November 22, 2013


សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុង​ឧ​ប​ទ្ទេវ​ហេតុ រត់​ជាន់គ្នា​លើ​ស្ពាន​កោះ​ពេជ្រ គម្រប់​ខួប ៣​ឆ្នាំ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ 

​ឧបទ្ទវ​ហេតុនេះ បាន​បណ្តាលអោយ​មនុស្ស ប្រមាណ​ជាង ៣៤០ នាក់ ស្លាប់ និង​ជាង ៧០០ នាក់​ទៀត បាន​រងរបួស កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ នៅ​ស្ពាន​ពេជ្រ នៃ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ បន្ទាប់ពី​កើតហេតុ​មិនយូរប៉ុន្មាន​ផង ស្ពាន​ពេជ្រ​ដែល​ឆក់យក​ជីវិត​មនុស្សជាតិ​៣០០​នាក់​នោះ ត្រូវបាន​គេ​រុះរើ​ចោល​ទាំងស្រុង​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ នៅ​ស្តូប​ក្បែរ​ស្ពាន​នាគ នៃ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រីរាជការ សាលា​រាជធានី​ភ្នំពេញ រួម​នឹង​សាលាខណ្ឌ​ទាំង ៩ និង​មានការ​រាប់បាត្រ ប្រគេន​ទេយ្យវត្ថុ ដល់​ព្រះសង្ឃ​ចំនួន ១០៨ អង្គ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ជនរងគ្រោះ ដែល​បាន​បាត់បង់​អាយុជីវិត ក្នុង​ហេតុការណ៍​ខាងលើនេះ​៕​ 


ប្រភព៖ http://cen.com.kh/localnews/show_detail/22?token=YjM1NDVkZD#sthash.dNDpYtRD.dpuf

0 comments :

Post a Comment