http://www.dap-news.com/2011-06-14-02-39-55/75747-2013-11-16-09-44-47.html
rfi
http://www.khmer.rfi.fr/general/20131117-cambodia-japan-regional-issue
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៦ ដល់ទី១៧ ខែវិច្ឆិកានេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី១៤ ខែវិច្ឆិកានេះ ឲ្យដឹងថា អំឡុងទស្សនកិច្ចរយៈពេល ពីរថ្ងៃនេះ លោក ស៊ីនហ្សូ អាបេ នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី នៅព្រះបរមរាជវាំង ហើយនឹងជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីជូនព័ត៌មានបន្តថា ក្នុងជំនួបពិភាក្សាការងារនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើឯកសារពីរ គឺ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំ និងបណ្តុះបណ្តាលក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ការងារនិងសុខមាលភាពជប៉ុន។ នៅចុងបញ្ចប់នៃទស្សនកិច្ចនេះ ភាគីទាំងពីរនឹងមានចេញសេចក្តីថ្លែងការណ៍រួមមួយ។
នាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ ធ្លាប់បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា លើកដំបូង កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១៣ បន្ទាប់ពីលោកចូលកាន់តំណែង៕
ភ្នំពេញ៖ លោក ស៊ីហ្ស៊ូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញមកដល់កម្ពុជាហើយ នៅវេលាម៉ោង ១ និង២០នា ទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានហៅដំណើរទស្សនកិច្ចរបស់លោក អាបេ ថា ជាការបង្ហាញជំហរគាំទ្រដល់ប្រទេស កម្ពុជា ព្រោះនេះ ជាដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់របស់ប្រទេសជាមិត្តលើកដំបូង ក្រោយពេលបង្កើតរាជរ ដ្ឋាភិបាលអាណត្តិទី៥ និងក្រោយពេលបោះឆ្នោត។
ការអញ្ជើញមកដល់ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេសង្កេតឃើញមានការទទួល បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយការរាក់ទាក់ ពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជានេះ លោក អាបេ នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង និងជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
បន្ទាប់ពីជំនួបពិភាក្សាការងារ នាយករដ្ឋមន្រ្តីទាំងពីរ នឹងធ្វើអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ៖ ទី១- កិច្ចព្រមព្រៀងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំ និងបណ្តុះ បណ្តាលក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ។ ទី២- អនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិ ការ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសូងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន។
នៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចនេះ នឹងមានចេញសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជា និងជប៉ុន។ ក្រៅពីនេះ លោកអាបេ នឹងចូលរួមសន្និសីទ ស្តីពីសេវាសុខភាព និងវេជ្ជសាស្រ្ត និងទស្សនាមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារកផងដែរ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងសារនៅទំព័រហ្វេសប៊ុករបស់លោកថា លោក ស៊ីនហ្សូ អាប៊េ ធ្លាប់មកប្រទេសកម្ពុជាម្តងរួចមកហើយ ក្នុងឋានៈជាសមាជិកសភាទទួលបន្ទុកសាងសង់សាលារៀននៅកម្ពុជា។
លោក ខៀវ កាញារីទ្ធ បានថ្លែងទៀតថា នៅប្រទេសជប៉ុន ពេលដែលសភាមានសម័យប្រជុំនាយករដ្ឋមន្ត្រីត្រូវនៅ ក្នុងប្រទេស តែអាចធ្វើអ្វីផ្សេងនៅថ្ងៃឈប់សំរាក គឺថ្ងៃសៅរ៍ និង អាទិត្យ។ ការឆ្លៀតពេលមកបំពេញទស្សនកិច្ចនៅ កម្ពុជានេះ បង្ហាញពីជំហរគាំទ្រប្រទេសកម្ពុជារបស់ជប៉ុន ព្រោះនេះជាទស្សនកិច្ចជាន់ខ្ពស់របស់ប្រទេសជាមិត្ត លើកដំបូងគេក្រោយពីការបោះឆ្នោត។
សូមបញ្ជាក់ថា លោក ស៊ីនហ្សូ អាបេ កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ ហើយបានកាន់តំណែងនាយករដ្ឋមន្រ្តី ជាលើកទី២ នៅខែធ្នូ ឆ្នាំ២០១២។ លោកជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ជប៉ុន។
លោក បានក្លាយជានាយករដ្ឋមន្រ្តីទី៩០ នៃរាជាណាចក្រជប៉ុន នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៦ ដែលជានាយក រដ្ឋមន្រ្តីជប៉ុន វ័យក្មេងជាងគេបង្អស់ ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២ ដោយធ្វើការមិនទាន់បាន ១ឆ្នាំផង លោក ក៏បានលាលែងពីតំណែងនាយករដ្ឋមន្រ្តី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០៧ និងត្រូវបានជំនួសដោយលោក យ៉ាស៊ួ ហ្វូគូដា។
លោក បានជាប់ឆ្នោត ជានាយករដ្ឋមន្រ្តីជប៉ុនសាជាថ្មី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីគណបក្ស LDP ជាប់ ឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។
ជប៉ុនជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសផ្តល់ជំនួយធំៗមកឲ្យកម្ពុជា តែការធ្វើពាណិជ្ជកម្ម និងវិនិយោគ ទុនរវាងប្រទេសទាំងពីរនេះ នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ។ នៅឆ្នាំ២០១២ កន្លងទៅនេះ ទំហំពាណិជ្ជកម្ម សរុបរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន សម្រេចបាន ៦៤១លានដុល្លារអាម៉េរិក ដែលអត្រានេះ មានការកើនឡើង ២៥ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងឆ្នាំមុន២០១១៕

0 comments :
Post a Comment