទឹកក្នុងស្រែ
- - ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
- - ចេះស្លលោហធាតុ
- - ស្ទាត់ជំនាញខាងនាវាចរណ៍ៈ អរិយធម៌នេះត្រូវគេផ្សព្វផ្សាយរហូតដល់កោះ Madagascar ហើយអ្នកខ្លះថា រហូតដល់ប្រជុំកោះជប៉ុនថែម ទៀតព្រោះទំនាក់ទំនងនេះ គេសំអាងទៅលើប្រដាប់ប្រដាសម័យបុព្វប្រវត្ដិសាស្រ្ដ លើភាសានិងរបាំប្រពៃណី។ គេយល់ថា ហេតុដែលនាំអោយអរិយ ធម៌នេះ ត្រូវបានផ្សព្វផ្សាយទៅឆ្ងាយ ដូច្នេះព្រោះតែមនុស្សជំនាន់នោះចេះទាញផលប្រយោជន៍ពីភាពឆ្លាស់គ្នានៃខ្យល់រដូវ។
២. ក្នុងវិស័យសង្គមកិច្ច
ក្នុងវិស័យនេះមានការទុកស្រីជាធំក្នុងគ្រួសារ និងសង្គម Matriareat និងការរាប់ញាតិតាមខ្សែស្រលាយខាងម្ដាយ filiation en lingne maternelle។
ចំពោះខ្មែរយើង គោលសំខាន់ខាងលើនេះ តែងបានបន្សល់នូវដាន ជាក់លាក់តាំងតែពីដើមរហូតមកដល់សព្វថ្ងៃ។ យ៉ាងណាមិញរឿងព្រេង ដែលទាក់ទង នឹងការបង្កើតបឋមវង្ស ហើយដែលអ្នកប្រវត្ដិសាស្រ្ដចិនបានកត់ត្រាទុក ហ៊ុន ទៀន និងនាងលីវយី បានបង្ហាញថាអ្នកដឹកនាំសង្គម ខ្មែរក្នុងសម័យដើមមានភេទជាស្រី។ ឯសិលាចារឹកបានអោយពត៌មានថា នៅសម័យអង្គរ ស្រីមានអំណាចទុកដាក់ចែកចាយទ្រព្យសម្បត្ដិគ្រួ សារ តាមចំណង់ចិត្ដរបស់ខ្លួន ដោយមិនបាច់សុំយោបល់ពីប្ដីទេ ចំណែកប្ដីវិញបើចង់ធ្វើអំណោយត្រូវទទួលការយល់ព្រមពីប្រពន្ធជាមុន ឬបើ ពុំដូច្នោះទេ ទាល់តែបញ្ជាក់ថាទ្រព្យនេះជាទ្រព្យផ្ទាល់របស់ខ្លួនជាប្ដី ឥតមានទាក់ទងនឹងប្រពន្ធទេ។ ម្យ៉ាងទៀត ការចែកកេរមត៌តក តែងធ្វើតាម ខ្សែស្រលាយខាងស្រីជាដរាប ការផ្ទេរការងារជាព្រហ្មណ៍ មិនត្រូវផ្ទេរពីឳពុកទៅកូនទេ តែត្រូវផ្ទេរពីឳពុកទៅកូនប្រុសរបស់ប្អូនស្រី ឬក៏ពីឳពុក មាទៅកូនប្រុសរបស់កូនស្រី នៃប្អូនស្រីរបស់ខ្លួន។ របបចែកកេរមរត៌កដោយចាប់យកខ្សែស្រលាយខាងម្ដាយជាធំ matrilinéarité ត្រូវគេ យកទៅអនុវត្ដក្នុងការផ្ទេររាជសម្បត្ដិទៀត : សិលាចារឹក ប្រែរូប (៩៦១) បានអោយដឹងថា ព្រះបាទរាជេន្រ្ទវរ័្មនទី២ មានព្រះបិតាព្រះនាម មហេន្រ្ទ វរ្ម័ន ដែលមានដើមកំណើតនៅ ភវបុរ ចេនឡាដីគោក ឯព្រះមាតាព្រះនាម មហេន្រ្ទទេវី ជាបងបង្កើតរបស់ព្រះបាទយសោវរ្ម័នទី១ ជាក្សត្រខាង សោមវង្ស ដោយហេតុនេះហើយ ទើបទ្រង់អាចទទួលរាជសម្បត្ដិ ពីព្រះបាទហសិវរ្ម័នទី៤? ជាក្សត្រសោមវង្សបាន(11)។
គួរកត់សំគាល់ថា មានរឿងព្រេងខ្មែរជាច្រើនបាននិទានពីការប្រកួតប្រជែងរវាងស្រី និងប្រុសក្នុងវិស័យផ្សេងៗ មានការជីកស្រះ ពូនភ្នំ សង់ប្រាសាទជាដើម ហើយទោះបីរឿងទាំងនោះបានបញ្ជាក់ថា ភេទស្រីមានជ័យជំនះ លើប្រុសក៏ដោយ ក៏សព្វថ្ងៃនេះសង្គមខ្មែរបានវិវត្ដ មកដល់ដំណាក់ការមួយដែលភេទស្រី ត្រូវបាត់បង់ឧត្ដមភាពរបស់ខ្លួនទៅលើភេទប្រុសទៅហើយ។ ប៉ុន្ដែសង្គមនេះនៅរក្សាដានខ្លះល្មម អោយយើងជឿបាននូវអត្ថិភាពរបស់ទស្សនៈទុកស្រីជាធំនៅឡើយ។ យ៉ាងណាមិញ របស់ ឬមនុស្សដែលមាន ឬមានតួនាទីជាធំចំបង លើគេឯទៀត ខ្មែរយើងនៅតែហៅថា មេ ដូចមេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ៘ ក្នុងការស្ដី ដណ្ដឹងគូស្រករ ត្រូវប្រុសចូលទៅនិយាយសុំសេចក្ដីព្រមពីខាងស្រី លុះដល់ពេលរៀបការ ខ្មែរយើងក៏និយមទៅធ្វើផ្ទះខាងស្រីទៀត។ ហើយភស្ដុតាងដែលជាក់ស្ដែងជាងនេះទៅទៀត គឺពាក្យស្លោកខ្មែរមួយវគ្គដែលបានចែងថា «សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំអោយភ្លើងឆេះផ្ទះ»។
ដោយអាងទៅលើគោលធំមួយនៃអរិយធម៌ខ្មែរ គឺការទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គមនេះហើយទើបយើងយល់ថា ខ្មែរទំនងជាក្លាយមកពី ក + មេ ដូចមានការវិវត្ដន៍ដូចតទៅនេះ៖
ក + មេ > កមេ > ក្មេ> ក្មេរិ>ខ្មែរិ>ខ្មែរ
- - ក្នុងភាសាខ្មែរិ ព្យញ្ជនៈ «ក» ជាបុព្វបទមួយសំរាប់ធ្វើន័យរបស់ពាក្យណាមួយអោយមានលក្ខណៈកាន់តែខ្លាំងក្លាឡើង។
ឧទាហរណ៍ កកាយ (ញាប់ជាងធម្មតា) កកូរ (កូញាប់ជាងធម្មតា) កខឹក (សើច លឺកខឹកៗ ញាប់ជាងធម្មតា) - - មេ សំគាល់ស្រ្ដីជាម្ដាយនៅក្នុងគ្រួសារ ឬស្រ្ដីជាអ្នកដឹកនាំនៅក្នុងសង្គម។
- - ក្មេរិ បានន័យថា អ្នកគោរពមេ គឺអ្នកធ្វើអោយមេមានលក្ខណៈកាន់តែច្បាស់ឡើង។ ពាក្យនេះ មានប្រើនៅក្នុងសិលាចារឹកមុនសម័យអង្គរ ដូចជានៅសិលាចារឹកប្រាសាទជាន់ជុំជាដើម។
- - ខ្មេរិ ក្លាយមកពីក្មេរិទៀតគឺ ក ក្លាយមកជា ខ ។ ពាក្យនេះមានប្រើនៅសម័យអង្គរ ក្នុងសិលាចារឹកប្រាសាទបន្ទាយឆ្មារជាដើម គឺក្នុងសម័យដែលខ្មែរយើងបានបង្កើតតួ ខ សំរាប់សរសេរពាក្យបាលីសំស្រ្កឹត។
- - ខ្មេរិក្លាយមកពីខ្មេរនេះទៀត ដូចជាម៉ែដែលបានក្លាយមកពីមេដូច្នេះដែរ។
ដើម្បីជាការប្រៀបធៀប គួរគប្បីជ្រាបថា ជនជាតិឥណ្ឌា និងជនជាតិចិន ដែលធ្លាប់តែជះឥទ្ធិពលរបស់ខ្លួន មកលើជាតិខ្មែរនោះ គេមិននិយម ទុកស្រ្ដីជាធំដូចខ្មែរយើងទេ ផ្ទុយទៅវិញគេទុកប្រុសជាធាតុមានតំលៃជាងស្រី។ ចំពោះជនជាតិឥណ្ឌាគេដឹងថា តាំងតែពីព្រេងនាយមកស្រីមេ ម៉ាយពុំមានសិទ្ធយកប្ដីថ្មីទៀតឡើយ កាលណាប្ដី ស្លាប់ទៅស្រ្ដីឥណ្ឌាត្រូវនៅបំរើគ្រួសារប្ដីតទៅទៀត ឬមួយលោតទៅក្នុងភ្លើងស្លាប់តាមប្ដី ដើម្បីជៀសអោយផុតពីលំបាកវេទនាក្នុងការរស់នៅ(14)។ ម្យ៉ាងទៀតពាក្យ ប្ដី ដែលក្លាយមកពីពាក្យ បតិ =ម្ចាស់ ក៏អាចបង្ហាញអោយឃើញថា ជនជាតិឥណ្ឌាមានទស្សនៈខុសឆ្ងាយពីខ្មែរណាស់។
ចំណែកក្នុងសង្គមចិនវិញ គេឃើញមានការគោរពបូជាដូនតា។ ក្នុងគ្រួសារនីមួយៗ គឺប្ដីជាអ្នកមានមុខងារសំខាន់ ក្នុងការទទួលខុសត្រូវ ធ្វើយ៉ាងណាអោយការគោរពបូជានេះ អាចប្រព្រឹត្ដទៅដោយគ្មានឧបសគ្គ។ បើឳពុកស្លាប់ទៅ គឺកូនច្បងនេះហើយដែលត្រូវទទួលតំណែង សំខាន់ខាងលើជាជំនួសឳពុក ឯកូនស្រីគ្មាននាទីអ្វីបន្ដិចបន្ដួចសោះឡើយ ក្នុងបន្ទុកនោះ។ ហើយនេះហើយបានជាជនជាតិចិន មិនអោយ តំលៃទៅលើកូនស្រីទេ តែកាលណារៀបការហើយ គេតែងបញ្ជូនអោយទៅនៅគ្រួសារខាងប្រុស។ បើកាលណាប្ដីស្លាប់ ត្រូវនៅបំរើ គ្រួសារខាងប្ដីតទៅទៀត។ តាមទំលាប់ចិន កូនស្រីមិនទាន់មានប្ដី ត្រូវស្ដាប់បង្គាប់ឳពុក បើមានប្ដីត្រូវស្ដាប់បង្គាប់ប្ដី ហើយបើផុតពីប្ដីទៅ ត្រូវស្ដាប់បង្គាប់កូនប្រុសច្បង (Régle des trois soumission) គួរកត់សំគាល់ម្យ៉ាងទៀតថា ជនជាតិចិន និយមអោយតំលៃទៅញាតិខាង ឳពុក : ឧទាហរណ៍ ដូចជាជីដូនជីតាខាងឳពុក គេហៅថា ជីដូនជីតាក្នុង ឯជីដូនជីតាខាងម្ដាយ គេហៅថា ជីដូនជីតាក្រៅក្នុង គឺក្នុងរង្វង់គ្រួសារ ក្រៅ គឺក្រៅរង្វង់គ្រួសារគេមិនសូវរាប់រកទេ។
៣. ក្នុងវិស័យជំនឿ
មនុស្សជាន់ដើមជឿថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃ ក៏នៅមាន ជំនឿបែបនេះដែរ ពួកនេះចែកព្រលឹងជាបីប្រភេទ គឺព្រលឹងធំដែលចេញពីខ្លួនមនុស្ស ៦ខែមុនពេលស្លាប់ ព្រលឹងតូចចេញទៅនៅពេលស្លាប់ នឹងព្រលឹងខ្លះទៀតស្លាប់៦ខែហើយទើបព្រមចេញ (១៦)។ ដល់កាលណាមនុស្សស្លាប់ទៅគេយកទៅកប់ ហើយគេយកគ្រឿងប្រដាប់ដែលបុគ្គល នោះធ្លាប់ប្រើ យកទៅកប់ជាមួយដែរ ដើម្បីទុកអោយប្រើប្រាស់ទៅទៀត។ ខ្មែរយើងសម័យឥលូវ តែកាលណាមានមនុស្សស្លាប់ គេតែងរៀប គ្រឿងបន្លុងប្រគេនចំពោះព្រះសង្ឃ ដើម្បីបញ្ជូនអោយអ្នកស្លាប់នោះដែរ។ បើតាមការស្រាវជ្រាវរបស់បុព្វប្រវត្ដិវិទូ មនុស្សជាន់ដើមនិយមបញ្ចុះ ខ្មោចក្នុងក្រឡ ឬក្នុងថ្មដុល dolmen ឬ menhir ដោយដាក់អោយសពអង្គុយ។ ទំលាប់នៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ បើកាលណាមានវរជន ស្លាប់ គេយកសពទៅដាក់ក្នុងកោដ្ឋ ដែលប្រហែលជាក្លាយមកពីក្រឡនោះហើយ ឯធាតុរបស់រាស្រ្ដសាមញ្ញ ក៏គេយកទៅដាក់ក្នុងកោដ្ឋ ហើយបញ្ចុះ ក្នុងចេតីយដែរ។
ផលវិបាកសំខាន់ដែលហូរចេញពីជំនឿដែលថាមនុស្សស្លាប់ទៅមិនសូន្យ គឺជំនឿលើខ្មោចអារក្សអ្នកតានេះឯង ។ អ្នកតាជាព្រលឹងនៃជន ដែលស្លាប់ទៅហើយ តែនៅរក្សាមើលសុខទុក្ខដល់កូនចៅតទៅទៀត បើជាស្រីគេហៅថា អ្នកដូន។ ខ្មែរយើងសព្វថ្ងៃនៅមានជំនឿលើអ្នក តាច្រើននៅឡើយ ជាពិសេសក្នុងចំណោមអ្នកស្រែចំការ ខ្ទមអ្នកតា គេឃើញមានពាសពេញភូមិស្រុក ហើយពិធីសែនឡើងអ្នកតាក៏គេ ប្រារពធ្វើរៀងរាស់ឆ្នាំដែរ។ ពួកខ្មែរលើ ក៏មានជំនឿដូចគ្នានេះដែរ ហើយគេហៅអ្នកតាថាព្រះ ដូច្នេះយើងឃើញថា ពួកអ្នកស្រុកអាយមាន ទំលាប់គោរពបូជាដូនតានេះស្រេចទៅហើយ នៅមុនពេលឥណ្ឌាចូលមកដល់។ លុះលទ្ធិពុទ្ធសាសនានាំចូលមក ជំនឿដែលចាត់ទុកថាមនុស្ស ស្លាប់ទៅមិនសូន្យ ព្រោះមានវិញ្ញាណទៅកើតជារូបថ្មីទៀត ក៏មានលក្ខណៈប្រហាក់ប្រហែល នឹងជំនឿរបស់អ្នកស្រុកអាយ (ព្រលឹង ហើយ និងវិញ្ញាណមិនដូចគ្នាបេះបិទទេ) ហើយក៏បានពួកនេះទទួលយកទៅ។ សព្វថ្ងៃនេះបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យសំយោគរវាងជំនឿបែបពុទ្ធសាសនា និងជំនឿអ្នកស្រុកអាយ។
មនុស្សជំនាន់ដើមមានជំនឿម្យ៉ាងទៀតថា កន្លែងសំរាប់គោរពបូជា គឺស្ថិតនៅលើកំពស់ មានកំពូលភ្នំជាដើម។ គឺជំនឿបែបនេះហើយ ដែលបង្កើតអោយមានទស្សនៈក្នុងការករសាងប្រាសាទភ្នំ អេតណូ-វិទូខ្លះដូចជាលោក Quarit Ches Wates បានពន្យល់ថា ប្រាសាទភ្នំជាដំណាងភ្នំ ឯលិង្គតំកល់ក្នុងប្រាសាទជាតួអ្នកតានេះឯង។
ជំនឿមួយទៀតរបស់អ្នកស្រុកដើមដែលគួរអោយកត់សំគាល់ដែរ គឺការគោរពទេព្ដាដី ព្រោះដីជាមូលដ្ឋានផ្ដល់នូវ ស្រូវអង្ករអាហារសំខាន់។ ជំនឿនេះ គេឃើញមានរំលឹកឡើងវិញក្នុងពិធីច្រត់ព្រះនង្គ័លបើករដូវធ្វើស្រែចំការ។
ក្នុងវិស័យភាសា
គេឃើញមានប្រើភាសាដែលគេអាចបង្កើតពាក្យថ្មីបានដោយប្រើបទដើម pr-fixes បទជ្រែក infixes និងបទចុង។ ចំពោះខ្មែរយើងធ្វើ កំលាយពាក្យដោយប្រើបទដើម និងបទជ្រែកឃើញនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ហើ យប្រកបដោយក្បួនខ្នាតច្បាស់លាស់ណាស់។ ម្យ៉ាងទៀតការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃើញថាវិធីបែប នេះ ក៏មានពិតប្រាកដក្នុងភាសាមនដែរ។
- ក្នុងភាសាខ្មែរ
- ព + យល់ > ពន្យល់
- ប + ដើរ > បណ្ដើរ
- គិត > គំនិត ( គ + ន + ិ + ត)
- កាយ > កំណាយ (ក + ណ + ា យ
- ក្នុងភាមន
- គេត (វិល) > បៈ គេត (បង្វិល)
- គើ (ឆេះ) > ពគើ (បញ្ឆេះ
- ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
- ក្លូត (លួច) >កម្លូត (ចោរ)

Casino-Games.com | JTHub
ReplyDeleteWelcome to JT 삼척 출장마사지 Gaming and the 전라남도 출장안마 newest online slot game provider. 군포 출장안마 JT has brought 충청남도 출장안마 the best casino 경산 출장안마 experience for you. The best software from JT for slot